ស្ត្រេស គឺជាបញ្ហាផ្លូវចិត្តមួយប្រភេទដែលធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្លូវអារម្មណ៍ ក្នុងនោះវាក៏ធ្វើឲ្យប៉ះពាល់ដល់ការបំពេញការងារប្រចាំថ្ងៃផងដែរ។ តើមានរោគសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថា អ្នកកំពុងមានបញ្ហាស្រ្តេស ?

អ្នកស្រី យីម សុធារី ជាអ្នកជំនាញចិត្តវិទូ និងជាទីប្រឹក្សាផ្នែកជម្លោះនិងសន្តិភាព បានប្រាប់អំពីអាការៈចំនួន៥ ដែលបញ្ជាក់ថា អ្នកកំពុងស្រ្តេស ហើយគួរតែទៅ ទទួលការព្យាបាលឲ្យទាន់ពេលវេលា។
អាការៈទាំង៥នោះរួមមាន៖
១. ឈឺក្បាលញឹកញាប់៖ ការសិក្សាជាច្រើនបានលើកឡើងថា បញ្ហាស្ត្រេសអាចបង្ករឲ្យលោកអ្នកមានអាការៈឈឺក្បាល ឬឈឺត្រង់បរិវេណ ក។ នៅពេលដែលឈឺក្បាលខ្លាំង វានឹងផ្តល់ផលរំខានដល់ការបំពេញការងារជាប្រចាំថ្ងៃ។
២. មិនមានកម្លាំងកំហែងក្នុងខ្លួន៖ ស្រ្តេស ក៏ធ្វើឲ្យលោកអ្នកមានបញ្ហាដំណេក ដោយធ្វើឲ្យរាងកាយឆាប់អស់ថាមពល និងមិនមានកម្លាំងគ្រប់គ្រាន់សម្រាប់ការបំពេញការងារប្រចាំថ្ងៃ។ ការមានបញ្ហាស្រ្តេស រយៈពេលយូរ អាចបណ្តាលឲ្យរាង្គកាយឆាប់អស់កម្លាំង និងសុខភាពរាងកាយបាត់បង់ថាមពល។
៣. ឈឺចុកចាប់លើរាងកាយ៖ អាការៈឈឺចាប់គឺជាបញ្ហាទូទៅដែលកើតឡើងដោយសារបញ្ហាស្ត្រេស នៃការកើនកម្រិតអរម៉ូនស្ត្រេសនៅក្នុងរាង្គកាយ ដែលអរម៉ូននេះអាចមានទំនាក់ទំនងក្នុងការបង្កឲ្យមានការឈឺចាប់ទៅដល់ដៃជើង និងសាច់ដុំជាដើម។
៤. បាត់បង់ចំណង់អាហារ៖ របបអាហារពិតជាមានសារៈសំខាន់សម្រាប់ការបរិភោគប្រចាំថ្ងៃ។ បើអ្នកបាត់បង់ចំណង់អាហារ ហើយបែរជាឃ្លានខ្លាំងនៅពេលយប់នោះ គឺជាសញ្ញាមួយ នៃបញ្ហាស្ត្រេសហើយ។
៥. បាក់ទឹកចិត្ត៖ នៅពេលស្ត្រេសធ្ងន់ធ្ងរពេក ក៏អាចបណ្ដាលឲ្យមានការវិវត្តន៍នៃការបាក់ទឹកចិត្តផងដែរ។ ការបាក់ទឹកចិត្តអាចបង្ករបញ្ហាដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។ តាមអ្នកស្រី យីម សុធារី បើសិនជាអ្នកមានអារៈទាំងអស់នោះ គួរតែសម្រាកឱ្យបានច្រើន ញ៉ាំឱ្យគ្រប់គ្រាន់ ហាត់យូហ្កា និងធ្វើសមាធិ ដើម្បីឱ្យផ្លូវចិត្តបានធូរស្រាលខ្លះ។ ប៉ុន្តែបើសិនជាមានអាការៈស្រ្តេសធ្ងន់ធ្ងរ គួរតែទៅប្រឹក្សារយោបល់ជាមួយអ្នកជំនាញទើបជាការល្អ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....
សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។
អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។
ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីងប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...
ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការជ្រើសរើសយុវជនរហូតដល់ចំនួន ៥៧០នាក់ ដើម្បីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាល...
ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...





























