សម្រាប់និស្សិតដែលមានក្តីស្រមៃចង់ទៅសិក្សានៅប្រទេសជប៉ុន ពេលនេះជាឱកាសល្អហើយ ដោយរដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២២ ជាច្រើនកន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ។
បើតាមសេចក្តីប្រកាស កម្មវិធីអាហារូបរកណ៍នេះ ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ និងថ្នាក់បណ្ឌិតមានរយៈពេល៣ឆ្នាំ សម្រាប់ជំនាញសិក្សា នៅ៦មហាវិទ្យាល័យខុសៗគ្នា រួមមាន School of Science, School of Engineering, School of Materials and Chemical Technology, School of Computing, School of Life Science and Technology and School of Environment and Society ។ ដោយនៅក្នុងមហាវិទ្យាល័យនីមួយៗមានជំនាញផ្សេងៗច្រើនជាង១៨មុខ ។

បេក្ខជន ឬបេក្ខនារីដែលទទួលអាហារូបរកណ៍ នឹងបានការឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន ដូចជា កន្លែងស្នាក់នៅ ប្រាក់ប្រចាំខែ និងការចំណាយលើការសិក្សាផ្សេងៗ ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យសុំអាហារូបករណ៍សូមចូលតាមតំណភ្ជាប់ https://tinyurl.com/dk8m4jm2 ។ ផុតកំណត់ទទួលពាក្យថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០២១ ។
គួរបញ្ជាក់ដែរថា វិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ ជាវិទ្យាស្ថានដែលមានចំណាត់លេខរៀងទី៨ នៃវិស័យអប់រំដែលមានគុណភាពនៅក្នុងប្រទេសជប៉ុន និងលេខរៀងទី១១០នៅទូទាំងពិភពលោក៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2023
គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2026
សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកលើផ្នែកវិទ្យាសាស្ត្រសុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាសអាហារូបករណ៍សម្រាប់បុគ្គលិកអប់រំពិសេស បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2026
តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC), ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខភាពដើម្បីទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់គ្រូឧទ្ទេសបុគ្គលិកអប់រំ នៅវិទ្យាស្ថានជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2026
សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម ចូលរៀនជំនាញបរិក្ខារត្រជាក់ និងកាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2023
សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2025
កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































