វិធី​បញ្ឈប់​ខ្លួនឯង​កុំឱ្យ​ទទួល​ទាន​អាហារ​តាម​អារម្មណ៍

គ្រប់គ្នា​ប្រហែលជា​ដឹងហើយថា ការ​ទទួលទានអាហារ​បាន​គ្រប់គ្រាន់ និង​ទៀង​ពេល បាន​រួមចំណែក​ជួយ​ទៅ​ដល់​សុខភាព, ប៉ុន្តែប្រសិន​បើ​យើង​ទទួលទាន​អាហារ​ដោយ​ផ្អែក​តាម​អារម្មណ៍វិញ​ តើវា​ប៉ះពាល់អ្វីខ្លះ​ទៅ​ដល់​សុខភាព? ចម្លើយខ្លីគឺវា​នឹង​ប៉ះពាល់។ តាម​រយៈ​គេហទំព័រ Helpguide បាន​បង្ហាញ​គន្លឹះ​មួយ​ចំនួន ដើម្បី​ជួយ​បញ្ឈប់​ការញ៉ាំ​តាម​អារម្មណ៍​ស្ត្រេស​មួយ​ពេលៗ ដោយ​មាន​រៀបរាប់​នៅ​ខាងក្រោម ៖

និយមន័យ​នៃ​ការ​បរិភោគ​តាម​អារម្មណ៍ ៖ មនុស្សមួយ​ចំនួនទទួល​ទាន​អាហារ​មិនមែន​ដើម្បី​បំពេញ​តម្រូវការ នៃរាងកាយ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែជា​ការ​ទទួលទាន​ដើម្បី​បំពេញ​អារម្មណ៍ ការប្រើប្រាស់​អាហារ​ជាឈ្នាន់​ដើម្បីធ្វើឱ្យ​ខ្លួន​មាន​ផាសុកភាព មាន​អារម្មណ៍​ល្អ កាត់​បន្ថយស្ត្រេស ឬការ​ទទួលទាន​ដើម្បី​ផ្តល់​រង្វាន់​ជូនទៅ​កាន់ខ្លួន​ឯង​ជាដើម គេហៅ​ថា ការបរិភោគ​តាម​អារម្មណ៍។ ហើយ​ការ​មាន​ទម្លាប់​ទទួល​ទាន​បែបនេះ គឺគ្មាន​ពេល​ក្នុង​ការ​គិត​វិភាគ​ថា តើ​អាហារ​ប្រភេទ​ណា​ដែល​គួរ​ទទួល​ទាន​នោះទេ តួយ៉ាង​គេច្រើន​បរិភោគ​អាហារ​ងាយៗ អាហារ​កែច្នៃ ឬ​អាហារផ្អែមៗ​ដើម្បី​បំពេញ​ចំណង់​ដែល​ខ្លួន​មាន​ប៉ុណ្ណោះ។ ជាការ​ពិត ការ​ទទួលទាន​តាម​អារម្មណ៍​ធ្វើឱ្យ​អារម្មណ៍​ល្អ​បាន​មួយ​ពេលខ្លី! ប៉ុន្តែ​គួរចងចាំ​ថា វាគ្រាន់​តែជា​ការ​បំពេញ​អារម្មណ៍ ប៉ុន្តែ​មិន​បាន​បំពេញ​តម្រូវ​ការ​រាងកាយ​នោះទេ។ ហើយ​ការ​បរិភោគ​តាម​អារម្មណ៍​ទៀត​សោត ក៏ពុំបាន​ដោះស្រាយ​បញ្ហា​អារម្មណ៍​ធ្លាក់ចុះ​បាន​ក្នុង​រយៈពេល​វែង​នោះ​ដែរ វាថែម​ទាំង​បង្កឱ្យ​លោកអ្នក កាន់តែ​មាន​អារម្មណ៍​ថា មិន​គប្បី​ចំពោះ​ខ្លួនឯង។

ការកត់​សម្គាល់​ខ្លួនឯង ៖ ជា​ចំណុច​ដំបូង​ក្នុង​ការ​ដោះស្រាយ គឺ​ការ​ស្វែង​រក​អំពី​ចំណុច​ខ្សោយ ឬ​កត្តា​ដែល​ជំរុញឱ្យ​ខ្លួន​ចាប់ផ្តើម​មាន​អារម្មណ៍​ថា ត្រូវតែ​រកអាហារ​ដើម្បី​បំពេញ​សេចក្ដីសុខ​ផ្លូវចិត្ត ជាពិសេស​ស្របពេល​ដែល​ក្រពះ ពោរពេញ​ដោយ​អាហារ​រួចជាស្រេច។ តើការ​បរិភោគ​តាម​អារម្មណ៍​របស់អ្នក ភាគច្រើន​កើត​ឡើង​ក្នុង​ស្ថានភាព​បែបណា? អាចមិន​មែន​មកពី​ស្ថានភាព​អាក្រក់​ទាំង​អស់នោះ​ទេ ពេលខ្លះ​ក៏អាច​កើត​មាន​ដោយ​សារ​ស្ថានភាព​វិជ្ជមាន​ដែរ ដូចជា​ការ​ផ្តល់រង្វាន់​នៅ​ពេល​ទទួល​បាន​លទ្ធផលវិជ្ជមាន​ណាមួយ។

សរសេរ​កំណត់​ហេតុ​អំពី​ការ​បរិភោគ ៖ ក្នុង​ការ​កាត់ផ្តាច់​ពីទម្លាប់​មិនល្អ ឬការ​ទទួល​ទាន​មិនល្អ ត្រូវ​ការរំលឹក ការ​តាមដាន និងផ្ទៀងផ្ទាត់​ជាប្រចាំ ហើយ​ការសរសេរ​ចុះអំពី​ការ​បរិភោគ ដូចជា តើប្រភេទ​អាហារ​អ្វីខ្លះដែល​បាន​ទទួលទាន ហើយមាន​អារម្មណ៍​បែបណា​ក្រោយ​ពេលទទួល​ទាន? ប្រសិន​បើ​រកឃើញ​ថា លោកអ្នក​មាន​អារម្មណ៍​មិន​ល្អជា​ញឹកញាប់​ក្រោយ​ពេល​ទទួល​ទាន ដូច្នេះ​នៅ​ពេល​បន្ទាប់ គឺ​ប្រើប្រាស់​វិធីសាស្រ្ត​ផ្សេង​ក្នុង​ការ​ដោះស្រាយ ដើម្បី​ឱ្យ​អារម្មណ៍​ល្អ​ប្រសើរ​ដូចជា ការ​និយាយ​ជាមួយ​មនុស្ស​ក្បែរខ្លួន ការ​ដើរ ឬធ្វើ​ចលនា ការ​គូស​គំនូរ ការ​បង្ហាញ​អារម្មណ៍​ដោយ​ការ​សរសេរ ពិសា​ទឹក​បន្ថែម រៀនជំនាញថ្មី និងសម្រាក​ឱ្យបាន​គ្រប់គ្រាន់៕




About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *