រក្សាអារម្មណ៍វិជ្ជមាន ជួយឱ្យ​សុខភាពខួរក្បាលកាន់តែប្រសើរ

អនុវត្តន៍ការរំឮកដឹងគុណ ឬអារម្មណ៍វិជ្ជមាន ដែលអាចហៅម្យ៉ាងទៀតថា សេចក្ដីអំណរ ជាប្រចាំ បានជះឥទ្ធិពលវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្តជាចម្បង រួមទាំងជំរុញឱ្យអារម្មណ៍ល្អប្រសើរ។ តាមរយៈគេហទំព័រ DISCOVER បានរំលេចឱ្យដឹងបន្ថែមថា ការរំឮកដឹងគុណមិនត្រឹមតែជាសកម្មភាពសាមញ្ញងាយស្រួលក្នុងការប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែបានបង្កប់នូវអត្ថប្រយោជន៍ជាច្រើនដូចជា រក្សាបាននូវអារម្មណ៍និងផ្នត់គំនិតវិជ្ជមាន បង្កើនគុណភាពគេងមានភាពល្អជាងពីមុន ថែមទាំងពង្រឹងបន្ថែមនូវជំនាញប្រាស្រ័យទាក់ទងក្នុងការរស់នៅប្រចាំថ្ងៃ។

ឥទ្ធិពលរបស់អារម្មណ៍វិជ្ជមានចំពោះសុខភាពខួរក្បាល

សកម្មភាពដែលអាចអនុវត្តន៍ក្នុងការបង្ហាញអំពីការដឹងគុណ ឬបង្ហាញអារម្មណ៍វិជ្ជមាន គេអាចធ្វើបានតាមរយៈ ការសរសេរកំណត់ហេតុ មិនថាក្នុងសៀវភៅ ឬប្រព័ន្ធអេឡិចត្រូនិចនោះទេ។ ចំណាយពេលនៅម្នាក់ឯងពិចារណាសញ្ជឹងគិត និងឆ្លុះបញ្ចាំងចំពោះរឿងរ៉ាវដែលបានកើតមាន ដែលសកម្មភាពទាំងនេះ បានបណ្តុះស្មារតីឱ្យមើលពិភពលោកប្រកបដោយសុទិដ្ឋិនិយម ការគិត ឬខួរក្បាលមានដំណើរការគាប់ប្រសើរ ពង្រឹងជំនាញក្នុងការសម្រេចចិត្ត បង្កើនទម្ងន់នៃទំនួលខុសត្រូវ ប្រមូល ឬគ្រប់គ្រងអារម្មណ៍ និងការជំរុញចិត្តឱ្យសម្រេចកិច្ចការនានា។

ឥទ្ធិពលរបស់អារម្មណ៍វិជ្ជមានទៅកាន់សុខភាពផ្លូវចិត្ត

កាលដែលមានទម្លាប់ ឬបង្កើតជាផ្នត់គំនិតដឹងគុណចំពោះរឿងរ៉ាវដែលបានជួបនាពេលកន្លងមក ប្រៀបដូចជាឱសថម្យ៉ាងជួយប៉ះប៉ូវទៅដល់សុខភាពផ្លូវចិត្ត និងបង្កើនផ្នត់គំនិតវិជ្ជមាន ក្នុងការរស់នៅប្រចាំថ្ងៃ។ បន្ថែមពីនោះ ការរក្សាអារម្មណ៍វិជ្ជមានជាចំណែកក្នុងការកាត់បន្ថយសញ្ញា នៃជំងឺធ្លាក់ទឹកចិត្ត និងអាការៈថប់បារម្ភ ជំនួសមកវិញនូវជំនាញចេះយល់ចិត្តទៅកាន់មនុស្សជុំវិញខ្លួន មានទំនាក់ទំនងល្អ មានទឹកចិត្តចែករំលែក និងសកម្មភាពប្រពៃៗដ៏ទៃទៀត។

អត្ថប្រយោជន៍អារម្មណ៍វិជ្ជមានទៅកាន់សុខភាពផ្លូវកាយ

ស្របពេលមានមនុស្សជាច្រើនបានដឹងរួចមកហើយថា ការរក្សាអារម្មណ៍វិជ្ជមានជាគន្លឹះយ៉ាងសំខាន់ពង្រឹងទៅកាន់សុខភាពផ្លូវចិត្ត ប៉ុន្តែសកម្មភាពទាំងនេះក៏បានផ្តល់ផលវិជ្ជមានទៅកាន់សុខភាពផ្លូវកាយដែរ មានដូចជា ទទួលបានឱកាសសម្រាកដើម្បីស្រូបថាមពលបន្ថែម សម្រួលដល់សម្ពាធឈាម និងបន្ថយកម្រិតជាតិស្ករក្នុងឈាម។

គុណសម្បត្តិចំពោះទំនាក់ទំនងបុគ្គលនិងអាជីពវិជ្ជាជីវៈ

តាមរយៈការរំឮក ឬបង្កើនអារម្មណ៍វិជ្ជមានជាប្រចាំ ជួយឱ្យបុគ្គលម្នាក់ៗមានអារម្មណ៍ផ្សារភ្ជាប់នឹងខ្លួនឯង យល់អំពីខ្លួនឯងបានច្រើនជាងមុន​ ជំរុញឱ្យឧស្សាហ៍កត់សម្គាល់នូវទង្វើវិជ្ជមានដែលអ្នកដទៃផ្តល់មកកាន់ខ្លួន រួមទាំងយល់អំពីទំនាក់ទំនងក្នុងសង្គមបានស៊ីជម្រៅ។ ចំណែកឥទ្ធិពលចំពោះអាជីពវិជ្ជាជីវៈវិញ បានបំផុសនូវសក្តានុពល បង្កើនភាពសោមនស្សចំពោះអ្វីដែលខ្លួនកំពុងធ្វើ រួមទាំងជំរុញដល់ផលិតភាពការងារ។

វិធីប្ដេជ្ញាការរក្សាអារម្មណ៍វិជ្ជមានរៀងរាល់ថ្ងៃ

វិនិយោគពេល ពីរទៅបីនាទី ក្នុងមួយថ្ងៃ ដើម្បីអរគុណទៅកាន់អ្វីដែលលោកអ្នកមាន តាមរយៈការសរសេរដោយដៃក្ដី សរសេរតាមរយៈកុំព្យូទ័រ ឬទូរស័ព្ទក្ដី អ្វីដែលសំខាន់គឺធ្វើបានទៀងទាត់រាល់ថ្ងៃ។ របៀបសរសេរនោះគឺ ចាប់ផ្តើមដោយឆ្លុះបញ្ចាំងអំពីចិត្តរបស់ខ្លួនឯង អំពីរឿងរ៉ាវដែលបានជួបប្រទះ និងឥទ្ធិពលរបស់នរណាម្នាក់ដែលសំខាន់ក្នុងជីវិត។ ជាកិច្ចបន្ទាប់ គឺបង្ហាញការដឹងគុណទៅកាន់អ្នកដទៃ និងដើម្បីជាការពង្រឹងមិត្តភាព តាមរយៈការសរសេរឃ្លាសាមញ្ញៗ អរគុណទៅកាន់មនុស្សដែលបានធ្វើល្អជាមួយអ្នក។ ជារឿយៗ យើងតែងផ្តោតទៅលើហេតុការណ៍អវិជ្ជមាន ឬក៏ប្រៀបធៀបរឿងមិនល្អដែលកើតមានកន្លង ដែលជាហេតុត្រូវរក្សាការគិតឱ្យមានតុល្យភាពទាំងវិជ្ជមាន និងអវិជ្ជមាន រួចចាត់ទុកជាចំណែកសំខាន់សម្រាប់ការរៀនសូត្រទាំងអស់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...