Burn Out ដោយសារការងារ? អ្នកជំនាញបង្ហាញវិធីសាស្ត្រដោះស្រាយបញ្ហានេះ

ការឈានជើងចូលកម្រិតថ្មីក្នុងអាជីព អាចជារឿងដ៏គួរឱ្យរំភើប ប៉ុន្តែវាក៏អាចនាំមកជាមួយនឹងអារម្មណ៍តានតឹង និងការថប់បារម្ភមួយ មកជាមួយដូចគ្នាដែរ ហើយប្រសិនបើអាការៈនេះនៅតែបន្តមិនឈប់ នោះនឹងនាំឱ្យមានបញ្ហាអស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត (Burn Out)។

បញ្ហាអស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត ត្រូវបានគេទទួលស្គាល់ថា ជាបាតុភូតដែលងាយកើតឡើងនៅកន្លែងធ្វើការ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ អ្នកជំនាញបាននិយាយថា អ្នកដែលជួបប្រទះនឹងអារម្មណ៍អស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត (Burn Out) អាចនឹងមានអារម្មណ៍ថា គ្មានកម្លាំងសូម្បីតែមុនពេលថ្ងៃធ្វើការមកដល់។ ពួកគេក៏ប្រហែលជាមានអារម្មណ៍មិនល្អចំពោះការងារ ហើយគិតថា ខ្លួនឯងធ្វើការមិនបានល្អ។ ជួនកាលបញ្ហានេះ អាចមានលក្ខណៈដូចគ្នានឹងជំងឺបាក់ទឹកចិត្តដែរ ដែលធ្វើឱ្យពិបាករីករាយក្នុងជីវិតប្រចាំថ្ងៃ។

លោកស្រីវេជ្ជបណ្ឌិត Luana Marques សាស្ត្រាចារ្យរងផ្នែកចិត្តវិទ្យានៅសាលាវេជ្ជសាស្ត្រ Harvard លើកឡើងថា បញ្ហាអស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត ធ្វើឱ្យអ្នកកំពុងមានបញ្ហាទទួលអារម្មណ៍ថា ខ្លួនកំពុងស្ពាយបន្ទុកដ៏ធ្ងន់អ៊ីចឹងដែរ។

មូលហេតុនាំឱ្យមានបញ្ហាអស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត

លោក Michael P Leiter សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ Acadia ក្នុងប្រទេសកាណាដា និងជាសហអ្នកនិពន្ធសៀវភៅ The Burnout Challenge បាននិយាយថា មូលហេតុដែលនាំឱ្យមានបញ្ហាអស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត គឺប្រែប្រួលទៅតាមស្ថានភាព និងចរិតលក្ខណៈរបស់មនុស្សម្នាក់ៗ។ គាត់បន្ថែមថា ប៉ុន្តែជារឿយៗ វាកើតឡើងនៅពេលដែលការរំពឹងទុករបស់យើងមិនស្របគ្នាទៅនឹងស្ថានភាព និងលទ្ធផលជាក់ស្ដែង។

ខណៈពេលដែលមានទិដ្ឋភាពជាច្រើនដែលរួមចំណែកនាំឱ្យបុគ្គលម្នាក់ មានបញ្ហាអស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត មូលហេតុចម្បងមួយគឺបន្ទុក និងការទទួលការងារលើសសមត្ថភាពឆ្ងាយពេក ជាមូលហេតុចម្បង។ អ្នកជំនាញបាននិយាយថា ប្រសិនបើអ្នកត្រូវបានគេស្នើឱ្យធ្វើការច្រើន លើសពីសមត្ថភាព ដែលអ្នកអាចដោះស្រាយបាន នោះអ្នកទំនងជានឹងមានអារម្មណ៍ថា អស់កម្លាំង។

របៀបបង្ការខ្លួនពីវិបត្តិអស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត

វេជ្ជបណ្ឌិត Leiter បាននិយាយថា ផ្នែកជាច្រើន នៃការងាររបស់អ្នក មិនស្ថិតក្នុងការគ្រប់គ្រងរបស់អ្នកទេ។ លោកបន្ថែមថា ដូច្នេះ វាជារឿងសំខាន់ ក្នុងការទទួលស្គាល់ថា ការបង្កើតបរិយាកាសការងារដែលអាចកាត់បន្ថយបញ្ហាអស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត មិនមែនអាស្រ័យតែលើអ្នកម្នាក់ឯងនោះទេ។

លោកស្រីបណ្ឌិត Mindy Shoss សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ Central Florida បាននិយាយថា ប្រសិនបើអ្នកចង់មានភាពសកម្មនៅពេលចាប់ផ្តើមការងារ ចូរទទួលយក និងចង់ធ្វើកិច្ចការថ្មីៗ ដោយចាត់ទុកជាការរៀនសូត្រ និងសួរសំណួរឱ្យបានច្រើន។

វេជ្ជបណ្ឌិត Leiter បាននិយាយថា អ្នកអាចពិចារណាប្រាប់ចៅហ្វាយរបស់អ្នកនូវអ្វី ដែលធ្វើឱ្យអ្នកមានអារម្មណ៍រំភើបបំផុតអំពីតួនាទីថ្មីរបស់អ្នក ហើយសួរពីរបៀប ដែលអ្នកអាចបញ្ចូលកិច្ចការទាំងនោះ ទៅក្នុងការបំពេញការងារប្រចាំថ្ងៃ។ យុទ្ធសាស្ត្រនេះ អាចផ្ដល់ឱ្យអ្នកនូវអារម្មណ៍ថា មានអំណាច និងធ្វើឱ្យអ្នកយល់ថា ការងារដែលខ្លួនបំពេញ គឺជាការងារ មានន័យ។ ម្យ៉ាងទៀត ការរៀបចំកាលវិភាគ និងការងារអាទិភាព ក៏ជាវិធីសាស្ត្រ ដ៏មានប្រសិទ្ធភាព សម្រាប់ការកាត់បន្ថយហានិភ័យ នៃអារម្មណ៍អស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្តដែរ។

Ron Z Goetzel នាយកវិទ្យាស្ថានសម្រាប់ការសិក្សាសុខភាព និងផលិតភាពនៅសាលា Johns Hopkins Bloomberg School of Public Health បាននិយាយថា ការនិយាយចេញនូវអារម្មណ៍ធុញថប់នឹងបន្ទុកការងាររបស់អ្នក គឺជាវិធីសាស្ត្រមួយផ្សេងទៀត ដើម្បីការងារ Burn Out ។

វេជ្ជបណ្ឌិត Marques បាននិយាយថា ការពង្រឹងទំនាក់ទំនងជាមួយមិត្តរួមការងារ ក៏អាចជួយទប់ទល់ការអស់ថាមពលផ្លូវកាយ និងផ្លូវចិត្តផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...