អ្នកស្រី គីម ស៊ីដដាវីស៖ រឿង៧យ៉ាងដែលអ្នកគួរធ្វើ​មុនចាប់ផ្តើមឆ្នាំថ្មី២០២៣

ភ្នំពេញ – ជាធម្មតានៅពេលដាច់ឆ្នាំម្តងៗយើងតែងតែគិតថា តើឆ្នាំថ្មីខាងមុខនេះគួរតែធ្វើអ្វីខ្លះ? គួរតែសម្រេចរឿងណាខ្លះ? តែមិនដែលសួរទេថា តើកាលពីឆ្នាំចាស់ដែលកន្លងផុតទៅនោះយ៉ាងម៉េចហើយ? តើមានអី្វកើតឡើងចំពោះយើងខ្លះ ? ដើម្បីឆ្លើយនឹងសំណួរនេះ អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញគ្រប់គ្រងនៅសា​​កល​វិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ពីរឿងមួយចំនួនដែលអ្នកត្រូវដឹងមុនចាប់ផ្តើមគម្រោងឆ្នាំថ្មី។

ខាងក្រោមនេះ អ្នកអាចសាកល្បងមកគិត និងនិយាយពីរឿងចាស់ៗសិន មុននឹងចាប់ផ្ដើមឆ្នាំថ្មី រួមមាន៖

១-  ពិនិត្យមើលថា តើរយៈពេលមួយឆ្នាំកន្លងមកនេះអ្នកមានអ្វីផ្លាស់ប្តូរខ្លះ? ៖ ការផ្លាស់ប្តូរ​មិនថារូបរាង លុយកាក់ ចំណេះដឹង ឬអ្វីផ្សេងៗនោះទេ ហើយការផ្លាស់ប្តូរនៅត្រង់ចំនុចនេះនិយាយគ្រប់ការផ្លាស់ប្តូរទាំងអស់ មិនថារឿងល្អ និងរឿងមិនល្អ មិនថារឿងតូច និងរឿងធំនោះទេ អញ្ចឹងសាកល្បងត្រួតពិនិត្យមើលជាមួយគ្នាថា តើខ្លួនឯងមានការប្រែប្រួលកម្រិតណា រីកចម្រើនទេ ឬក៏នៅដដែលដើម្បីងាយស្រួលនូវក្នុងការរៀបចំផែនការថ្មីសម្រាប់ឆ្នាំក្រោយ។

២- សរសេរនូវភាពជោគជ័យដែលអ្នកទទួលបានក្នុងឆ្នាំចាស់ ៖ មិនថាជោគជ័យនោះធំ  ឬតូចកម្រិតណាក៏ដោយត្រូវសរសេរមកឱ្យអស់ ឧទាហរណ៍ដូចជា សម្រកគីឡូបាន២គីឡូដោយជោគជ័យ អានសៀវភៅចប់៣ ឬ៤ក្បាល ដោយជោគជ័យ សន្សំលុយបានចំនួនណាមួយដែលអ្នកបានកំណត់ដោយជោគជ័យ ដូច្នេះគួរតែសរសេរឱ្យអស់តាំងតែពីដើមឆ្នាំ រហូតដល់ចុងឆ្នាំព្រោះវាមិនត្រឹមតែជួយឱ្យអ្នកចាប់ផ្ដើមឆ្នាំថ្មីបានយ៉ាងល្អតែប៉ុណ្ណោះទេ តែវាជួយឱ្យអ្នកមានមោទនភាពលើខ្លួនឯងទៀតផង។

៣- សរសេរឈ្មោះនរណាម្នាក់ដែលអ្នកជួបក្នុងរយៈពេលពេញមួយឆ្នាំនេះ ៖ សាកល្បងគិតបន្តិចមើលថា តើអ្នកណាខ្លះដែលតែងតែជជែកនូវរឿងរ៉ាវជីវិតជាមួយអ្នក? តើអ្នកណាខ្លះដែលតែងតែជួយដោះស្រាយនូវបញ្ហារបស់អ្នកមិនថា ពួកគាត់រវល់ប៉ុនណា? តើអ្នកណាខ្លះដែលតែងតែចំណាយពេលស្តាប់រឿងក្នុងចិត្តរបស់អ្នកទោះរឿងនោះស្តាប់ទៅហាក់បីដូចជាដដែលៗ តែគាត់នៅតែស្តាប់? តើអ្នកណាខ្លះដែលតែងតែមើលថែអ្នកមិនថា អ្នកឈឺ ឬជានោះទេ ដូចនេះបើសិនជាអ្នកដឹងហើយថាពួកគាត់គឺជាអ្នកណា កុំភ្លេចអរគុណគាត់ ព្រោះពួកគាត់នឹងហើយដែលធ្វើឱ្យយើងមានកម្លាំងចិត្ត មានថាមពល មានគំនិត មានដំណោះស្រាយសម្រាប់បន្តរដំណើរទៅឆ្នាំក្រោយបន្តទៀត។

៤- សរសេរនូវទម្លាប់អាក្រក់របស់អ្នកកាលពីឆ្នាំចាស់ ៖ ទម្លាប់អាក្រក់ណាមួយដែលអ្នកគិតថាអ្នកចង់កែប្រែវាឱ្យល្អជាងមុន ធ្វើឱ្យប្រសើរជាងឆ្នាំមុនយ៉ាងហោច បើមិនអញ្ចឹងទេទម្លាប់អាក្រក់មួយនោះ វានឹងអាចធ្វើឱ្យប៉ះពាល់ដល់អ្នកទៅថ្ងៃមុខ។ ឧទាហរណ៍ ដូចជា ទម្លាប់នៃកាគេងរបស់អ្នកដែលអ្នកតែងតែទម្លាប់គេងយប់ជ្រៅ ឬគេងមិនបានគ្រប់គ្រាន់ ដូចនេះព្យាយាមដូរដោយចូលគេងពីព្រលប់វិញ ឬគេងឱ្យបានគ្រប់ម៉ោងវិញ។

៥- សរសេរនូវជំនាញថ្មីដែលចង់រៀន ៖ សរសេរនូវជំនាញអ្វីមួយដែលអ្នកចង់ចេះ  ឬចង់ធ្វើការអភិវឌ្ឍន៍វា ឬចង់ធ្វើឱ្យវាល្អជាងឆ្នាំមុនដែលជំនាញទាងនោះអាចជាជំនាញដែលពាក់ព័ន្ធនឹងការងាររបស់អ្នក ឬអាចនឹងមិនពាក់ព័ន្ធនឹងការងាររបស់អ្នកក៏បាន សំខាន់ឱ្យតែអ្នកមានគោលបំណងចង់ចេះពីវា ឬចង់អភិវឌ្ឍន៍វាទៅថ្ងៃមុខ។

៦- សង្កេតមើលមនុស្សសំខាន់ ៖ ពិនិត្យមើលថា តើក្នុងរយះពេលមួយឆ្នាំនេះ អ្នកប្រើពេលវេលាជាមួយមនុស្សសំខាន់របស់អ្នកបានប៉ុនណា? មិនថាឪពុកម្តាយ  កូន ឬដៃគូររបស់អ្នកនោះទេ ព្រោះពេលខ្លះអ្នកភ្លេចចាប់អារម្មណ៍ ដោយចំណាយពេលច្រើននៅក្នុងការធ្វើការងារ ការរៀន ការប្រកបរបររកស៊ីរហូតដល់មិនសូវមានពេល និងប្រើពេលវេលាជាមួយមនុស្សសំខាន់របស់អ្នក អញ្ចឹងគួរតែត្រួតពិនិត្យមើលឱ្យច្បាស់ ហើយលៃលកបំពេញវាវិញនៅឆ្នាំក្រោយ ព្រោះពេលវេលាមិនចាំអ្នកទេ ប្រយ័ត្នថ្ងៃណាមួយបាត់បង់ អ្នកបានត្រឹមតែស្តាយក្រោយប៉ុណ្ណោះ។

៧- ពិនិត្យឡើងវិញអំពីពេលសម្រាក៖ ពិនិត្យមើលថា តើក្នុងរយៈពេលមួយឆ្នាំនេះ អ្នកបាននាំខ្លួនឯងទៅសម្រាកលំហែដែរ ឬអត់ មិនថាសម្រាកលំហែផ្លូវកាយ  និងសម្រាកលំហែរផ្លូវចិត្តនោះទេ ព្រោះពេលខ្លះអ្នកវក់ទៅនឹងការធ្វើការងារពេក វក់រកលុយពេក វក់រៀនពេករហូតដល់ថ្នាក់ភ្លេចសម្រាកលំហែ។ បើមិនទាន់បានសម្រាកលំហែទេ ល្មមគិតគូរហើយ គិតគូរពីខ្លួនឯងខ្លះ ដើម្បីអាចឱ្យខ្លួនឯងមានថាមពលបន្តរគោលដៅថ្មីៗទៀត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។