ភ្នំពេញ – បើអ្នកចង់បន្ថែមល្បឿនក្នុងការផ្លាស់ប្ដូរខ្លួនឯងឱ្យទៅជាមនុស្សដែលធ្វើការងារបានច្រើន និងមានប្រសិទ្ធភាពច្រើនជាងមុន អ្នកក៏ត្រូវឧស្សាហ៍គិតដល់អត្ថប្រយោជន៍ដែលទទួលបានពីការចាប់ផ្ដើមធ្វើភ្លាមៗ និងម៉ឺងម៉ាត់ដែរ។ ទន្ទឹមគ្នានេះ ការចាប់ផ្ដើមធ្វើភ្លាម អភិវឌ្ឍទេពកោសល្យ គិត និងធ្វើតែរឿងវិជ្ជមាន ព្រមទាំងការហ្វឹកហាត់ដដែលៗ ជាគន្លឹះជួយយុវជនទៅកាន់ការកសាងស្នាដៃដ៏ល្អ និងមានប្រសិទ្ធភាពបំផុតនៅក្នុងជីវិត។
ខាងក្រោមនេះ គឺជាគន្លឹះចំនួន៤ ជួយយុវជនទៅកាន់ការកសាងស្នាដៃឆ្នើម និងមានប្រសិទ្ធភាពបំផុត ៖
ទី១. ចាប់ផ្ដើមធ្វើភ្លាម ៖ ការសិក្សាស្រាវជ្រាវម្តងហើយម្តងទៀតក្នុងក្រុមមនុស្សដែលមានប្រាក់ចំណូលខ្ពស់ និងបានឡើងតំណែងយ៉ាងឆាប់រហ័សឃើញថា «ការផ្តោតលើការចាប់ផ្តើមធ្វើ» គឺជាគុណសម្បត្តិដ៏លេចធ្លោ និងច្បាស់លាស់បំផុតដែលនឹងបង្ហាញឱ្យឃើញក្នុងរឿងដែលពួកគេធ្វើ។ មនុស្សដែលមានប្រសិទ្ធភាព និងសម្រេចជោគជ័យ គឺជាមនុស្សដែលហ៊ានចាប់ផ្ដើមទៅធ្វើរឿងសំខាន់ៗ ហើយសាងវិន័យឱ្យខ្លួនឯង រួចផ្ដោតធ្វើការងារនោះយ៉ាងម៉ឺងម៉ាត់រហូតសម្រេចលទ្ធផលល្អ។

ទី២. អភិវឌ្ឍទេពកោសល្យ ៖ ភាពច្នៃប្រឌិដ្ឋរបស់អ្នកអាចបណ្ដុះឡើងមកបន្តិចម្តងៗ ដើម្បីសម្រួលដល់តួនាទីការងាររបស់អ្នក តាមរយៈការរៀបចំលំដាប់ភាពសំខាន់នៃការងារ និងឈប់ពន្យារពេល ហើយចាប់ផ្តើមធ្វើរឿងដែលសំខាន់បំផុតមុនគេ នេះចាត់ថាជាជំនាញមួយ។ ដូច្នេះហើយអ្នកអាចសាងនិស្ស័យទាំងនេះបានពីការហ្វឹកហាត់ និងការធ្វើដដែលៗ រហូតក្លាយទៅជាទម្លាប់។ នៅពេលក្លាយជាទម្លាប់ហើយ នោះយើងនឹងអាចធ្វើការងារលំបាកបានយ៉ាងងាយ និងដំណើរទៅដោយស្វ័យប្រវត្តិ។ ជាទូទៅនៅពេលអ្នកបញ្ចេញសារធាតុ Endorphins ចេញមក នឹងធ្វើឱ្យអ្នកមានអារម្មណ៍ជឿជាក់ យកចិត្តទុកដាក់ មានគំនិតច្នៃប្រឌិត និងមើលពិភពលោកក្នុងផ្លូវវិជ្ជមានខ្លាំងឡើង។
ទី៣. គិតនិងធ្វើតែរឿងវិជ្ជមាន ៖ នេះអាចជាអាថ៌កំបាំងទៅកាន់ជោគជ័យដ៏សំខាន់បំផុតក៏ថាបាន ដោយអ្នកអាចបង្វឹកខ្លួនឯងឱ្យញៀនរឿងល្អៗដូចសារធាតុ Endorphins អញ្ចឹងដែរ ពោលគឺអ្នកញៀននឹងភាពច្បាស់លាស់ ការជឿជាក់ និងសមត្ថភាពកើនឡើង។ ពេលអ្នកហ្វឹកហាត់រហូតដល់ញៀន និងជាប់ជានិស្ស័យហើយ អ្នកនឹងចាប់ផ្ដើមផ្លាស់ប្តូរជីវិតឱ្យចាប់ផ្តើម និងធ្វើការងារសំខាន់ៗឱ្យសម្រេចជាបន្តបន្ទាប់ដោយមិនដឹងខ្លួន។ បើនិយាយងាយៗទៅ អ្នកនឹងងាកមកញៀននឹងភាពជោគជ័យ និងការសាងស្នាដៃឆ្នើមនៅថ្ងៃអនាគត។

ទី៤. ហ្វឹកហាត់ដដែលៗ ៖ ការហ្វឹកហាត់ជាគន្លឹះដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍជំនាញគ្រប់យ៉ាង។ ទន្ទឹមគ្នានេះ យើងឃើញថាខួរក្បាលមនុស្សយើងដូចគ្នានឹងសាច់ដុំ ព្រោះថា យើងកាន់តែប្រើវាច្រើនប៉ុនណា វានឹងកាន់តែរឹងមាំ និងមានថាមពលខ្លាំងប៉ុណ្ណឹងដែរ ។ បើអ្នកហ្វឹកហាត់បានច្រើនល្មម អ្នករមែងយល់ដឹងព្រឹត្តិកម្ម ឬអាចសាងនិស្ស័យណាមួយដែលអ្នកប្រាថ្នាចង់បានយ៉ាងពិតប្រាកដ។
គួរជម្រាបជូនថា នៅពេលដែលអ្នកធ្វើការងារណាមួយបានសម្រេច មិនថាតូច ឬធំ សំខាន់ខ្លាំង ឬមិនសំខាន់នោះទេ អ្នកនឹងអាចទទួលបាននូវថាមពល ភាពខ្នះខ្នែង និងការពេញចិត្តកើនឡើងខ្ពស់។ ការងារនោះកាន់តែមានភាពសំខាន់ខ្លាំងប៉ុនណា អ្នកនឹងកាន់តែមានសេចក្តីសុខ ជឿជាក់ និងមានថាមពលច្រើនប៉ុណ្ណឹងដែរ មិនថាចំពោះខ្លួនអ្នក ឬពិភពលោកជុំវិញខ្លួនអ្នកនោះឡើយ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ ១០០% ចំនួន ១ ៨០៨ កន្លែង ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សម្រាប់សិស្សទើបចប់បាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2026
សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សរុបចំនួន ១ ៨០៨ កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2023
វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២៤០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ និងកម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































