អ្នកជំនាញបង្ហាញពីវិធីសាស្ត្រកសាងបទពិសោធន៍សម្រាប់យុវជន មុនប្រឡូកក្នុងទីផ្សារការងារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ប្រសិនបើយុវជនធ្វើតែការងារមិនបន្តការសិក្សា ឬសិក្សាសុទ្ធសាធដោយមិនមានបទពិសោធន៍ការងារ គឺសុទ្ធតែប៉ះពាល់ដល់និរន្តរភាពហិរញ្ញវត្ថុ និងការរស់នៅប្រចាំថ្ងៃ។ ហេតុនេះ ការពង្រឹងសមត្ថភាពតាមរយៈការបំពេញការងារជាក់ស្ដែង និងសិក្សាក្នុងសាលា និងសង្គមពិតជាមានសារៈសំខាន់សម្រាប់យុវជន។ នេះជាការលើកឡើងរបស់ កញ្ញា ធឿន ចិន្តា ប្រធានគ្រប់គ្រងជាន់ខ្ពស់កម្មវិធីបេសកកម្មសង្គម នៃអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD)។

កញ្ញា ធឿន ចិន្តា បន្តថា សម្រាប់យុវជនដែលចង់ស្វែងរកបទពិសោធន៍ និងប្រមូលចំណេះដឹងឱ្យខ្លួនឯងមុនប្រឡូកចូលក្នុងសង្គមការងារ ត្រូវតែពង្រឹងសមត្ថភាពភាសាបរទេស កុំព្យូទ័រ ការស្រាវជ្រាវ និងជំនាញទន់មួយចំនួនទៀត ជាចាំបាច់។ ការពង្រឹងជំនាញ និងចំណេះដឹងមូលដ្ឋានទាំងនេះ ជាផ្នែកសំខាន់ ក្នុងការអភិវឌ្ឍខ្លួនរបស់យុវជន ជាពិសេស សិស្សវិទ្យាល័យ និងនិស្សិតដែលទើបតែចាប់ចាប់ផ្ដើមជីវិតនៅសាកលវិទ្យាល័យ។

កញ្ញា ធឿន ចិន្តា ប្រធានគ្រប់គ្រងជាន់ខ្ពស់កម្មវិធីបេសកកម្មសង្គម នៃអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD)។

កញ្ញា ធឿន ចិន្តា បន្ថែមថា​ ការកសាងបទពិសោធន៍ឱ្យខ្លួនឯង មិនចាំបាច់ទាល់តែធ្វើការងារនៅក្រុមហ៊ុន ឬមានតួនាទី និងតំណែងអ្វីមួយនោះទេ។ សម្រាប់យុវជន វិធីសាស្ត្រក្នុងការកសាងបទពិសោធន៍គឺមានច្រើន ព្រោះបទពិសោធន៍ក្នុងន័យនេះ គឺសំដៅលើបទពិសោធន៍ការងារដែលមានន័យថា យើងបានឆ្លងកាត់ធ្វើការងារក្នុងវិស័យអ្វីមួយ។

បើតាមអ្នកជំនាញផ្នែកបណ្ដុះបណ្ដាលយុវជនរូបនេះ មានវិធីសាស្ត្រចំនួន ៥ ដែលយុវជន អាចកសាងបទពិសោធន៍ការងារ។ វិធីទាំងនោះរួមមានដូចជា ទី១ ចូលរួមក្នុងការងារស្ម័គ្រ, ទី២ ចុះហាត់ការងារនៅតាមក្រុមហ៊ុន ឬស្ថាប័ន, ទី៣ បើកមុខរបររកស៊ីខ្លួនឯង, ទី៤ ការជួយការងារលក់ដូរម្ដាយឪពុក និងទី៥ បទពិសោធន៍ដឹកនាំក្រុមកិច្ចការស្រាវជ្រាវនៅសាកលវិទ្យាល័យ។ បើតាមការបញ្ជាក់របស់កញ្ញា ការបើកមុខរបរ ឬមុខជំនាញដោយខ្លួនឯង ក៏អាចដាក់ក្នុងជីវប្រវត្តិ និងបទពិសោធន៍ការងាររបស់ខ្លួនបានដែរ ព្រោះការងារនេះ គឺយុវជនមានបទពិសោធន៍ទាក់ទងជាមួយភ្ញៀវ និងកាន់ការងារគ្រប់មុខដោយខ្លួនឯង។

ទន្ទឹមនឹងនេះ កញ្ញា ចិន្តា ក៏បានបញ្ជាក់ប្រាប់យុវជនដែលបានរើសមុខជំនាញដែលខុសនឹងចំណង់ចំណូលចិត្តរបស់ខ្លួនថា នេះមិនមែនជាការសម្រេចចិត្តខុសទាំងស្រុង ហើយមិនអាចបកក្រោយបាននោះទេ។ យុវជននៅតែអាចធ្វើការងារដែលខ្លួនឯងស្រឡាញ់បានក្រោយរៀនចប់ ប៉ុន្តែអាចខាតពេលវេលា និងថវិកា ព្រោះត្រូវចំណាយពេល និងលុយ ដើម្បីរៀនវគ្គបំប៉ន ដើម្បីពង្រឹងសមត្ថភាព ធ្វើការងារដែលខ្លួនស្រឡាញ់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។