៤វិធីក្នុងការបង្កើត និងរក្សាទំនាក់ទំនងក្នុងសហគមន៍

ក្នុងជីវិតប្រចាំថ្ងៃ មនុស្សគ្រប់រូបតែងតែមានការទំនាក់ទំនងជាមួយអ្នកផ្សេងទៀត ដោយមិនថា នៅកន្លែងធ្វើការ សាលារៀន គ្រួសារ ឬបណ្តាញសង្គមនោះឡើយ។ ទំនាក់ទំនងក្នុងសហគមន៍ បានដើរតួនាទីជំរុញដល់សុខុមាលភាពទូទៅ ភាពកក់ក្តៅ និងការជ្រោមជ្រែងគ្នា នៅពេលដែលមានគ្រោះអាសន្នកើតឡើងនាពេលណាមួយ។

តាមរយៈគេហទំព័រ American College Health Sciences (ACHS) បានបង្ហាញគន្លឹះមួយចំនួនក្នុងការបង្កើត និងរក្សាទំនាក់ទំនងក្នុងសហគមន៍រួមមានដូចជា ចូលរួមជាសកម្មភាពដែលមានស្រាប់ បង្កើតប្រព័ន្ធផ្សព្វផ្សាយ ឬក៏ចូលក្នុងក្រុមណាមួយ អនុវត្តន៍សកម្មភាពបន្ថែមដូចជា សមាធិ យូហ្កា និងសកម្មភាពដទៃៗទៀត ដោយមានរៀបរាប់លម្អិតនៅខាងក្រោម ៖

១. ការចូលរួមកម្មវិធីក្នុងសហគមន៍ ៖ ទំនាក់ទំនងជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការពង្រឹងសុខុមាលភាព រួមទាំងការបង្កើនឱកាសការងារ និងការបើកចិត្តបើកគំនិត។ ការចូលរួមកម្មវិធីក្នុងសហគមន៍ ប្រៀបដូចជា ការបើកឱកាសឱ្យខ្លួនឯង ទទួលបានឱកាសការងារបន្ថែម ទទួលបានកិច្ចសហការណ៍ និងការជជែកអំពីការសិក្សា ក៏ដូចជាភាពបត់បែនក្នុងឈ្វេងយល់អំពីយុទ្ធសាស្រ្តទំនាក់ទំនាក់ ពីមជ្ឈដ្ឋានចម្រុះបែប និងការតាមទាន់របៀប នៃការប្រើប្រាស់ភាសាទៅតាមតំបន់នីមួយៗ និងទៅតាមពេលវេលា។ មិនថាការចូលរួមនោះធ្វើឡើងតាមរយៈអនឡាញ ឬការជួបដោយផ្ទាល់នោះទេ ការបន្តសកម្មភាពបែបនេះបានជាញឹកញាប់ ជាឱកាសក្នុងការជំរុញឱ្យខ្លួនឯងបង្កើនវិសាលភាពទំនាក់ទំនង។

២. ការចូលរួម ឬចូលជាសមាជិកក្នុងកម្មវិធីផ្លូវការ ៖ ការរស់នៅត្រូវការភាពបត់បែន មិនថាជីវិតឯកជន ឬជីវិតវិជ្ជាជីវៈនោះទេ! ដូច្នេះពេលខ្លះ ត្រូវការចូលរួមកម្មវិធីបែបផ្លូវការខ្លះ ដើម្បីពង្រឹងសម្ព័ន្ធភាពជាវិជ្ជមាន ហើយក្នុងនោះ ក៏ជាឱកាសស្គាល់មនុស្សទាំងក្នុងតំបន់ផង និងក្រៅតំបន់ផង។

៣. រក្សាទំនាក់ទំនងតាមរយៈបណ្តាញសង្គម ៖ បណ្តាញសង្គមមានច្រើនប្រភេទ មិនថាហ្វេសប៊ុក (Facebook), អ៊ីនស្រ្តាក្រាម (Instagram) ឬធីកធក (Tiktok) បណ្តាញសង្គមជាផ្នែកមួយក្នុងការជំរុញឱ្យលោកអ្នកបន្តភ្ជាប់ទំនាក់ទំនងមនុស្សក្នុងតំបន់ មិនថាក្នុងរយៈពេលវែង ឬក្នុងរយៈពេលខ្លីនោះទេ។

៤. អនុវត្តន៍សកម្មភាពផ្ទាល់ៗ ៖ រក្សាឬបង្កើតទំនាក់ទំនងក្នុងសហគមន៍ មិនមែនគ្រាន់ជាសកម្មភាពនៃការជួបជុំ ឬនិយាយជាមួយមនុស្សរហូតនោះទេ! មានសកម្មភាពជាច្រើនទៀត ដែលអាចយកមកប្រើក្នុងការរក្សាទំនាក់ទំនង ឱ្យកាន់តែមានឥទ្ធិពលបន្ថែម! តួយ៉ាងដូចជាចូលរួមជាការសមាធិ ហាត់យូហ្កា និងការបណ្តុះទម្លាប់ថែទាំសុខភាពកម្រិតបឋម ក៏ជាការរួមចំណែកក្នុងការបណ្តុះទំនាក់ទំនងក្នុងសហគមន៍ដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *