៤ចំណុចដែលមិនគួរមើលរំលងដើម្បីពង្រឹងប្រសិទ្ធភាពផែនការប្រចាំសប្តាហ៍

ផែនការប្រចាំសប្តាហ៍មានប្រសិទ្ធភាព បង្កើនឱកាសជោគជ័យចំពោះក្ដីស្រមៃផ្ទាល់ខ្លួន ថែមទាំងបង្កើនបាននូវការផ្ចង់អារម្មណ៍ ការគ្រប់គ្រងពេលវេលាបានល្អ ធ្វើឱ្យកើនផលិតភាពជាងមុន ជាពិសេសជំរុញកម្លាំងចិត្ត និងស្មារតីឱ្យរវៀសរវៃបន្តទៅមុខ។ តាមរយៈគេហទំព័រ LoveToKnow បានបង្ហាញគន្លឹះ៤ចំណុចដែលយុវជន មិនគួរមើលរំលង ដើម្បីពង្រឹងផែនការសកម្មភាពប្រចាំសប្តាហ៍ ឬគោលដៅប្រចាំខែ និងប្រចាំឆ្នាំឱ្យមានប្រសិទ្ធភាព។

១. មានគោលដៅច្បាស់ ៖ គោលដៅដែលច្បាស់លាស់ មិនត្រឹមតែប្រាប់ពីភាពច្បាស់ៗ ចំពោះសកម្មភាពធំៗនោះទេ ទន្ទឹមគ្នានោះ ត្រូវបង្ហាញអំពី ការបំបែកប្រភេទកិច្ចការ ក្នុងរយៈពេលមួយសប្តាហ៍ ឬក៏មួយខែ នៅក្នុងកម្រិតមួយមានភាពសមល្មមនិងអាចសម្រេចបាន។ ប្រសិនបើកំណត់លើសអំពីសមត្ថភាព ឬលើសអំពីពេលវេលាដែលលោកអ្នកមាន នោះអាចនឹងនាំឱ្យមានសម្ពាធតាមរយៈកិច្ចការដែលលើសចំណុះ ថែមទាំងពិបាកក្នុងការរកពេលសម្រាក និងមិនដឹងថាត្រូវធ្វើអ្វីបន្តទៀត។ ដូច្នេះបំបែកកិច្ចការឱ្យមានទម្រង់តូចៗ និងមានភាពសាមញ្ញា គឺជាការកាត់បន្ថយភាពស្មុគស្មាញក្នុងការបញ្ចប់ភារកិច្ចណាមួយ។

២. ច្នៃផែនការទៅជារូបភាពដែលងាយស្រួលមើល ឬស្រួលចំណាំ ៖ កាលដែល កែច្នៃសកម្មភាពផែនការ ឬគោលដៅទៅក្នុងទំព័រផ្ទាំងក្រដាសមួយ ដែលងាយស្រួលមើល ឬងាយស្រួលក្នុងការដាក់តាំងបង្ហាញ មិនថាវាជាគម្រោងការងារ ឬការណាត់ជួបដើម្បីកិច្ចសន្ទនានោះទេ។ ព្រោះសកម្មភាពបែបនេះ វាជួយឱ្យលោកអ្នកមានការរំឮក អំពីគោលដៅដែលត្រូវធ្វើ និងការកំណត់អំពីអ្វីទៅជាអទិភាពក្នុងជីវិត។

៣. រៀបចំជាសកម្មភាពតូចៗ ឬជាងតារាងបញ្ជី ៖ ការពុះបំបែកសកម្មភាពប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឱ្យទៅជាតារាងមួយរួមបញ្ចូលទាំងគោលដៅតូចៗ មិនថាកិច្ចការនៅផ្ទះ ការងារវិជ្ជាជីវៈ និងកិច្ចសន្ទនាសំខាន់ៗណាមួយនោះទេ គឺត្រូវរៀបចំជាតារាងបញ្ជី ដើម្បីឱ្យមានភាពងាយស្រួលក្នុងការបំពេញ និងការចាត់ជាអាទិភាព។ តាមរយៈការបំបែកកិច្ចការទាំងនេះ ជំរុញឱ្យយើងកាន់តែប្រាកដក្នុងចិត្តថា មិនមានភាពភ្លេចភ្លាំងចំពោះការងារសំខាន់ៗ ឬការមើលរំលងកិច្ចការប្រចាំថ្ងៃ។

៤. ដាក់សញ្ញារំឮករាល់កាលបរិច្ឆេទនៃកិច្ចការនីមួយៗ ៖ តាមរយៈការកំណត់ ឬធ្វើសញ្ញាសម្គាល់ទៅលើផែនការកំណត់ គឺជាផ្នែកមួយជួយតាមដានសកម្មភាព មិនថាជាប្រភេទការងារផ្ទាល់ខ្លួន ឬការងារផ្សេងៗនោះទេ។ សូមចំណាំដែរថា ដើម្បីជួយឱ្យប្រភេទការងាររបស់យើងកាន់តែមានគុណភាពនោះ គឺ ការធ្វើផែនការឱ្យបានទៀងទាត់ រួមទាំងមានភាពបត់បែនក្នុងការកែសម្រួលសកម្មភាពក្នុងស្ថានការណ៍ដែលចាំបាច់ណាមួយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...