៤សកម្មភាពសាមញ្ញៗ ដើម្បីរក្សាកិរិយាវិជ្ជមាននៅកន្លែងការងារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

កិរិយាវិជ្ជ​មាននៅកន្លែងការងារ មានមុខងារសម្រួលដល់សុខភាពផ្លូវចិត្ត និងសេចក្ដីពេញចិត្តចំពោះកិច្ចការដែលកំពុងតែបំពេញ។ នៅពេលមនុស្សគិតអំពីអាកប្បកិរិយាវិជ្ជមាន គេអាចនឹងគិតទៅដល់ការបង្ហាញទឹកមុខស្រស់បស់ ឬក៏ទឹកមុខសុភមង្គល ដូចជារក្សាស្នាមញញឹមនៅលើផ្ទៃមុខ ឬក៏ព្យាយាមគិតទៅដល់ភាពរីករាយ។ ប៉ុន្តែជាក់ស្តែង គឺនៅមានកត្តាច្រើនយ៉ាងជាងនេះ និងមានភាពស៊ីជម្រៅជាងទឹកមុខដែលបង្ហាញចេញ ។ ដោយឡែកអកប្បកិរិយាអវិជ្ជាមាន បានបង្កើននូវអារម្មណ៍ភ័យខ្លាច និងក្ដីមន្ទិលជាច្រើន។ តាមរយៈគេហទំព័រ When I Work បានបង្ហាញគន្លឹះ៤ចំណុច ដែលជំរុញឱ្យមានអាកប្បកិរិយាវិជ្ជមាន ឬក៏ផ្នត់គំនិតវិជ្ជមាននៅកន្លែងការងារ។

១. នៅក្បែរមនុស្សមានផ្នត់គំនិតវិជ្ជមាន ៖ មនុស្សដែលអ្នកនៅក្បែរជារឿយៗ បានជះឥទ្ធិពលទៅកាន់អ្នក ដូចជាប្រសិនបើអ្នក​តែងតែនៅក្បែរមនុស្សអវិជ្ជមាន រអ៊ូរទាំជាប្រចាំ មិនយូរមិនឆាប់ អ្នកអាចនឹងក្លាយជាមនុស្សរអ៊ូរទាំដោយគ្មាន​ដំណោះស្រាយ​ដូចគ្នា ហើយតែងតែមើលពិភពលោកក្នុងផ្លូវអវិជ្ជមានជានិច្ច។ ក្នុងករណីខ្លះ អ្នកអាចនឹងគិតថា អ្នកមានថាមពល និងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរភាពអវិជ្ជមានបាន ប៉ុន្តែវាមិនអាចសម្រេចបានទាំងស្រុងនោះទេ។ ដូច្នេះព្យាយាមផ្សារភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សដែលចេះពេញចិត្តជាមួយនឹងការងារ មនុស្សមានគំនិតថ្មីៗ ទស្សនៈទូលំទូលាយ និងកិច្ចការជាច្រើនដែលនាំមកនូវភាពរីកចម្រើន។ ដែលកត្តាទាំងនេះហើយបានរួមចំណែក បង្កើនបាននៅទស្សនៈឆ្ពោះទៅមុខកំឡុងពេលបំពេញកិច្ចការ។ ទោះបីជាមិនអាចជ្រើសប្រភេទមនុស្សដែលស្របនឹងទស្សនៈវិស័យដែលអ្នករំពឹងចង់បាន ប៉ុន្តែការវិនិយាគចំណាយពេលជាមួយនរណា គឺជាអ្វីដែលអ្នកអាចជ្រើសបាន។

២. បញ្ចូលទស្សនៈវិជ្ជមានទៅក្នុងការគិត ៖ ការស្តាប់ចម្រៀងល្អៗ ការស្តាប់សៀវភៅល្អៗកំឡុងពេលធ្វើដំណើរទៅកន្លែងការងារ ការអានសៀវភៅដែលផ្តល់នូវថាមពលជំរុញចិត្ត ឬក៏មើលវីឌេអូ ឬទស្សនាភាពយន្តនានា ដែលជួយអភិវឌ្ឍន៍ទាំងស្មារតី និងការមើលពិភពលោកក្នុងផ្លូវមួយដែលអាចបន្តដំណើរទៅមុខរួច នោះគឺចាត់ទុក​ក្នុងការ​បញ្ចូលផ្នត់គំនិតវិជ្ជមានហើយ។

៣. គ្រប់គ្រងការប្រើប្រាស់ពាក្យសម្តី ៖ ហ្វឹកហាត់ឱ្យស្ទាត់នូវការប្រើប្រាស់ប្រយោគទៅកាន់ខ្លួនឯង និងអ្នកដទៃប្រកបដោយវិចារណញ្ញាណ ដោយមានការទុកចន្លោះគិតក្នុងរយៈពេលយូរ មុននឹងនិយាយទៅកាន់អ្នកដទៃ។ ការពិចារណាចំពោះពាក្យសម្តីដែលខ្លួនប្រើរាល់ថ្ងៃមានភាពសំខាន់ត្រង់ថា បានជះឥទ្ធិពលវិជ្ជមានចំពោះការងារ និងមនុស្សជុំវិញខ្លួន។

៤. បង្កើតទម្លាប់ប្រចាំថ្ងៃ ៖ មិនពិបាកអ្វីពេកនោះទេ ដោយគ្រាន់តែគិតអំពីទម្លាប់ប្រចាំថ្ងៃនៅកន្លែងធ្វើការ ប៉ុន្តែវាក៏ប៉ះពាល់ទៅដល់ភាពបត់បែន។ យ៉ាងណាមិញ បើគិតអំពីភាពវិជ្ជមានក្នុងចំណុចនេះ ការមានទម្លាប់ និងវិន័យដ៏តឹងតែង គឺជារចនាសម្ព័ន្ធក្នុងការឈានជើងទៅសម្រេចគោលដៅ និងបញ្ចប់ទាំងកិច្ចការធំតូច ក្នុងថេរវេលាមួយមានកំណត់ និងជាការជំរុញចិត្តចំពោះការផ្តើមការងារក្នុងថ្ងៃថ្មី។ មានមនុសជាច្រើនមានអាការអស់កម្លាំងខ្លាំង និងមានភាពស្មុគស្មាញ បន្ទាប់ពីបញ្ចប់ការងារព្រោះនៅមានភារកិច្ចជាច្រើនមិនទាន់បានបង្ហើយ។ ដូច្នេះវាមានសារៈសំខាន់ណាស់ ដែលត្រូវបិទបញ្ចប់ថ្ងៃនីមួយៗ ដោយមានការរៀបចំ ដ៏រៀបរយ និងការត្រៀមខ្លួនសម្រាប់ថ្ងៃបន្ទាប់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *