តើទទួលទានអាហារបែបណា ដែលជួយ​ដល់សុខភាពផ្លូវចិត្ត និងអារម្មណ៍?

ការកាត់បន្ថយអាហារ​ ឬការផ្តោតលើអាហារដែលមានជីវជាតិ គឺជាសកម្មភាពធ្វើតាមតម្រូវការ ប៉ុន្តែមិនមែនស្របតាមការថែទាំខ្លួនក្នុងរយៈពេលវែងនោះទេ! តើធ្វើយ៉ាងណា ដើម្បីការទទួលទានអាហារសុខភាពដែលមិនប៉ះពាល់ដល់ថាមពល សុខភាពផ្លូវចិត្ត ឬអារម្មណ៍?

តាមរយៈគេហទំព័រ Healthline បានបង្ហាញពីអាហារដែលផ្ទុកនូវសារធាតុចិញ្ចឹម, អាហារដែលមានជាតិសរសៃ និងភាពចម្រុះ នៃបន្លែផ្លែឈើ ដែលបានរួមចំណែកផ្តល់ផលវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្តទាំងមូល។

អាហារដែលផ្ទុកសារធាតុចិញ្ចឹម ៖ អាហារកែច្នៃស្រួលរក ស្រួលទិញ និងមានភាពរីករាយក្នុងការទទួលទាន ព្រោះងាយៗ និងលឿនរហ័ស។ ប៉ុន្តែការទទួលទានបែបនេះ បំពេញចំណង់ត្រូវការត្រឹមមួយពេលខ្លីតែប៉ុណ្ណោះ ហើយភាពស្រេកឈ្លាន និងរីករាយក៏មានរយៈខ្លីដូចគ្នា។ គុណភាពអាហារ បានដើរតួនាទីដ៏មានឥទ្ធិពលក្នុងការប្រើប្រាស់ថាមពល និងធ្វើឱ្យអារម្មណ៍ល្អ ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយអាហារដែលផ្ទុកសារធាតុចិញ្ចឹមនេះហើយ ទើបផ្តល់ថាមពល និងការទ្រទ្រង់ទៅកាន់សុខភាពផ្លូវចិត្ត។

អាហារមានជាតិប្រូបាយអូទិច ៖ អាហារប្រភេទនេះ មាននៅក្នុងទឹកដោះគោជូ យ៉ាអ៊ួរ ផ្លែចេក ផ្លែប៉ោម ខ្ទឹមបារាំង និងអាហារផ្អាប់ដែលល្អជាដើម។ ប្រភេទអាហារដែលមានប្រូបាយអូទិច វាមានសមត្ថភាពក្នុងការតទល់នឹងបាក់តេរីដែលរស់នៅក្នុងពោះវៀន ជួយរក្សាតុល្យភាព នៃការទទួលទាន និងការបន្ទោរបង់ផងដែរ។

ការទទួលទានចម្រុះទាំងផ្លែឈើ និងបន្លែ ៖ ផលិតភាព ការអភិវឌ្ឍផ្នត់គំនិតសុទិដ្ឋិនិយម ជាកត្តារួមផ្សំដែលមនុស្សត្រូវមានវិន័យក្នុងការទទួលទានអាហារឱ្យ​បានល្អ ហើយការស្រាវជ្រាវក៏បានបង្ហាញដែរថា ការបរិភោគបន្លែផ្លែឈើចម្រុះ មិនត្រឹមតែធ្វើឱ្យរាងកាយមានភា​ពមាំមួនប៉ុណ្ណោះទេ ជាមួយគ្នានោះក៏បានរួមចំណែកដល់ការអភិវឌ្ឍសុខភាពផ្លូវចិត្ត និងសុខុមាលភាពទូទៅដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *