៣ គន្លឹះសំខាន់ៗ ដើម្បីជួយ​ឱ្យការហាត់ប្រាណបានទៀងទាត់ ជាមួយភាពរីករាយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការចាប់ផ្តើមទម្លាប់ហាត់ប្រាណអាចមានភាពងាយស្រួល នៅពេលដែលយើងរកឃើញហេតុផលដ៏ត្រឹមត្រូវ ឬកំពុងមានកម្លាំងចិត្ត និងការសម្លឹងឃើញពីផលប្រយោជន៍នៃការហាត់ប្រាណច្បាស់លាស់។ ការនឹកឃើញចង់ហាត់ប្រាណភ្លាម ចាប់ផ្តើមភ្លែត គឺជាដំណាក់កាលដំបូងៗ ប៉ុន្តែដំណាក់កាលបន្ទាប់ គឺធ្វើយ៉ាងណាបន្តសកម្មភាពនេះឱ្យបានជាប់លាប់។ នៅពីក្រោយការដាក់សម្ពាធ និងវិន័យចំពោះខ្លួនឯង តើមានវិធីសាស្រ្តបែបណាដែលកាន់តែផ្តល់ភាពងាយស្រួលក្នុងការជំរុញភាពទៀងទាត់ក្នុងដំណើរការហាត់ប្រាណ?

តាមរយៈ Nuhealth Lifestyle បានប្រាប់វិធី ៣ ដើម្បីជំរុញបាននូវភាពទៀតទាត់នៃការហាត់ប្រាណ ដោយមានដូចជា ការកំណត់គោលដៅ, ជ្រើសរើសលំហាត់ប្រាណដែលរីករាយ, មានកាលវិភាគក្នុងការចាប់ផ្តើម, គេងឱ្យគ្រប់គ្រាន់ និងស្ងប់, បរិភោគអាហារឱ្យមានតុល្យភាព និងផ្តល់នូវសារធាតុចិញ្ចឹម​, រកគ្នាដើម្បីហាត់ជាមួយ រួមទាំងសាកល្បងចលនាថ្មីៗជាដើម។

១. កំណត់គោលដៅ ៖ ការរក្សាភាពទៀងទាត់ក្នុងដំណើរការហាត់ប្រាណ គឺត្រូវ​ជ្រើសរើសឱ្យហើយថា ហាត់ដើម្បីសម្រក់គីឡូ? ដើម្បីពង្រឹងសាច់ដុំ? ឬក៏គ្រាន់តែចង់ឱ្យមានចលនា និងអភិវឌ្ឍន៍រាងកាយទាំងមូល? ការកំណត់បែបនេះ គឺជាការផ្តល់ភាពងាយស្រួលក្នុងការចាប់ផ្តើម, ការហាត់ប្រាណនេះមិនត្រឹមតែត្រូវការកម្លាំងកាយដើម្បីធ្វើចលនានោះទេ ប៉ុន្តែក៏ត្រូវការកម្លាំងចិត្ត និងហេតុផលក្នុងការបន្តដូចគ្នា​ ចំពោះកម្លាំងចិត្តទៀតសោតគឺមិនស្ថិតស្ថេរនោះទេ វាប្រែប្រួលទៅតាមស្ថានភាពដូចគ្នា ដែលជាហេតុត្រូវការគោលដៅ ដើម្បីជាសារដាស់តឿនក្នុងការបន្តសម្មភាព ឬជាកត្តាក្នុងការដាក់វិន័យចំពោះខ្លួនឯង។ ការហាត់ប្រាណមានច្រើនទម្រង់ និងច្រើនប្រភេទ បើមិនមានគោលដៅទៅលើអ្វីដែលខ្លួនចង់បាន នោះក៏ពិបាកក្នុងការបន្ត និងមិនដឹងថា ចាប់ផ្តើមនៅត្រង់ណាដែរ។

២. ផ្តើមពីសកម្មភាពស្រួលៗ និងសប្បាយៗ ៖ មិនមែនគ្រប់គ្នា សុទ្ធតែចូលចិត្តសកម្មភាព ឬលំហាត់ប្រាណដូចគ្នាទេ ទោះមានភាពងាយស្រួលយ៉ាងណាក៏ដោយ នេះក៏ដោយសារតែប្រភេទនៃរាងកាយ និងថាមពលមនុស្សខុសគ្នា ដែលជាហេតុត្រូវស្វែងរកឱ្យឃើញថា ប្រភេទលំហាត់ប្រាណមួយណាដែលមានភាពសមស្របទៅនឹងតម្រូវការខ្លួនឯង ហើយមិនត្រឹមតែឆ្លើយតបទេ ប្រសិនបើសកម្មភាពទាំងនោះបង្កបាននូវការកម្សាន្តទៀត នោះការរក្សាភាពទៀងទាត់ក្នុងដំណើរលំហាត់ប្រាណរឹងរឹតតែងាយស្រួលក្នុងការបន្តអនុវត្តន៍ មិនថា ជាការដើរ ការរត់ ការរាំ និងសកម្មភាពដទៃៗជាច្រើនទៀត។

៣. កាលវិភាគ ៖ ភាពទៀងទាត់មានសារៈសំខាន់ណាស់ ក្នុងការបន្តទម្លាប់ធ្វើចលនា នៅពេលដែលមិនទាន់មានទម្លាប់ គឺចាំបាច់ត្រូវបង្កើតកាលវិភាគក្នុងមួយអាទិត្យៗ ថា តើថ្ងៃណាដែលផ្តល់នូវភាពងាយស្រួល ហើយតើថ្ងៃនីមួយៗ ត្រូវហាត់សាច់ដុំកន្លែងណាខ្លះ? ដៃ? ជើង? ឬក៏ទូទៅនៃដងខ្លួន? កាលវិភាគមិនមែនជាការដាក់សម្ពាធ ប៉ុន្តែជាការជួយបង្កើតភាពទៀងទាត់ក្នុងការប្រើប្រាស់ទម្លាប់ប្រចាំថ្ងៃឱ្យមានតុល្យភាព។ ក្រៅពីនេះ ការគេងឱ្យគ្រប់ ស្វែងរកគ្នាហាត់ជាមួយ ឬក៏សាកល្បងសកម្មភាពថ្មីៗម្តងម្កាល ក៏ជាកត្តាជំរុញអារម្មណ៍ឱ្យរីករាយ និងផ្សារភ្ជាប់ទម្លាប់ហាត់ប្រាណបានជាប្រចាំផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...