៥គន្លឹះ ជួយ​អ្នក​ក្នុង​ការ​ធ្វើ​បទបង្ហាញ​ប្រកប​ដោយ​ប្រសិទ្ធភាព

គន្លឹះក្នុងការធ្វើបទបង្ហាញមានច្រើនប្រភេទ និងផ្អែកតាមដំណាក់កាល មិនថាការរៀបចំខ្លួន ឬប្រធានបទ ការតាំងស្មារតី វិភាគហានិភ័យទុកមុន រួមទាំងភាពបត់បែនជាដើម, យ៉ាងណា តាមរយៈគេហទំព័រ University of Sheffield បានបង្ហាញគន្លឹះ៥ចំណុចបន្ថែម ដែលនឹងជួយ​លោកអ្នក​ក្នុងការបង្កើនប្រិសិទ្ធ នៃការធ្វើបទបង្ហាញ។

១. បង្កើនការចូលរួមពីអ្នកស្តាប់ ៖ ទោះបីជាមានគំនិតច្រើន ក្នុងការអធិប្បាយពេលធ្វើបទបង្ហាញយ៉ាងណាក៏ដោយ ប៉ុន្តែដើម្បីឱ្យមានប្រសិទ្ធភាពទៅមុខបាន លុះត្រាណាតែបុគ្គលដែលជាអ្នកធ្វើបទបង្ហាញ អាចប្រមូលចំណាប់អារម្មណ៍អ្នកស្តាប់ឱ្យនៅក្នុងបច្ចុប្បន្នភាពបាន ការមិនយកចិត្តទុកដាក់ចំពោះអ្នកចូលរួម បង្កឱ្យការជជែក ឬការអធិប្បាយមិនឆ្លើយតបនឹងវត្ថុបំណង ដែលនេះជាហានិភ័យមួយក្នុងចំណោមហានិភ័យដទៃទៀត។ ដើម្បីរក្សាចំណាប់អារម្មណ៍បាន គួរគិតអំពីការបន្ថែមករណីសិក្សាណាមួយកំឡុងពេលបញ្ជូនសារ តាមរយៈការធ្វើបទបង្ហាញ មួយវិញទៀតអាចប្រើប្រាស់វីឌេអូ ឬក៏រូបភាព និងសាច់រឿងកំប្លែងណាមួយ ដែលអាចអន្ទងឱ្យអ្នកចូលរួមទទួលបានការកម្សាន្តខ្លះៗ។ ការទាញចំណាប់អារម្មណ៍អ្នកស្តាប់ គួរព្យាយាមធ្វើឱ្យបានមុនពេលអ្នកស្តាប់ចាប់ផ្តើមបង្ហាញភាពធុញទ្រាន់។

២. សម្លឹងទៅកាន់ អ្នកចូលរួមស្តាប់ ៖ វិធីសាស្រ្តមួយ ដែលអាចរក្សាស្មារតីបច្ចុប្បន្នភាពអ្នកស្តាប់ គឺការសម្លឹងទៅកាន់កែវភ្នែករបស់អ្នកស្តាប់ខណៈពេលធ្វើបទបង្ហាញ ឬក៏អធិប្បាយសាច់រឿង ដែលពាក់ព័ន្ធនឹងអ្នកស្តាប់បន្តិចសិន មិនថាបែបផ្លូវការ ឬក៏បែបឯកជននោះទេ ប៉ុន្តែកុំប្រើពេលវែងពេក។ ហើយពេលខ្លះគ្រាន់តែប្រើប្រាស់ ក្រសែភ្នែក ក៏អាចធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ថាខ្លួនត្រូវបានយកចិត្តទុកដាក់ និងមិនទុកនរណាម្នាក់ចោល។

៣. បង្កើតស្លាយដែលមានភាពសាមញ្ញ ៖ ទោះបីជាមិនតម្រូវឱ្យធ្វើស្លាយ ឬមានភាពចាំបាច់នៃការផ្តល់ជាស្លាយកំឡុងពេលធ្វើបទបង្ហាញក៏ដោយ ការបង្កើតស្លាយដែលមានលក្ខណៈសាមញ្ញ បាននាំឱ្យបទបង្ហាញមានប្រសិទ្ធភាព និងការសង្ខេបមួយដែលផ្តល់ឱ្យអ្នកស្តាប់ មានភាពងាយស្រួលក្នុងការតាមឱ្យទាន់ប្រធានបទ ដែលកំពុងតែអធិប្បាយ។ គួរមានរូបភាពភ្ជាប់ជាមួយស្លាយ និងការប្រើប្រាស់តែខ្លឹមសារសំខាន់ៗនៅក្នុងស្លាយ រួមទាំងជៀសវាងការប្រើប្រាស់អក្សរសុទ្ធសាធ ឬការប្រើពណ៌ស្លាយមិនច្បាស់ ជារួមធ្វើយ៉ាងណាឱ្យស្លាយមិនពិបាកក្នុងការសម្លឹងមើល។

៤. មិនគួរផ្អាក ឬបង្កការរំខានពេលកំពុងអធិប្បាយ ៖ សំឡេងបែបស្ទាក់ស្ទើរ អ៎ ! អឺ ជាចំណុចដែលមនុស្សស្ទើរតែគ្រប់គ្នា បានឆ្លងកាត់​ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ ហើយពេលខ្លះដឹងដែរ ប៉ុន្តែមិនដឹងបញ្ឈប់ដោយរបៀបណា? ជាទូទៅយើងប្រហែលជាប្រើប្រាស់វា ភាគច្រើនពេលនៅជាមួយសមាជិកគ្រួសារ ឬក៏មិត្តស្និទស្នាល ព្រោះអាចទុកចន្លោះឱ្យខ្លួនឯងគិតបានខ្លះ មុននឹងឆ្លើយតប។ ប៉ុន្តែការប្រើសម្លេងពេលធ្វើបទបង្ហាញ អ៎ ! អឺ បានបង្ហាញអំពីភាពខ្វះខាតទំនុកចិត្តចំពោះសមត្ថភាពខ្លួនឯង។ គួរប្រើប្រាស់ភាសាបែបនេះតែក្នុងករណី ដែលមិនច្បាស់ទៅលើចំណុចណាមួយ។ យ៉ាងណាក៏ដោយ ប្រសិនបើអ្នកបានអនុវត្តន៍ និងសិក្សាស្រាវជ្រាវបន្ថែម នោះអ្នកនឹងមានភាពងាយស្រួលដើម្បីដឹងថា តើអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយ រួមទាំងមានការយកចិត្តទុកដាក់ពីអ្នកស្តាប់បានច្រើនជាងមុន ក៏ដូចជាអភិវឌ្ឍន៍ទំនុកចិត្ត ចំណេះដឹង និងភាពទាក់ទាញ។

៥. មានភាពជាខ្លួនឯង ៖ ចំណុចដែលសំខាន់ គឺមានភាពជាខ្លួនឯង បង្ហាញសិល្បៈការអធិប្បាយបែបធម្មជាតិដែលខ្លួនមាន។ យ៉ាងណាក៏ដោយ មិនមានអ្វីខុសទាស់ទេ ដែលត្រូវមើលទៅកាន់ការធ្វើបទបង្ហាញរបស់អ្នកដទៃដើម្បីរៀនសូត្របន្ថែម បន្តែកុំព្យាមយាមធ្វើត្រាប់របៀបដែលគេនិយាយទាំងស្រុង ព្រោះបទបង្ហាញគួរតែមានអ្វីខុសប្លែកពីអ្នកដទៃ និងបង្ហាញពីចំណុចពិសេស ឬភាពខ្លាំងរបស់ខ្លួនឯងឱ្យបានច្រើន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *