៥ចំណុចសិស្សានុសិស្សទើបជាប់បាក់ឌុប​គួរត្រៀម មុនពេលមករៀនឆ្ងាយពីផ្ទះ

ភ្នំពេញ – ក្រោយ​ការ​ប្រឡងបាក់ឌុបបានបញ្ចប់ ជីវិតវិទ្យាល័យក៏ត្រូវបានបញ្ចប់ដែរ ហើយ​អ្វីដែលសិស្សានុសិស្សគិតបន្តទៀតនោះ គឺការរៀនបន្តនៅសកលវិទ្យាល័យ ។ ប្រសិនបើសិស្សានុសិស្សចង់មកបន្តការសិក្សានៅសកលវិទ្យាល័យដែលនៅឆ្ងាយពីផ្ទះ គឺគួរ​តែមានការត្រៀមខ្លួន និងរៀបចំខ្លួនជាមុនឱ្យបានរួចរាល់ ព្រោះជាការបើកទំព័រជីវិតថ្មីសម្រាប់ជីវិត ។

កញ្ញា លុយ សុភី ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ នៃវិទ្យាល័យហ៊ុនសែនគរ ខេត្តកំពង់ចាម បច្ចុប្បន្នជានិស្សិតឆ្នាំទី២ ជំនាន់ទី១នៃវិទ្យាស្ថានស៊ីអ៊ីអូ និងជាក្រុមការងារអ្នកបន្តវេន បានចែករំលែកបទពិសោធន៍មួយចំនួនដែលសិក្សានុសិស្សគួររៀបចំខ្លួនមុនពេលមករៀនឆ្ងាយពីផ្ទះ ដោយ​ក្នុង​នោះរួមមាន៖

ទី១. ត្រូវដឹងពីគោលបំណងជាមុនសិន ៖ សិស្សានុសិស្សទាំងអស់ត្រូវដឹងពីគោលបំណងរបស់ខ្លួនថា មករៀននៅភ្នំពេញ ឬតាមបណ្តាខេត្តក្រុង គោលបំណងចង់បានអ្វីត្រឡប់ទៅស្រុកវិញ? ជៀសវាងមករៀនឱ្យតែបាត់ពីផ្ទះ ឱ្យតែគេសរសើរថារៀនបានខ្ពង់ខ្ពស់ទាំងដែលខ្លួនឯងមិនទទួលបានអ្វីមកវិញទាល់តែសោះ។ ចំណុចនេះ មានន័យថា ប្រសិនបើសិស្សានុសិស្សឡើងមករៀនដោយគ្មានគោលបំណងជាក់លាក់ នោះនឹងនាំឱ្យខាតពេលវេលា ខាតថវិកា ចំនាយលើថ្លៃសិក្សា។

ទី២. គិតគូរឱ្យបានល្អិតល្អន់អំពីការជ្រើសរើសជំនាញ និងសកលវិទ្យាល័យ ៖ ត្រង់ចំណុចនេះ សិស្សានុសិស្សត្រូវគិតគូរឱ្យបានល្អិតល្អន់អំពីការជ្រើសរើសជំនាញ និងសកលវិទ្យាល័យដែលខ្លួនចង់បន្តការសិក្សាឱ្យបានត្រឹមត្រូវ ជៀសវាងរើសជំនាញខុស។ លើសពីនេះ គួរជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ទើបជាការល្អ ព្រោះបើបន្តរៀនជំនាញដែលខ្លួនមិនស្រឡាញ់អាចធ្វើឱ្យខាតពេលវេលាសិក្សា និងចំណាយធនធានច្រើន។

៣. រកកន្លែងស្នាក់នៅ៖ ក្រោយពីដឹងគោលបំណង រើសជំនាញ រើសសាលាបានហើយ អ្វីដែលសិស្សានុសិស្សគួរធ្វើនោះ គឺរកកន្លែងស្នាក់នៅ និងរកអ្នកស្នាក់នៅជាមួយ ដោយកុំនៅបន្ទប់តែម្នាក់ឯងទាំងដែលគ្មានមិត្តភក្តិ បងប្អូន ឬអ្នកស្គាល់នៅក្បែរនោះឱ្យសោះ ខ្លាចក្រែងនៅពេលខ្យល់ចាប់ ឈឺ គ្មានអ្នកណាជួយមើលថែ។ ជាពិសេស គួរស្វែងរកបន្ទប់ស្នាក់នៅដែលនៅជិតសាកលវិទ្យាល័យដើម្បីងាយស្រួលក្នុងការទៅរៀន មិនខាតពេលស្ទះចរាចរណ៍ និងអាចជិះកង់ទៅរៀនក៏បាន។

៤. ត្រៀមថ្នាំសង្កូវ៖ មករៀនឆ្ងាយពីផ្ទះ ឆ្ងាយឪពុកម្ដាយ ទាមទារឱ្យមានភាពឯករាជ្យជាងមុន និងម្ចាស់ការលើខ្លួនឯង មានន័យថា ជួបបញ្ហាត្រូវចេះរកដំណោះស្រាយដោយខ្លួនឯង។ ទន្ទឹមគ្នានេះ ត្រូវត្រៀមសម្ភារៈដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃ ហើយអ្វីដែលសំខាន់គឺថ្នាំសង្កូវ ត្រូវមាននៅក្នុងបន្ទប់កុំឱ្យដាច់ ព្រោះប្រសិនបើឈឺនៅពេលយប់ព្រលប់គឺនឹងពិបាកចេញទៅទិញនៅខាងក្រៅ។

៥. បង្កើតទំនាក់ទំនងល្អ៖ ត្រូវបង្កើតទំនាក់ទំនងល្អជាមួយមនុស្សថ្មីៗឱ្យបានច្រើន គឺស៊ូឱ្យមានអ្នកស្រឡាញ់ច្រើនជាងអ្នកស្អប់។ លើសពីនេះ រាប់អានក៏ត្រូវមើលដែរថា មនុស្សបែបណាគួរសេពគប់ជាមួយ មនុស្សបែបណាគួរជៀសវាង ប្រយ័ត្នគ្រោះថ្នាក់នៃការរាប់អាន។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ កញ្ញា លុយ សុភី ក៏បានលើកទឹកចិត្តដល់ប្អូនៗដែលឡើងមករៀនឆ្ងាយពីផ្ទះត្រូវប្តេជ្ញាចិត្តថា ត្រូវតែតស៊ូ ទោះបីមានឧបសគ្គអ្វីក៏ដោយកុំចុះចាញ់ ព្រោះជីវិតរស់នៅឆ្ងាយពីផ្ទះមិនងាយស្រួលនោះទេ  ខុសប្លែកគ្នាស្ទើរតែ៣៦០ដឺក្រេ នឹកផ្ទះក៏នឹក ចុងខែដាច់លុយចាយក៏មាន។ ប៉ុន្តែជីវិតត្រូវតែឯករាជ្យ ព្រោះនៅមានរឿងច្រើនដែលប្អូនៗត្រូវឆ្លងកាត់ ដូច្នេះប្អូនៗត្រូវតែតាំងចិត្តឱ្យបានខ្ពស់បំផុតទើបអាចឆ្លងផុតបាន និងត្រូវចងចាំថា គេអាចធ្វើបាន យើងក៏អាចធ្វើបាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...