កម្មវិធីទូរស័ព្ទចំនួន៥ ជួយ​សិស្សនិស្សិតបង្កើនផលិតភាពក្នុងការសិក្សា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុងនាមជាសិស្សនិស្សិត ការគ្រប់គ្រងពេលវេលាជាជំនាញសំខាន់មួយ​ដើម្បីឈានទៅ​រកភាពជោគជ័យ​ក្នុងការសិក្សា។ ការគ្រប់គ្រងពេលវេលាបានល្អ ក៏​ជួយ​ឱ្យសិស្ស​និស្សិត​ក្នុងការបែងចែកពេលវេលាសម្រាប់ធ្វើការងារដែលជាចំណង់ចំណូលចិត្ត ដែលជួយ​ដល់ការថែរក្សា​សុខភាពផ្លូវចិត្តផងដែរ។

មានកម្មវិធីទូរស័ព្ទជាច្រើនត្រូវ​បានបង្កើតឡើងដើម្បីជួយបង្កើន​ផលិតភាពដល់អ្នកប្រើប្រាស់ តែក្នុងអត្ថបទនេះ យើង​សូមណែនាំកម្មវិធីទូរស័ព្ទចំនួន៥ ដែលសិស្ស​និស្សិត​អាច​យកទៅប្រើប្រាស់​ដើម្បីជាជំនួយ​ក្នុងការគ្រប់គ្រងពេលវេលា ធ្វើកំណត់ចំណាំ ក៏​ដូចជាការផ្តោតអារម្មណ៍។

១. Google Calendar ៖ គឺជាកម្មវិធីសាមញ្ញ ដែលអនុញ្ញាតឱ្យសិស្ស​និស្សិតរៀបចំពេលវេលានៅក្នុងប្រតិទិនឌីជីថល ដូចជាពេលណាត្រូវរៀនមុខវិជ្ជាអ្វី ពេលណាត្រូវធ្វើការងារផ្ទះ ការប្រឡងជា​ដើម ដោយ​កម្មវិធីនេះ នឹងជួយ​ក្នុងការដាស់តឿនតាមរយៈសារនៅលើទូរស័ព្ទដៃ ឬក៏អ៊ីមែលជាដើម។ បន្ថែមពីនេះ អ្នកប្រើប្រាស់ក៏អាចភ្ជាប់សម្រាប់ការជួបជុំពិភាក្សាតាមរយៈ google meet ក៏​ដូចជា​ការបង្កើត google classroom សម្រាប់មិត្តភក្តិ ក្នុងការចែករំលែកមេរៀន និងការបង្រៀនជាដើម។

២. Microsoft To Do ៖ ជាកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន Microsoft សម្រាប់ការ​គ្រប់គ្រងកិច្ចការ (task management), វាអាច​ជួយ​សិស្ស​និស្សិត​រៀបចំការងារ និងអនុវត្ត​ការរៀន​ប្រកបដោយប្រសិទ្ធភាព តាមរយៈ​ការ​បែងចែក​ការងារជា​បញ្ជី​ផ្សេងៗ​ដូចជា ការងារសាលា ឬការងារជាក្រុមជាដើម។ ជាមួយគ្នាកម្មវិធី​នេះក៏​អាច​កំណត់​កាលបរិច្ឆេទ ដោយ​កំណត់​ការ​រំលឹក (reminders)។ សម្រាប់កម្មវិធី Microsoft To Do គឺត្រូវប្រើប្រាស់ជាមួយគណនេយ្យ របស់ Microsoft ដូច្នេះ សិស្ស​និស្សិត​អាច​ប្រើប្រាស់វាជាមួយ​នឹង​កម្មវិធី OneNote ឬ Teams ដើម្បីងាយស្រួល​ក្នុងការ​កត់ចំណាំ ក៏​ដូចជាកិច្ចពិភាក្សា​នៅលើអនឡាញជាមួយ​មិត្តភក្តិក៏បាន។

៣. Tide ៖ កម្មវិធីនេះ ត្រូវ​បានណែនាំ សម្រាប់សិស្សនិស្សិតដែលចង់បង្កើនការយកចិត្តទុកដាក់, កាត់បន្ថយភាពតានតឹង, និងរក្សាវិន័យក្នុងការរៀន ដូចជាកំណត់ពេលវេលារៀន២៥នាទី ហើយសម្រាក៥នាទីជាដើម, នៅពេលសម្រាក សិស្សនិស្សិតអាចកំណត់ជាសម្លេងធម្មជាតិដើម្បីរំសាយអារម្មណ៍​ដូចជា រលកសមុទ្រ, ភ្លៀង, ខ្យល់ និង​សំឡេង​នៅព្រៃភ្នំជាដើម ដែលអាច​ជួយកាត់បន្ថយភាពតានតឹង។ ជាមួយគ្នានេះ Tide ក៏មាន Deep Focus Mode ដែលជួយ​ដល់សិស្សនិស្សិតផ្ចង់អារម្មណ៍​ក្នុងការ​សិក្សា ដោយកម្មវិធីនឹងបិទការជូនដំណឹង ក៏​ដូចជា​កាត់បន្ថយ​ការ​រំខាន​នានា​នៅលើទូរស័ព្ទ។

៤. Notion ៖ ជាកម្មវិធីដែលអ្នកធ្វើការ និង​ប្រកបអាជីវកម្មជាច្រើន​នៅលើពិភលោក​កំពុងប្រើប្រាស់ ដោយវាមានលក្ខណៈល្អជាច្រើន ដូចជា​ងាយស្រួល​ក្នុងការ​ធ្វើកំណត់ត្រា, ងាយស្រួលក្នុងការ​គ្រប់គ្រង​ការងារជា​ដើម ហើយ​សិស្ស​និស្សិត ក៏អាចប្រើប្រាស់កម្មវិធីមួយ​នេះ ដើម្បីគ្រប់គ្រងភារកិច្ច និង​ការងារសហការជាក្រុម ដើម្បីជួយ​សម្រួល​ និង​បង្កើនប្រសិទ្ធភាពក្នុងការ​រៀន ដូចជា​អាច​ចែករំលែក Note, Documents និង​កិច្ចការ​ស្រាវជ្រាវ​ជាមួយមិត្តរួមថ្នាក់។

៥. Evernote ៖ ជាកម្មវិធីកត់ត្រាដែលអាច​ជួយ​សិស្ស​និស្សិត ក្នុងការ​រៀបចំការរៀន ដូចជា​កត់ត្រាមេរៀន​ដោយ​មិនចាំបាច់ប្រើប្រាស់សៀវភៅ, ក្នុងនោះ​ក៏​មានជា Tags ដើម្បី​រៀបចំ​ការ​កត់ត្រា ងាយស្រួល​ក្នុងការស្វែង​រក​នៅពេលក្រោយ។ ក្នុងការកត់ត្រា​នៅលើ Evernote សិស្សនិស្សិត​ក៏​អាច​ភ្ជាប់​ជាមួយ​រូបភាព ឯកសារ PDF ឬក៏​អាច​សរសេរនៅលើនោះបាន ប្រសិនបើយើងមានប៊ិចឌីជីថល៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *