បន្ធូរភាពតាងតឹងរបស់សមាជិកក្រុម ដោយការបំផុសសំណួរឆ្លុះបញ្ចាំង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បុគ្គល នីមួយៗ មានតួនាទីថែទាំផ្លូវចិត្តដោយខ្លួនឯង តែយ៉ាងណាការទទួល ឬផ្តល់ការគាំទ្រចំពោះគ្នាទៅវិញទៅមក ក៏ជាចំណែកដែលមិនគួរមើលរំលងដែរ មានដូចជា ការផ្តល់ជាកម្លាំងចិត្ត ការសួរសំណួរបំផុសនិងការឆ្លុះបញ្ចាំង ក៏ដូចជាដើម្បីពង្រឹងផលិតភាពក្នុងក្រុម និងកាត់បន្ថយភាពតានតឹង។ តាមរយៈគេហទំព័រ Inc. This Morning បានបង្ហាញសំណួរ១០ ក្នុងការជួយស្រោចស្រង់ស្ថានភាពមិនល្អ ជាពិសេសពេលសមាជិកក្រុមមិនមានថាមពលគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្ម។

១. តើគេងបានត្រឹមត្រូវតាមកាលវិភាគទេ? ប្រភេទការងារខ្លះ ការចោទសំណួរបែបនេះ ហាក់ដូចជាប្រហារផ្លូវចិត្តបន្តិច តែយ៉ាងណា ការគេងបានគ្រប់គ្រាន់ គេងស្ងប់ និងមានកាលវិភាគគេងបានទៀតទាត់ មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងស្រ្តេស និងរក្សាតុល្យភាពអារម្មណ៍ប្រចាំថ្ងៃ។

 ២.​ កាត់ផ្តាច់ពីស្រ្គីនបានបួនម៉ោងមុនពេលចូលគេងដែរឬទេ? ពន្លឺដែលជះចេញពីកញ្ចក់ទូរស័ព្ទ ឬកុំព្យូទ័រ ប៉ះពាល់យ៉ាងខ្លាំងចំពោះគុណភាពនៃការគេង។ ដូច្នេះការបំផុសសំណួរបែបនេះ គឺជាការផ្តល់សារដាស់តឿនឱ្យរក្សាគម្លាតពីអេក្រង់មុនពេលទទួលទានដំណេក។

៣. ហាត់ប្រាណបានទៀងទាត់ដែរទេ? លំហាត់ប្រាណជាចំណែកមួយជួយពង្រឹងរបៀបរស់នៅឱ្យមានគុណភាព ដោយហេតុថា ការហាត់ប្រាណបានទៀងទាត់ជួយឱ្យរាងកាយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងអាការៈតានតឹង ក៏ដូចជាជួយឱ្យស្រឡះខួរក្បាលផងដែរ។

៤. រៀបចំកន្លែងការងារបានល្អដែរទេ? កាលដែលបន្តទុកឱ្យសណ្តាប់ធ្នាប់មិនមានរបៀបរៀបរយ ជាពិសេសនៅលើតុដែលត្រូវអង្គុយធ្វើការរាល់ថ្ងៃបានជះផលអវិជ្ជមានចំពោះសុខភាពផ្លូវចិត្ត រួមទាំងប៉ះពាល់ទៅដល់សមត្ថភាពនៃការផ្តោតស្មារតីលើកិច្ចការប្រចាំថ្ងៃ។

៥. បានផ្តោតលើការងារតែមួយដែរទេ ? ផ្តោតលើសកម្មភាពជាច្រើនក្នុងពេលតែមួយពុំនាំនូវផលចំណេញប៉ុន្មាននោះទេ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង ការផ្តោតលើភារកិច្ចមួយក្នុងពេលតែមួយ អាចជួយឱ្យការងារសម្រេចបានលឿន។

៦. បានសរសេរសេចក្ដីរំលឹកដឹងគុណ ឬក៏ការឆ្លុះបញ្ចាំងដែរទេ? ភាពរីកចម្រើន វិលាសភាពនៃលទ្ធផល និងការសម្រេចគោលដៅឱ្យបានលឿន ឬច្រើន នេះជាអ្វីដែលមនុស្សមួយចំនួយបានរំពឹងទុក ទោះស្មារតីមានការផ្តោតខ្លាំងទៅលទ្ធផលក្ដី យ៉ាងណាគួរតែទុកចន្លោះខ្លះ ក្នុងការសិក្សាឆ្លុះបញ្ចាំងបន្ថែម។ ហើយព្យាយាមពេញចិត្តចំពោះអ្វីដែលបានសម្រេចនាពេលកន្លងមក និងរក្សាផ្នត់គំនិតវិជ្ជមាន។ ការរក្សាសកម្មភាពបែបនេះបានជាប្រចាំ ជាកត្តាជំរុញឱ្យស្ថានភាពផ្លូវចិត្តកាន់តែល្អប្រសើ អភិវឌ្ឍន៍គុណភាពនៃការគេង ទំនាក់ទំនង និងសុខុមាលភាពទូទៅ។

៧. ទុកចន្លោះក្នុងការបន្ថយភាពតានតឹងដែរទេ? គិតពីសកម្មភាពដែលមិនអាចទៅរួច ឬរក្សាផ្នត់គំនិតអវិជ្ជមាន ជាកត្តាប៉ះពាល់ទៅកាន់ផលិតភាព ជំរុញឱ្យខ្សោះថាមពលក្នុងការប្រត្តិបត្តិការងារប្រចាំថ្ងៃ។ រៀ​ងរាល់ពេលមានបញ្ហានៅកន្លែងការងារ គួរតែទុកចន្លោះខ្លះដើម្បីសម្រាក ក៏ដូចជាការលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាមួយបែបបើកចំហ រកដំណោះស្រាយដោយសន្តិវិធី។

៨. តើរៀបផែនការដើម្បីគ្រប់គ្រងការផ្តោតដែរទេ? នៅពេលដែលកាលវិភាគផ្ទុកការងារលើសចំណុះ បណ្តាលឱ្យស្ថានភាពផ្លូវចិត្តធ្លាក់ចុះបានយ៉ាងងាយ ហើយជាការឆ្លើយតបទៅនឹងស្ថានការណ៍នេះ ការកំណត់កិច្ចការសំខាន់ៗទៅតាមលេងរៀង ដែលយ៉ាងហោចណាស់កំណត់អាទិភាព៣ប្រភេទក្នុងមួយថ្ងៃ។​

៩. តើបានសរសេរកំណត់ហេតុដើម្បីសម្រាលបន្ទុកខួរក្បាលដែរទេ? សរសេរកំណត់ហេតុប្រចាំថ្ងៃ ឬការកត់ត្រាព្រឹត្តិការណ៍សំខាន់ៗដែលបានកើតមាន ជាចំណែកក្នុងការគ្រប់គ្រងការគិតដែលស្មុគស្មាញ ក៏ដូចជាបង្កើនការចងចាំផងដែរ។

១០. រៀបចំកញ្ចប់ថវិកាបានត្រឹមត្រូវដែរឬទេ? ការគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន អាចបណ្តាលឱ្យមានភាពតានតឹង មិនថាក្នុងជីវិតឯកជន ឬក៏បែបជាលក្ខណៈគ្រួសារនោះទេ។ កាលដែលមានទម្លាប់គ្រប់គ្រងថវិកាបានល្អ មិនត្រឹមតែជួយឱ្យពង្រឹងគោលដៅមួយដែលមានភាពច្បាស់លាស់នោះទេ ប៉ុន្តែជាចំណែកកាត់បន្ថយភាពតានតឹងផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%