អ្នកចិត្តសាស្ត្របង្ហាញ ទម្លាប់សាមញ្ញ ៤របស់មនុស្សរីករាយ

តើអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត? ប្រហែលជាការក្រោកពីព្រលឹម ដើម្បីមើលថ្ងៃរះ ការដើរលេងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិនៅចុងសប្ដាហ៍ ឬទៅដើរលេងនៅមាត់សមុទ្រជាដើម។ ប៉ុន្តែ អ្នកស្រី Lowri Dowthwaite-Walsh ដែលជាអ្នកចិត្តសាស្ត្រ នៃ University of Central Lancashire បានលើកឡើងថា មនុស្សរីករាយមានទំនោរ បង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន មានសុខភាពរាងកាយល្អ និងចូលរួមចំណែកយ៉ាងសកម្មក្នុងសហគមន៍។ អ្នកចិត្តសាស្ត្ររូបនេះ បានបង្ហាញពីទម្លាប់សាមញ្ញចំនួន ៤ របស់មនុស្សរីករាយ។

១. ធ្វើចលនារាងកាយ ៖ ការស្រាវជ្រាវរបស់ MDPI បង្ហាញថា ការដើររយៈពេល ៣០នាទីក្នុងមួយថ្ងៃអាចធ្វើឱ្យសុខភាពរបស់យើងប្រសើរឡើង។ លើសពីនេះ មនុស្សនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើននៅពេលដែលពួកគេចូលរួមក្នុងការធ្វើលំហាត់ប្រាណកម្រិតមធ្យម (Moderate exercise) និងខ្លាំង (high-intensity) ព្រោះសកម្មភាពនេះជួយបង្កើនអត្រាចង្វាក់បេះដូង។ លំហាត់ប្រាណកម្រិតមធ្យម គឺជាលំហាត់ប្រាណ ដែលអ្នកហាត់នៅតែអាចនិយាយបាន និងមានចន្លោះដកដង្ហើម។

២. មានទំនាក់ទំនង ៖ ការសិក្សាថ្មីមួយបានរកឃើញថា ការចូលរួមជាមួយមិត្តភក្តិ និងក្រុមគ្រួសារ នៅពេលដែលយើងមានអារម្មណ៍មិនសប្បាយចិត្ត គឺអាចជួយកាត់បន្ថយអារម្មណ៍អវិជ្ជមានបានមួយកម្រិត។ នេះប្រហែលជាដោយសារតែធម្មជាតិមនុស្ស ចង់បានការលួងលោម និងការគាំទ្រ ដើម្បីឱ្យមានអារម្មណ៍សប្បាយរីករាយ និងបន្តសកម្មភាពផ្សេងទៀត។ ម្យ៉ាង ការចំណាយពេលនៅម្នាក់ឯងច្រើន ក៏ជាមូលហេតុដែលនាំឱ្យអ្នកមានអារម្មណ៍អវិជ្ជមានផងដែរ។

៣. មានផ្នត់គំនិតសុទិដ្ឋិនិយម ៖ ការសិក្សាបានរកឃើញថា ការមានផ្នត់គំនិតសុទិដ្ឋិនិយមច្រើន អាចទប់ទល់នឹងអារម្មណ៍អវិជ្ជមាន និងបង្កើនសុភមង្គលផ្លូវចិត្ត។ ការគិតអំពីរឿងល្អៗ និងចំណុចវិជ្ជមានដែលអ្នកមាន ធ្វើឱ្យអ្នកគិតវិជ្ជមាន និងមានអារម្មណ៍រីករាយជាងមុន។ អ្នកអាចអនុវត្តទម្លាប់នេះតាមរយៈការនិយាយជាមួយមនុស្សជិតស្និទ្ធ ឬសរសេររឿងបី ដែលអ្នកធ្វើបានល្អបំផុតជារៀងរាល់ថ្ងៃ ។ ការបង្ហាញពីអារម្មណ៍សុទិដ្ឋិនិយមមានទំនាក់ទំនងខ្លាំងទៅនឹងអារម្មណ៍វិជ្ជមាន និងលើកសុខុមាលភាពមនុស្សឱ្យកាន់តែប្រសើរ។

៤. ការចំណាយពេលជាមួយសត្វចិញ្ចឹម ៖ តាមលទ្ធផលនៃការសិក្សារបស់ MDPI បង្ហាញថា សកម្មភាពសត្វចិញ្ចឹម ជំរុញឱ្យមនុស្សកាន់តែមានភាពសកម្មក្នុងការរស់នៅ ព្រមទាំងបង្កើនភាពរីករាយ។ លើសពីនេះ សត្វចិញ្ចឹមក្នុងគ្រួសារផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងសុភមង្គល ព្រោះវាមិនត្រឹមតែផ្តល់ភាពជាដៃគូដ៏ល្អរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយអត្រានៃជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភផងដែរ។ ម្យ៉ាងទៀត វាអាចជួយបង្កើនកម្រិតសុភមង្គល និងការគោរពខ្លួនឯង (Self-esteem)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត