តែបៃតង ជំរុញស្មារតី និង​បង្កើនកម្លាំងថាមពលឱ្យស្រស់ថ្លា

បច្ចុប្បន្នមានមនុស្សមួយចំនួនមើលឃើញថា មុននឹងប្រតិបត្តិការងារ ឬក៏ការចាប់ផ្តើមថ្ងៃថ្មី គឺត្រូវស្រវាយកកែវកាហ្វេ១ពែងសិន! ដែលសកម្មភាពនេះ ហាក់ក្លាយជាទម្លាប់ ​​​​​​ឬ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្តង់​​​ដាក្នុងការស់នៅប្រចាំថ្ងៃទៅហើយ ពីព្រោះវាជំរុញបាននូវផលិតភាពបន្ថែម។ យ៉ាងណាមិញ សម្រាប់មនុស្សមួយចំនួនទៀត មិនបានចាត់ទុកភេសជ្ជៈបែបនេះជាជម្រើសនោះទេ ដោយស្ថិតក្រោមហេតុផលខុសៗគ្នា។ ដូច្នេះតើមានភេសជ្ជៈណាផ្សេងអាចជំនួសកាហ្វេបានទេ? ពិតណាស់គឺមាន បើតាមគេហទំព័រ cleanplates បានឱ្យដឹងថា តែបៃតង ក៏ជាជម្រើសល្អមួយ សម្រាប់យកទៅ ឆុងឬចម្រាញជាភេសជ្ជៈដើម្បីទទួលទានបានដែរ ហើយវាក៏មានប្រជាប្រិយភាពខ្ចរខ្ចាយ ជុំវិញពិភពលោក រួមទាំងទ្រទ្រង់នូវសុខភាពទៀតផង។

បន្ថែមពីនោះ តែបៃតង មិនត្រឹមតែជំរុញស្មារតី ឬកម្លាំងថាមពលឱ្យស្រស់ថ្លា ។ ខាងក្រោមនេះ ជាអត្ថប្រយោន៍ទាំង៥ ចំពោះការទទួលទានតែបៃតង ៖​

១. សម្រួលប្រព័ន្ធដំណើរការខួរក្បាល ៖ ដោយហេតុថា តែឬក៏តែបៃតង មានលទ្ធភាពជួយកាត់បន្ថយការថប់បារម្ភ និងពង្រឹងបាននូវស្មារតី ពង្រឹងការយល់ដឹង ការយកចិត្តទុកដាក់ចំពោះអ្វីមួយ ការផ្តោត និងការចងចាំជាដើម។

២. កាត់បន្ថយមហារីកមួយចំនួន ៖ មូលហេតុដែល តែបៃតង មានសមត្ថភាពអាចកាត់បន្ថយជំងឺមហារីកមួយចំនួន គឺដោយសារ ភេសជ្ជៈបែបនេះ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងមានតួនាទីកាត់បន្ថយភាពតានតឹង ឬបញ្ចៀសការរលាកក្នុងរាងកាយនៃផ្នែកណាមួយ។

៣. បញ្ចៀសឬការពារពីជំងឺទឹកនោមផ្អែមប្រភេទទី២ ៖ គួរជម្រាបជូនថា ជំងឺទឹកនោមផ្អែមប្រភេទទី២ គឺជាជំងឺរ៉ាំរ៉ៃដែលប៉ះពាល់ដល់ការរំលាយអាហារ ជាពិសេសការបំប្លែងអាហារដែលបរិភោគឱ្យបង្កើននូវថាមពលដល់រាងកាយ ហើយការទទួលទាន តែបៃតង ជាចំណែកក្នុងការដោះស្រាយបញ្ហានេះ ព្រមទាំងអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបាន។ ទន្ទឹមគ្នានោះ ការស្រាវជ្រាវក៏បានរកឃើញដែរថា ការទទួលទានតែបៃតង ចំនួនបួនពែង ក្នុងមួយថ្ងៃ ជួយដោះស្រាយបញ្ហាលើសទម្ងន់ ជួយបញ្ចុះសម្ពាធឈាម ដែលមានអត្ថប្រយោជន៍ ជាពិសេសសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។

៤. តែបៃតងជួយសម្រកទម្ងន់ ៖ ជាតិកាហ្វេអ៊ីន នៅក្នុងតែបៃតង គឺជាភ្នាក់ងារដែលមានសារធាតុរំញោច ហើយការស្រាវជ្រាវបានរកឃើញថា វាមានតួនាទីដុតបំផ្លាញជាតិខ្លាញ់ផងដែរ ដោយកត្តានេះជួយសម្រួលដល់ អ្នកដែលមានបំណងចង់សម្រកទម្ងន់ ឬចង់កាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួនជាដើម។

៥. តែបៃតងជួយបញ្ចៀសបញ្ហាបេះដូង ៖ តែបៃតង ក៏មានតួនាទីជួយជំរុញសុខភាពបេះដូងឱ្យមានភាពល្អប្រសើរ និងកាត់បន្ថយការរលាក ព្រមទាំងកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...