គន្លឹះ៩ចំណុច ដើម្បីទាញស្មារតីឱ្យស្ថិតក្នុងបច្ចុប្បន្នភាព

ការរក្សាចិត្តឱ្យស្ថិតក្នុងបច្ចុប្បន្នភាព ជាចំណែកមួយជួយពង្រឹងស្មារតី ចេះពេញចិត្តចំពោះដំណើរជីវិត រួមទាំងអភិវឌ្ឍន៍សុខុមាលភាព ឬសុខភាពផ្លូវចិត្ត។ តើលោកអ្នកដឹងបានដោយរបៀបណាថា ខ្លួនឯងពិតជាកំពុងរស់នៅស្របនឹងបរិយាកាសថ្មីៗ ឬក៏កំពុងតែវិលវល់នឹងអតីតកាល ឬស្ដាយក្រោយនឹងការសម្រេចចិត្តមិនត្រឹមត្រូវកន្លងមក រួមទាំងការព្រួយបារម្ភអំពីអនាគត? មួយវិញទៀត តើលោកអ្នកបានអនុញ្ញាតឱ្យការប្រើប្រាស់ជីវិតប្រចាំថ្ងៃមានឱកាសសាកល្បងទទួលបានបទពិសោធន៍ដើម្បីរៀនសូត្របន្ថែម និងបង្កើនសមត្ថភាពថ្មីដែរឬទេ?

អ្នកជំនាញជាច្រើនបានបង្ហាញឱ្យដឹងថា ការដែលផ្តោតស្មារតី ឱ្យនៅក្នុងបច្ចុប្បន្នភាព គឺជាចំណុចដ៏មានឥទ្ធិពលជំរុញឱ្យការរស់នៅពោរពេញដោយអត្ថន័យ។ បន្ថែមពីនោះ គ្រប់គ្នាសុទ្ធតែមានសមត្ថភាពក្នុងការស្វែងយល់ និងរៀនរស់នៅក្នុងបច្ចុប្បន្នភាព គ្រាន់តែថា ដើម្បីពង្រឹងជំនាញនេះបាន វាតម្រូវឱ្យយើងមានភាពអត់ធ្មត់ និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយចាំបាច់ត្រូវដឹងអំពីគន្លឹះមុនពេលប្រតិបត្តិ ព្រោះថា ការរៀនអំពីរបៀបរស់នៅក្នុងបច្ចុប្បន្នភាព វាមិនត្រឹមតែផ្តល់គុណតម្លៃទៅកាន់ជីវិតផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ ទន្ទឹមគ្នានោះ វាក៏ដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន និងជះឥទ្ធិពលវិជ្ជមានទៅកាន់ពួកគេផងដែរ។

តើរស់ក្នុងបច្ចុប្បន្នភាពដោយរបៀបណា ? ឆ្លើយតបនឹងសំណួរនេះជាមួយខ្លួនឯង ជាដំបូងគឺត្រូវរកឱ្យឃើញថា រស់ក្នុងបច្ចុប្បន្នភាពវាមានលក្ខណ:បែបណាខ្លះ បើតាមការកំណត់របស់អ្នក? អាចថា អ្នកកំពុងតែចង់កាត់បន្ថយការគិតដែលមិនចាំបាច់ទាំងឡាយចោលឱ្យអស់ក្នុងរយៈពេលពេញមួយថ្ងៃ ឬក៏អ្នកចង់ផ្តោតទៅលើសកម្មភាពថ្មីៗដែលនាំឱ្យមានអនុស្សាវរីយ៍ល្អៗ ? បន្ទាប់ពីរកឃើញការរំពឹងទុក និងនិយមន័យផ្ទាល់ខ្លួនរួចស្រេចហើយ ជាកិច្ចបន្ទាប់ត្រូវស្វែងរកយុទ្ធសាស្រ្ត ដើម្បីបង្កើតវិធីសាស្រ្ត និងបច្ចេកទេសក្នុងការពង្រឹងជំនាញខ្លួនឯងឱ្យរៀនរស់ និងរីករាយក្នុងបច្ចុប្បន្នភាព។ យោងតាមគេហទំព័រ Love To Know បានបង្ហាញគន្លឹះ៩ចំណុច ក្នុងការជំរុញឱ្យស្មារតីស្ថិតក្នុងបច្ចុប្បន្នភាព ៖

១. ការប្រើប្រាស់ញាណយកចិត្តទុកដាក់អំពី រូបភាព រស់ជាតិ ក្លិន ការប៉ះផ្ទាល់ និងសំឡេង ៖ ការប្រើប្រាស់ញាណ គឺជាបច្ចេកទេសដែលជួយឱ្យលោកអ្នក ប្រើប្រាស់សក្តានុពលក្នុងពេលបច្ចុប្បន្ន ជួយឱ្យអ្នកកាន់តែយកចិត្តទុកដាក់លើអ្វីៗដែលកើតមាននៅក្បែរខ្លួន ដូច្នេះគឺកាន់តែផ្តល់ភាព​​​ងាយស្រួលក្នុងការក្រេប​យក​បទពិសោធថ្មីបន្ថែមបានដោយពេញលេញទៅកាន់វិថីនៃការកសាងសមត្ថភាពខ្លួនឯង។ មានវិធីមួយក្នុងការទាញរបៀបរស់នៅក្នុងបច្ចុប្បន្នភាពតាមរយៈការចេះប្រើប្រាស់ញាណ គឺការដាក់ជាសំណួរទៅកាន់ខ្លួនឯងឱ្យបានរឿយៗ ដូចជា៖

រូបភាព ៖ តើអ្នកបានឃើញរូបភាពអ្វី? តើរាងកាយរបស់អ្នកមានសភាពបែបណានៅក្នុងបរិយាកាសនេះ? តើបរិយាកាសជុំវិញខ្លួនរបស់អ្នកមានអ្វីកើតឡើងខ្លះ និងមានពណ៌សរុបប៉ុន្មានដែរ?  

រស់ជាតិ ៖ តើបានភ្លក់រស់ជាតិថ្មីដែរទេ? តើអ្នកកំពុងតែបរិភាគ ឬក៏ផឹកអ្វីមួយមែនទេ ដូច្នេះតើវាមានលក្ខណៈអ្វីពិសេសដែរឬទេ? បន្ទាប់ពីបានសាកល្បងរស់ជាតិទាំងនេះ តើមានអារម្មណ៍យ៉ាងណាដែរ? សូមប្រើប្រាស់ពាក្យពេចន៍ទៅពិព័រណ៍នាអ្វីៗដែលបានកើតឡើងដោយបង្ហាញអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន។

ក្លិន ៖ មានក្លិនអ្វីខ្លះនៅជុំវិញខ្លួនយើង ឬថាតើធ្លាប់ជួបក្លិនបែបនេះពីមុនមកដែរទេ ឬក៏វាកើតឡើងនៅពេលណា ដោយរបៀបណា?

ការប៉ះផ្ទាល់ ៖ តើអ្នកមានអារម្មណ៍បែបណាបន្ទាប់ពីបានប៉ះដៃនិងដងខ្លួនរបស់អ្នក? តើវាមានភាពពាក់ព័ន្ធណាមួយដែលធ្វើឱ្យអ្នកបានកត់ចំណាំ ឬរកឃើញថាវាមានភាពខុសប្លែកដែរទេ?

សំឡេង ៖ តើអ្នកបានឮអ្វីខ្លះ? តើទីនោះមានសម្លេងសើចក្អាកក្អាយទេ មានសម្លេងស្រែកទេ? ឬក៏ការនិយាយជជែកសន្ទនាគ្នាដែរឬអត់? ឬក៏ទីនោះជាបរិយាកាសដែលបង្កសម្លេងរំខានដោយការធ្វើចរាចរណ៍ ឬសម្លេងម៉ាស៊ីនត្រជាក់ ? ហើយប្រសិបើទីនោះ ពោរពេញដោយភាពស្ងាត់ជ្រងំ តើអ្នកមានអារម្មណ៍បែបណា?

តាមរយៈការប្រមូលយកព័ត៌មាននិងការសង្កេត បែបលម្អិតដោយរូបភាព រស់ជាតិ ក្លិន ការប៉ះផ្ទាល់ និងសំឡេង ដូចដែលបានរៀបរាប់ខាងលើនេះ គឺបានផ្តល់នូវចំណុចវិជ្ជាមានជាច្រើនទៅកាន់ខ្លួនអ្នក ជាពិសេសនោះគឺជួយឱ្យលោកអ្នកមានការផ្ចង់ស្មារតីចំពោះរឿងរ៉ាវប្លែកៗដែលកើតមានជុំវិញខ្លួន។

២. ទទួលយកអារម្មណ៍ដែលកើតមាន ៖ នៅពេលដែលអារម្មណ៍បានផុសឡើងមក សូមចាំថា វាគឺជារឿងធម្មតានោះទេ ដូច្នេះអនុញ្ញាតឱ្យខ្លួនឯងទទួលយក មិនថាវាជាអារម្មណ៍ស្ថិតក្នុងសភាពធម្មតា ខឹង សប្បាយ និងប្រភេទអារម្មណ៍ដែលមានលក្ខណៈផ្សេងៗពីនេះ។ ជំនួសឱ្យការទប់អារម្មណ៍ ផ្តល់ឱកាសឱ្យខ្លួនឯងទទួលបានបទពិសោធន៍នៃស្ថានភាពចិត្តដែលមានភាពចម្រុះទាំងនោះ។ ទន្ទឹមគ្នានេះ សូមចងចាំចំណុចមួយដែរថា បរិយាកាសជុំវិញខ្លួន ក៏ជាកត្តាជះឥទ្ធិពលទៅកាន់អារម្មណ៍ដូចគ្នាដែរ គឺមានន័យថា ដាក់ខ្លួនឯងក្នុងមជ្ឈដ្ឋានបែបណា គឺនឹងទទួលបានអារម្មណ៍បែបនោះត្រឡប់មកវិញ។ ត្រង់ចំណុចនេះ លោកអ្នកមិនចាំបាច់វិភាគអំពីប្រភេទអារម្មណ៍ដែលកើតមាននោះទេ គ្រាន់តែទទួលយក និងគោរពចំពោះរឿងរ៉ាវដែលបានកើតឡើង ហើយបើចង់គ្រប់គ្រងអារម្មណ៍ឱ្យមានភាពប្រសើរឡើងនៅពេលខាងមុខ ការទទួលយកស្ថានភាពពិតគឺនៅតែជាចំណុចសំខាន់ដូចគ្នាដែរ។

៣. ការគ្រប់គ្រងអារម្មណ៍តាមរយៈការផ្អាកសកម្មភាពបន្តិចនិងចោទជាសំណួរទៅកាន់ខ្លួនឯង ៖ អនុញ្ញាតឱ្យខ្លួនឯងមានឱកាសសម្រាកបន្តិច និងឆ្លុះបញ្ចាំងរាល់សកម្មភាពក្រោយការប្រើប្រាស់ពេលពេញមួយថ្ងៃ។ ជារឿយៗ យើងតែងជួបប្រទះនឹងហេតុការណ៍ដែលធ្វើឱ្យយើងមិនមានផាសុកភាព ហើយតែងតែរត់គេចពីវាឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ពេលខ្លះយើងមិនបានផ្តល់ពេលឱ្យខ្លួនឯងក្នុងការដោះស្រាយជាមួយស្ថានការណ៍ដោយប្រើប្រាស់ការគិត ឬរក្សាចន្លោះពេលបន្តិចដើម្បីសម្រួលចិត្តនោះទេ។

ក្នុងករណីខ្លះ លោកអ្នកគួរទុកពេល ដើម្បីឱ្យខ្លួនឯង ហ៊ានប្រឈមមុខនឹងស្ថានការណ៍ដែលនាំឱ្យអារម្មណ៍មិនល្អ តាមរយៈការនៅស្ងៀមខ្លះ កំណត់ប្រភេទអារម្មណ៍ដែលកំពុងកើតមាន សួរខ្លួនឯងតើអ្នកកំពុងតែរត់គេចពីបញ្ហា ឬក៏កំពុងតែទុកចន្លោះរកវិធីដោះស្រាយវា? តើអ្វីដែលអ្នកអាចរៀនសូត្របានដើម្បីយកទៅដុសខាត់សមត្ថភាពផ្នែកអារម្មណ៍នាពេលខាងមុខទៀត? ជាចំណុចចុងក្រោយ គឺរៀនដាក់ខ្លួន ក្នុងស្ថានភាពជាក់ស្ដែងដែលកំពុងជួប ទោះបីវាមិនមានផាសុកភាពគ្រប់គ្រាន់ក៏ដោយ។ ការរៀនសូត្រតាមរយៈការឆ្លើយនឹងសំណួរទាំងនេះ វាជួយជំរុញឱ្យលោកអ្នករៀនសូត្រអំពីខ្លួនឯងបានច្រើនជាងមុន រួមទាំងរៀនរស់ក្នុងស្ថានភាពដែលមានសភាពចម្រុះទាំងល្អក្ដី ឬមិនល្អក្ដី ដែលជាលទ្ធផលរួមគឺ ជំរុញឱ្យយើងមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។

៤. មើលទៅបរិយាកាសខាងក្រៅសន្សឹមៗ ៖ តាមរយៈការមើលទៅទេសភាពណាមួយក្នុងរយៈពេលយូរៗ និងទុកឱកាសឱ្យខ្លួនឯងមានពេលពិនិត្យលម្អិតទៅលើអ្វីមួយដោយមិនប្រញាប់ប្រញាលពេក គឺជាសកម្មភាពនាំលោកអ្នកឱ្យរីករាយជាមួយនឹងបច្ចុប្បន្នភាព មានការចាប់អារម្មណ៍ជាមួយនឹងរបស់របរសាមញ្ញតូចៗ ដែលកើតមាននៅជុំវិញខ្លួន។

៥. រក្សាចិត្តឱ្យស្រស់បស់ ៖ មានសកម្មភាពជាច្រើនដែលអភិវឌ្ឍន៍ស្មារតី និងអារម្មណ៍ឱ្យមានភាពស្រស់ស្រាយ ដែលមានដូចជា សមាធិរៀងរាល់ថ្ងៃ កាត់បន្ថយការធ្វើកិច្ចការច្រើនក្នុងពេលតែមួយព្រោះថា បើធ្វើកិច្ចការតែមួយ គឺជួយឱ្យមានការផ្តោតសតិបានច្រើនជាងមុននិងកាត់បន្ថយភាពភ្លេចភ្លាំង។ ការធ្វើអ្វីមួយទៅតាមដំណើរធម្មតាៗប៉ុន្តែពោរពេញដោយស្មារតីរឮកដឹង ដែលទាំងនេះហើយជួយឱ្យស្ថានភាពផ្លូវចិត្តទទួលបានអារម្មណ៍ល្អនិងចិត្តស្ងប់។​

៦. គ្រប់គ្រងការគិត ៖ ការគិតដែលមិនបានតាមដានត្រឹមត្រូវ ជាចំណែកមួយទាញលោកអ្នកឱ្យចាកឆ្ងាយអំពីបច្ចុប្បន្នភាព ជារឿយៗយើងតែគិតរឿងរ៉ាវមួយចំនួននៅក្នុងអតីតកាល ហើយពេលខ្លះទៀតងាកមកចាប់អារម្មណ៍នឹងរឿងរ៉ាវដែលកើតមានថ្មីៗ រួមទាំងខ្វាយខ្វល់អំពីអនាគតផងដែរ តែកត្តាទាំងនេះហើយបង្កើតនូវភាពស្មុគស្មាញ។ ដូច្នេះ ការចាប់អារម្មណ៍អំពីរបៀបគ្រប់គ្រងការគិត ជាចំណែកមួយជួយទាញស្មារតីឱ្យរស់នៅក្នុងបច្ចុប្បន្នភាព។

៧. អនុញ្ញាតឱ្យខ្លួនឯងទទួលបានបទពិសោធថ្មីៗ ៖ តើវាមានភាពញឹកញាប់ប៉ុន្មានដែលអ្នកតែងនិយាយយល់ព្រមជាមួយនឹងឱកាសថ្មីៗ ប្រសិនបើអ្នកហាក់ដូចជា គេចចេញពីឱកាសថ្មីៗ ដូច្នេះការទទួលយកបន្ថែម គឺជា​ឱកាសក្នុងការជំរុញឱ្យខ្លួនឯងស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន។ ជាធម្មតា យើងប្រហែលជាបោះបង់ឱកាសថ្មីៗក្រោមហេតុផលថា ខ្វះឬបាត់បង់ទំនុកចិត្ត ការគិតអវិជ្ជមាន ភាពភ័យខ្លាច រួមទាំងផ្នត់គំនិតដែលមិនចាប់អារម្មណ៍ជាមួយនឹងបទពិសោធថ្មី។ ដូច្នេះដើម្បីបង្កើនភាពពេញលេញនៅក្នុងបច្ចុប្បន្ន គឺទទួលយកការសាកល្បងថ្មីៗ និងក្រេបយកបទពិសោធដែលមិនធ្លាប់មាន។

៨. កាត់ផ្តាច់ពីរបស់ដែលនាំឱ្យមានការរំខាន ៖ ការយកចិត្តទុកដាក់ចំពោះការផ្តោតអារម្មណ៍ ជាចំណែកមិនអាចខ្វះបានក្នុងការផ្សារភ្ជាប់ជីវិតក្នុងបច្ចុប្បន្នភាព។ មានវិធីមួយចំនួនដែលជួយឱ្យខួរក្បាលមានការផ្តោត និងការផ្តាច់ពីផលរំខាន គឺដាក់សំឡេងទូរស័ព្ទស្ងាត់ ឬក៏បិទតែម្តងក្នុងរណីមិនចាំបាច់ និងបិទសំឡេងសារក្នុងកម្មវិធីមួយចំនួ​ន ឬផ្អាកការប្រើប្រាស់គ្រឿងអេឡិចត្រូនិចទាំងឡាយកំឡុងពេលញ៉ាំអាហារ អានសៀវភៅ ឬមុនពេលចូលគេងជាដើម។ ប្រើប្រាស់ឧបករណ៍ស្ដាប់សំឡេងដើម្បីស្ដាប់ទៅកាន់ភ្លេងដែលនាំឱ្យចិត្តស្ងប់ ឬក៏បិទទ្វារបន្ទប់ធ្វើការដោយផ្តោតលើកិច្ចការសំខាន់ៗរបស់អ្នក។

៩. ទុកពេលឆ្លុះបញ្ចាំងខ្លួនឯង ៖ រស់ក្នុងបច្ចុប្បន្នភាពបានផ្តល់ផលវិជ្ជមានក៏ពិតមែន ប៉ុន្តែពេលខ្លះផ្តល់ឱកាសឱ្យខ្លួនឯងមានពេលរស់តាមដំណើរធម្មតា ដោយយើងមិនចាំបាច់បង្ខំឱ្យខ្លួនឯងរស់ក្នុងបច្ចុប្បន្នភាពរហូតនោះទេ វាមិនអីទេ ដោយគ្រាន់តែពេលខ្លះត្រឡប់ទៅមើលរឿងរ៉ាវកាលពីអតីតកាល និងការទទួលបានបទពិសោធល្អផង ឬមិនល្អផង ដោយសារតែពួកយើងគឺជាមនុស្សលោកធម្មតា យើងមានអតីតកាលដែលត្រូវផ្សារភ្ជាប់ជាមួយ ។ រាល់អនុស្សាវរីយ៍ដែលផ្តល់ន័យទៅកាន់ជីវិត យើងក៏គួរតែចងចាំវាទុកដែរ។ យើងគ្រាន់តែមិនរំឮកនូវរឿងរ៉ាវដែលនាំឱ្យសោកសៅ ឬរឿងដែលជះផលមិនល្អក្នុងការរស់នៅនាពេលបច្ចុប្បន្នតែប៉ុណ្ណោះ។ នៅពេលដែលយើងមិនបានរស់នៅក្នុងបច្ចុប្បន្នភាព យើងក៏នឹងបាត់បង់បទពិសោធន៍ល្អៗដែលកើតឡើងនៅចំពោះមុខយើង។ ដូច្នេះផ្តល់ពិភពលោកមួយដ៏ស្រស់បំព្រងទៅកាន់ខ្លួនឯង និងផ្តល់ការយកចិត្តទុកដាក់ចំពោះខ្លួនឯង។ បន្ទាប់ពីអនុវត្តន៍បែបនេះបាន អ្នកអាចទទួលបាននូវអារម្មណ៍មួយថា អ្នកនឹងដឹងគុណចំពោះមនុស្សនៅជុំវិញខ្លួន ហើយនឹងទទួលបានបទពិសោធន៍កាន់តែរីករាយ ជាមួយនឹងការរស់នៅប្រចាំថ្ងៃ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា