៥គន្លឹះ ដើម្បីការពារខ្លួនអ្នក​លើអនឡាញ ពីការ​កម្សាន្ត​តាម​បណ្តាញ​សង្គម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

នៅក្នុងយុគសម័យឌីជីថល ការចូលលេង​កម្សាន្ត​នៅ​តាមបណ្តាញសង្គម គឺជា​រឿងធម្មតា ប៉ុន្តែត្រូវចងចាំថា អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះអ្វីដែលអ្នក​ចែកចាយ​នៅលើអនឡាញ ឬបណ្តាញ​សង្គមទាំងនោះ។ តាមរយៈ​យុទ្ធនាការ​ការពារ​កុមារ និង​ក្មេង​ជំទង់តាមប្រព័ន្ធអ៊ីនធឺណេត អង្គការ​ UNICEF Cambodia បានបង្ហាញគន្លឹះ ៥ ដែលអាចជួយក្មេងជំទង់ យុវជន ក៏​ដូចជាប្រជាពលរដ្ឋទូទៅ ក្នុងការពារខ្លួន​នៅ​លើអនឡាញ។

១. គិតមុនពេលបង្ហោះ​អ្វីមួយ ៖ សូមចាំថា នៅពេល​អ្នក​បង្ហោះអ្វីមួយ អ្នក​មានលទ្ធភាពតិចតួចបំផុត​ក្នុងការ​គ្រប់គ្រង​ទៅ​លើអ្វី​ដែលអ្នកផ្សេងនឹង​យកព័ត៌មាននោះទៅប្រើប្រាស់បន្ទាប់។

២. កំណត់ឯកជនភាព (privacy setting) ៖ កំណត់​មុខងារ​ឯកជនភាព នៅលើ​គណនីរបស់អ្នកទាំងអស់។ ការធ្វើបែបនេះ អ្នកអាច​កំណត់​ថា អ្នកណាខ្លះ​អាច​មើលឃើញ​ប្រវត្តិរូប រូបភាព វីដេអូ និង​ខ្លឹមសារដែលអ្នកបង្ហោះ។

៣. គ្រោះថ្នាក់បង្កដោយជនមិនស្គាលគ្នា ៖ មុនពេល​អ្នកយល់ព្រម​ទទួលយកនរណាម្នាក់ជាមិត្ត ឬឆ្លើយតបសាររបស់ពួកគេ សូមគិតម្តង​ហើយម្តងទៀតថា អ្នកពិតជាចង់អនុញ្ញាត​ឱ្យ​មនុស្ស​នេះដឹងពីជីវិតរបស់អ្នកមែន ឬ។ សូមចាំថា ពួកគេ​នឹងអាចមើលឃើញអ្វីៗទាំងអស់ដែលអ្នកបង្ហោះ និង​ព័ត៌មាន​លម្អិតជាច្រើន​អំពីជីវិតរបស់អ្នក។

៤. បញ្ឈប់ការរករឿងឈ្លោះ ៖ ក្នុងករណីដែលអ្នក​មិន​យល់ស្រប​ជាមួយ​អ្នកណាម្នាក់ សូម​ផ្តល់មតិ​ត្រឡប់បែបស្ថាបនាប្រកបដោយការគោរព ជំនួស​ឱ្យ​ការ​គំរាមកំហែង ឬ​ប្រាប់ពួកគេពីអ្វីដែលអ្នក​មិន​ពេញចិត្ត។

៥. រាយការណ៍សកម្មភាព​ដែលគួរ​ឱ្យសង្ស័យ ៖ ប្រសិនបើ​អ្នក​គ្មានអារម្មណ៍​សុវត្ថិភាព ឬឃើញ​អ្វី​ដែលធ្វើ​ឱ្យ​អ្នក​គ្មានអារម្មណ៍​ស្រណុកចិត្ត សូមបិទគេហទំព័រនោះភ្លាម ឬ​ប្លុក ហើយ​និយាយជាមួយ​មនុស្ស​ពេញវ័យ​ដែលអ្នកទុកចិត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *