ទម្លាប់អវិជ្ជមាន ដែលធ្វើឱ្យខួរក្បាលចុះខ្សោយ

មានទម្លាប់ជាច្រើន ដែលរួមចំណែក ធ្វើឱ្យសុខភាពខួរក្បាលចុះខ្សោយ ប៉ុន្តែសកម្មភាព ៤ ដែលមានដូចជា ការអង្គុយច្រើនពេក កង្វះទំនាក់ទំនងសង្គម គេងមិនគ្រប់គ្រាន់ និងភាពតានតឹងរ៉ាំរ៉ៃ គឺមានឥទ្ធិពលខ្លាំងបំផុត។ នេះជាការលើកឡើងរបស់ លោក Rudolph Tanzi នាយកផ្នែកស្រាវជ្រាវហ្សែន និងការវិវត្តន៍វ័យ និងជាសហនាយកនៃមជ្ឈមណ្ឌល McCance សម្រាប់សុខភាពខួរក្បាល នៅ Massachusetts General Hospital ។

១. ការអង្គុយច្រើនពេក ៖ ជាមធ្យម មនុស្សពេញវ័យ អង្គុយរយៈពេល ប្រាំមួយម៉ោងកន្លះក្នុងមួយថ្ងៃ ហើយការអង្គុយយូរបែបនេះ មានឥទ្ធិពលវិជ្ជមានខ្លាំងចំពោះខួរក្បាលរបស់មនុស្ស។ យោងតាមការសិក្សានៅឆ្នាំ២០១៨ បានរកឃើញថា​ ការអង្គុយយូរម៉ោង មានទំនាក់ទំនងទៅនឹងការផ្លាស់ប្ដូរផ្នែកខាងក្នុងរបស់ខួរក្បាល ដែលប៉ះពាល់ដល់ការចងចាំ។ អ្នកស្រាវជ្រាវ បានប្រើការស្កែន MRI ដើម្បីមើល MTL (medial temporal lobe) របស់ខួរក្បាល ដែលតំបន់នេះ ជាកន្លែងដែលខួរក្បាល បង្កើតការចងចាំថ្មី សម្រាប់មនុស្សដែលមានអាយុចាប់ពី ៤៥ ទៅ ៧៥ ឆ្នាំ។ ជាលទ្ធផលគេរកឃើញថា អ្នកអង្គុយយូរមាន MTL ស្ដើង ហើយអាចប្រឈមនឹងការចុះខ្សោយនៃមុខងារយល់ដឹងរបស់ខួរក្បាល និងជំងឺវង្វេង។

ដំណោះស្រាយ ៖ លោក Tanzi បានណែនាំឱ្យឆ្លៀតធ្វើចលនា បន្ទាប់ពីអ្នកអង្គុយបាន ១៥ ទៅ ៣០នាទី។ ការធ្វើចលនានោះអាចជា ការក្រោកឈរពត់ខ្លួន ការលុតជង្គង់ ឬដើរជាដើម។

២. កង្វះទំនាក់ទំនងសង្គម ៖ ភាពឯកា ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺបាក់ទឹកចិត្ត និងហានិភ័យនៃជំងឺភ្លេចភ្លាំង ហើយអាចបង្កើនល្បឿននៃការធ្លាក់ចុះមុខងារយល់ដឹងរបស់ខួរក្បាល។ ការសិក្សានៅខែកក្កដា ឆ្នាំ២០២១ នៅក្នុង The Journals of Gerontology: Series B បានរកឃើញថា មនុស្សមិនសូវមានសកម្មភាពក្នុងសង្គមបាត់បង់ធាតុពណ៌ប្រផះរបស់ខួរក្បាលយ៉ាងច្រើន ដែលនេះគឺជាស្រទាប់ដែលដំណើរការព័ត៌មាន។

ដំណោះស្រាយ ៖ លោក Tanzi បានលើកឡើងថា អ្នកមិនចាំបាច់មានទំនាក់ទំនងជាមួយមនុស្សច្រើននាក់ ដើម្បីទាញ​ប្រយោជន៍សម្រាប់ខួរក្បាលរបស់អ្នកនោះទេ។ ការមានមិត្តភក្តិ​ ដែលអាចចែករំលែកអ្វីៗ ដែលអ្នកចង់និយាយចេញមកគឺគ្រប់គ្រាន់ហើយ ប៉ុន្តែត្រូវមានការសន្ទនាជាទៀងទាត់។ លោកបន្តថា មនុស្សគ្រប់គ្នា គឺចង់បានទំនាក់ទំនង ដែលមានន័យ និងលើកទឹកចិត្ត ហេតុនេះ ជ្រើសរើសដៃគូទំនាក់ទំនាក់ទំនង ដែលបារម្ភ និងយកចិត្តទុកដាក់ចំពោះអ្នកពិតប្រាកដ។

៣. គេងមិនគ្រប់គ្រាន់ ៖ យោងតាម CDC បានឱ្យដឹងថា មួយភាគបី នៃមនុស្សពេញវ័យ មិនបានគេង ៧ ទៅ ៨ម៉ោង ដូចដែលបានណែនាំរបស់អ្នកជំនាញនោះទេ។ ការស្រាវជ្រាវនៅក្នុងខែ ធ្នូ ឆ្នាំ២០១៨ រកឃើញថា មុខងារនៃការយល់ដឹងរបស់ខួរក្បាល ដូចជា ការចងចាំ ការគិតប្រកបដោយហេតុផល និងការដោះស្រាយបញ្ហា នឹងធ្លាក់ចុះ នៅពេលដែលមនុស្សគេងតិចជាង ៧ម៉ោង។

ដំណោះស្រាយ៖ អ្នកជំនាញលើកឡើងថា វិធីដ៏ល្អគឺ ចូលគេងលឿនជាងធម្មតាមួយម៉ោង។ សកម្មភាពនេះ នឹងការពារអ្នកពីការគេងយប់ជ្រៅ ផ្ដល់ពេលវេលាបន្ថែលដល់ខួរក្បាល និងរាងកាយសម្រាកបានគ្រប់គ្រាន់។ ក្រោយពីភ្ញាក់ពីដំណេក គឺទុកពេលបន្តិចឱ្យផ្លូវចិត្ត និងស្មារតីបានសម្រាក។ វិធីដែលជំរុញឱ្យចូលគេងបានឆាប់រហ័ស គឺព្យាយាមអានសៀវភៅ ហើយជៀសវៀងការមើលទូរទស្សន៍ និងកុំព្យូទ័រជាដើម។

៤. ភាពតានតឹងរ៉ាំរ៉ៃ ៖ បញ្ហាស្ត្រេសរ៉ាំរ៉ៃ អាចសម្លាប់កោសិកាខួរក្បាល និងបង្រួម Cortex ផ្នែកខាងមុខ ដែលជាតំបន់ទទួលខុសត្រូវចំពោះការចងចាំ និងការរៀនសូត្រ។ កត្តាសំខាន់ ដែលបង្កើតអារម្មណ៍អារម្មណ៍តានតឹង​ គឺផ្នត់គំនិត នៃការរំពឹងទុកខ្ពស់ ដែលធ្វើឱ្យមានប្រតិកម្មអវិជ្ជមាន។

ដំណោះស្រាយ ៖ លោក Tanzi បានផ្ដល់មតិថា «នៅពេលដែលអ្នកមានអារម្មណ៍ថា ហៀបនឹងខឹង សូមដកដង្ហើមវែងៗ ដើម្បីបន្ធូរអារម្មណ៍ និងព្យាយាមធ្វើឱ្យចិត្តស្ងប់។» លោកបន្ថែមថា «សូមគ្រប់គ្រងភាពតានតឹងខ្លួនឯង មុនពេលភាពតានតឹងគ្រប់គ្រងអ្នក»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...