ព្រះសីហនុ៖ ពាក្យថារាត្រីងងឹតនៅតាមសាលារៀនលែងមានទៀតហើយ សម្រាប់សាលាបឋមសិក្សាកំពង់ចិន ស្ថិតនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សម្រស់សាលារៀនពេលរាត្រីតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា ក្នុងន័យជួយសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់អគ្គិសនី ។

លោក ប៉ែន សាវិត នាយកសាលាបឋមសិក្សាកំពង់ចិន មានប្រសាសន៍ថា ដើម្បីជួយសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់អគ្គិសនី សាលារៀនបានបំពាក់សូឡាបំភ្លឺអគារ និងបរិវេណជុំវិញដោយប្រើថាមពលពន្លឺព្រះអាទិត្យធ្វើឱ្យសាលាមានសោភ័ណភាពស្អាត ដោយមានការចូលរួមពីគណៈកម្មការទ្រទ្រង់មេភូមិ មេឃុំ និងការគាំទ្រពីប្រជាពលរដ្ឋក្នុងឃុំ ។ ទន្ទឹមនឹងនេះ លោកគ្រូអ្នកគ្រូចេះយោគយល់ និងជួយគ្នាដើម្បីធ្វើឱ្យសាលាមានភាពល្អប្រសើរ ។

លោកនាយក ប៉ែន សាវិត បន្ថែមទៀតថា ក្រសួងបរិស្ថានបានផ្ដល់អំពូលសូឡាជូនសាលាបឋមសិក្សាកំពង់ចិន ដើម្បីធានាសុវត្ថិភាពនៅពេលយប់ ហើយសិស្សអាចមកលេងនៅសាលាបាន ។ លោករំពឹងថា នៅថ្ងៃខាងមុខមានថ្នាក់ដឹកនាំមកទស្សនកិច្ចនឹងឃើញការរីកចម្រើនរបស់សាលា ។

ចំណែកលោក ជួប បាន មេឃុំទឹកថ្លា បានបញ្ជាក់ថា កន្លងទៅក្រសួងបរិស្ថានបានឧបត្ថម្ភសូឡាប្រើថាមពលព្រះអាទិត្យចំនួន ៦០ដើម ជូនសាលារៀន និងឃុំទឹកថ្លា ។ សាលាបឋមសិក្សាចំនួនប្រាំបានទទួលបន្ទះសូឡា មានដូចជាសាលាកំពង់ចិនទទួលបាន ២០ដើម សាលាបឋមសិក្សាព្រែកទាល់ សាលាបឋមសិក្សាព្រែកសង្កែ អនុវិទ្យាល័យព្រែកសង្កែ និងសាលាបឋមសិក្សាព្រែកប្រោះ ។
មេឃុំទឹកថ្លារូបនេះ បានបន្ថែមថា ៖
“ខ្ញុំសប្បាយចិត្តណាស់ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន យកចិត្តទុកដាក់ធ្វើឱ្យសាលារៀនមានពន្លឺពេលរាត្រី ដែលអាចការពារសុវត្ថិភាពពេលយប់ មានភ្លើងភ្លឺមានអារម្មណ៍សុវត្ថិភាព មានសោភ័ណភាពស្អាតនៅក្នុងទីធ្លាសាលារៀន ”
នាយកសាលាបឋមសិក្សាកំពង់ចិន បានបញ្ជាក់បន្តថា លោកមានបំណងធ្វើឱ្យសាលាមានសោភ័ណភាពកាន់តែស្រស់ស្អាតជាបន្តបន្ទាប់តាមដំណាក់កាលនីមួយៗ ដែលបានគ្រោងទុក ។ សាលានឹងបន្តសាងសង់របង ព្រមទាំងផ្លូវចូលសាលារៀន ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ គ្រោងសាងសង់កន្លែងលាងដៃសិស្សឱ្យស្របតាមស្ដង់ដារលើកកម្ពស់អនាម័យនៅតាមសាលារៀន ។
សូមបញ្ជាក់ថា សាលាបឋមសិក្សាកំពង់ចិនឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបង្កើតឡើងនៅឆ្នាំ ១៩៨៣ ជាអគារឈើ ក្រោយមកនៅឆ្នាំ ១៩៩៥ មានការសាងសង់ជាអាគារថ្ម ។ បច្ចុប្បន្នសាលាមានអគារថ្មចំនួនពីរខ្នង អគារកសាងឆ្នាំ១៩៩៥ មួយខ្នងមានចំនួនពីរបន្ទប់ និងអគារកសាងឆ្នាំ២០០០ ចំនួនបួនបន្ទប់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/11/2024
ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2023
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...
អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/10/2025
វិទ្យាស្ថានវីឌីស៊ី បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ១៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត
ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2026
សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...
ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2024
កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...





























