សកលវិទ្យាល័យលំដាប់ៗនៅប្រទេសជប៉ុនក្នុងឆ្នាំ២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ប្រទេសជប៉ុនបានទាក់ទាញនិស្សិតបរទេសរាប់ពាន់នាក់ ឱ្យទៅសិក្សានៅទីនោះ ពីព្រោះប្រទេសជប៉ុនមិនមែនផ្តល់តែការអប់រំប៉ុណ្ណោះទេ ប៉ុន្តែប្រទេសមួយនេះមានលក្ខណៈពិសេសមួយនៅត្រង់ថា កំឡុងជាមួយគ្នានឹងសិក្សានិស្សិតមានឱកាសទទួលបានបទពិសោធន៍ នៃការគិត ជំនាញ និងការសម្រួចអនាគតដែលសិស្សប្រាថ្នាផងដែរ។

នៅជប៉ុនមានសាកលវិទ្យាល័យរាប់រយ បានបើកដំណើរការ ត្បិតមើលទៅមានជម្រើសច្រើន! តែជម្រើសដ៏ច្រើននេះ! អាចជាហេតុធ្វើឱ្យសិស្សមានភាពមន្ទិល និងពិបាកក្នុងការសម្រេចចិត្តថា តើសាលាមួយណាដែលគួរតែជ្រើសរើស? ហើយការសម្រេចចិត្តនេះ កាន់តែហ្មត់ចត់ចំពោះនិស្សិតបរទេស ព្រោះនិស្សិតអន្តរជាតិ មិនត្រឹមតែត្រូវការសាលាដែលមានគុណភាពខ្ពស់ មានកម្មវិធីសិក្សាល្អ ឬមានកន្លែងស្រាវជ្រាវនិងអនុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការបរិយាកាសមួយដែលផ្តល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជានិស្សិតបរទេស។

តាមរយៈគេហទំព័រ Scholarship Region បានបង្ហាញពីសាកលវិទ្យាល័យកំពូលៗ ក្នុងប្រទេសជប៉ុនមួយចំនួន ដែល​មានលក្ខណៈពិសេសរៀងៗខ្លួនសម្រាប់និស្សិតអន្តរជាតិយកទៅពិចារណា, ប្រៀបធៀប ដែលជាការ​រួចចំណែកមួយជួយក្នុងការសម្រេចចិត្តជ្រើសរើសសាលាឱ្យស្របតាមគោលដៅផ្ទាល់ខ្លួន។

តស់! មកដឹងអំពីសកលលវិទ្យាល័យលំដាប់ៗនៅជប៉ុន ក្នុងឆ្នាំ២០២៥នេះ ៖

University of Tokyo ៖ សកលវិទ្យាល័យតូក្យូ មានភាពលេចធ្លោរទៅលើការសិក្សាស្រាវជ្រាវ ហើយក៏បានជាប់ ចំណាត់ថ្នាក់ក្នុងចំណោមសកលវិទ្យាល័យកំពូលៗទូទាំងពិភពលោក ចំពោះកម្មវិធីសិក្សាពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត មនុស្សសាស្រ្ត និងវិស្វកម្ម។ ជាងនេះទៅទៀត ក៏មានសាស្រ្តាចារ្យលំដាប់ពិភពលោក មានគម្រោងសិក្សាស្រាវជ្រាវបែបសកល ដែលផ្តល់ឱកាសក្នុងការពង្រីកខ្លួនក្នុងឆាកអន្តរជាតិ។

Kyoto University ៖ សាលាមួយនេះ មានឯកទេសលើមុខវិជ្ជា ដូចជា រូបវិទ្យា គីមីវិទ្យា និងការសិក្សាអំពីបរិស្ថាន និងការសិក្សាបែបស៊ីជម្រៅ។ ក្រៅពីការសិក្សា សាកលវិទ្យាល័យក្យូតូ ក៏បានបណ្តុះនូវភាពឯករាជ្យទៅកាន់សិស្ស ទាំងការគិត និងការសិក្សាស្រាវជ្រាវ និងការអនុវត្តលើគម្រោងសិក្សាស្រាវជ្រាវដោយផ្ទាល់ផងដែរ។

Tohoku University​ ៖ ជាសាកលវិទ្យាលដំបូងគេបំផុត ដែលបានលើកកម្ពស់ភាពចម្រុះក្នុងការអប់រំ តាមរយៈការទទួលស្វាគមន៍និស្សិតអន្តរជាតិ និងស្រ្តី ឱ្យទទួលបានឱកាសមកបន្តការសិក្សានៅទីនេះ។ ហើយឯកទេសនៃសាកលវិទ្យាល័យ Tohoku គឺពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត ដែលមានដូចជា វិស្វកម្ម និងបច្ចេកវិទ្យា។ ចំណែកឯបរិយាកាសសិក្សាវិញ ផ្តល់ភាពងាយស្រួលសម្រាប់និស្សិតបរទេស ដោយក្នុងសាលាប្រើប្រាស់ភាសាអង់គ្លេសដើម្បីទំនាក់ទំនង, មានសម្ភារៈសិក្សា, និងការផ្តល់អាហាររូបករណ៍ពីសាលាផ្ទាល់តែម្តង។ ហើយលក្ខណៈពិសេស នៃសាលា Tohoku អំឡុងពេលសិក្សា មិនត្រឹមតែមានសម្ភារៈបែបវិទ្យាសាស្រ្តទេ គឺនៅមានមនុស្សយន្ត និងការស្រាវជ្រាវបែបជីវសាស្ត្រ។

Tokyo Institute of Technology (Tokyo Tech) ៖ វិទ្យាស្ថាន Tokyo Tech ជាសាលាវិទ្យាសាស្ត្រអន្តរជាតិសំខាន់បំផុតមួយនៅក្នុងប្រទេសជប៉ុន ដែលមានសមត្ថភាពបណ្តុះបណ្តាលនិស្សិតដែលចង់ក្លាយជាវិស្វករ និងអ្នកវិទ្យាសាស្រ្ត។ វិទ្យាស្ថាន Tokyo Tech បានទាក់ទាញនិស្សិតបរទេសចំនួន ១៣ ភាគរយ បើប្រៀបធៀបទៅនឹងនិស្សិតដែលមករៀនស្រាប់នៅក្នុងស្រុក។ ហើយបើផ្អែកទៅតាមប្រវត្ថិសាស្រ្តជាក់ស្តែង នៃវិទ្យាស្ថាននេះ មានសិស្សដែលបញ្ចប់ការសិក្សាកន្លងមក ពួកគេបានចូលធ្វើការនៅក្រុមហ៊ុនលំដាប់ពិភពលោក និងមន្ទីរពិសោធន៍ស្រាវជ្រាវផងដែរ។

នៅមានសកលវិទ្យាល័យលំដាប់ៗចំនួនប្រាំពីរ បន្ថែមទៀតដូចជា Osaka University, Kyushu University, Nagoya University , Hokkaido University , Keio University , Ritsumeikan Asia Pacific University (APU) ដោយសាកលវិទ្យាល័យទាំងនេះផ្តល់កម្មវិធីសិក្សាទាំងថ្នាក់វិទ្យាសាស្រ្ត មនុស្សសាស្រ្ត ភាសាវិទ្យា និងមុខជំនាញដទៃៗទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...