ភ្នំពេញ – ក្រុម Energific មកពីសាលារៀន E2stem Education ត្រូវគណៈកម្មការ ប្រកាសឲ្យជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ ជុំកម្ពុជា សម្រាប់ប្រធានបទ «ថាមពលប៊ត – អនាគត នៃថាមពល» ក្នុងឆ្នាំ២០២១នេះ ។ ក្រុមដែលមានសមាជិក៣រូបនេះ នឹងត្រូវតំណាងឲ្យប្រទេសកម្ពុជា ក្នុងការចូលរួមប្រកួតថ្នាក់ពិភពលោក ដែលមាន ៨៥ប្រទេសចូលរួម។

កញ្ញា ពុន សូលីតា អាយុ១៨ឆ្នាំ ជាប្រធានក្រុម Energific បានថ្លែងថា គម្រោងរ៉ូបូត ដែលបានដាក់ក្នុងការប្រកួតនេះ នាងនិងមិត្តរួមក្រុម បានប្រើរយៈពេលប្រមាណជិត១ខែ ក្នុងការស្រាវជ្រាវ និងផលិត ដោយវាមានសមត្ថភាពក្នុងការផលិតអគ្គិសនី ដោយគ្រាន់តែមនុស្សដើរជាន់លើវា នោះវានឹងបង្កើតជាអគ្គិសនីបំភ្លឺភ្លាម, នាងថា គម្រោងនេះ គឺជាគម្រោងដែលថ្មីស្រឡាង មិនទាន់មានអ្នកធ្វើនៅឡើយ ហេតុនេះ ធ្វើឲ្យក្រុមនាងពិបាកយ៉ាងខ្លាំង ដោយទំរាំតែផលិតរ៉ូបូតនេះឡើងបាន ក្រុមនាងទទួលបរាជ័យជាច្រើនលើក ។ ការទទួលបានពានជ័យលាភីលេខ១នេះ គឺជារឿងមួយដែល សូលីតា និងមិត្តរួមក្រុមមិននឹកស្មានឡើយ ហើយថា វាគឺជាកម្លាំងចិត្តជំរុញឲ្យក្រុមរបស់នាងបន្តការស្រាវជ្រាវទៅមុខទៀត។

លោក រិទ្ធ ឧត្តម ដែលជាគ្រូបង្គោល របស់ក្រុម Energific បានថ្លែងថា លោករីករាយ នៅពេលដែលកូនសិស្សរបស់លោកទទួលបានជ័យលាភីលេខ១ ហើយតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតនៅថ្នាក់ពិភពលោក ។ លោករៀបរាប់ថា ការប្រកួតនោះ មានក្រុមជាច្រើនមកចូលរួមប្រកួត សម្រាប់ប្រធានបទពាក់ព័ន្ធ បរិស្ថាន និងថាមពល ប៉ុន្តែអ្វីដែលគណៈកម្មការបានសម្រេចផ្តល់ពានលេខ១ដល់ក្រុម Energific នេះ ក៏ព្រោះតែគំនិតផលិតរ៉ូបូតរបស់ពួកគេថ្មី និងប្លែកមិនធ្លាប់មាន ។

ចំពោះការប្រកួតថ្នាក់ពិភពលោកនៅពេលខាងមុខនេះវិញ សូលីតា បានសម្តែងនូវក្តីរំពឹងខ្ពស់ ហើយថា នាងនិងមិត្តរួមក្រុម មានគម្រោងនឹងបន្តអភិវឌ្ឍន៍រ៉ូបូតរបស់ក្រុមនាងបន្តទៀត ដោយបំពាក់នូវឧបករណ៍ផ្ទុកថាមពលអគ្គិសនី ហើយអាចទាញយកថាមពលនោះត្រឡប់មកប្រើប្រាស់វិញ។
សូមបញ្ជាក់ថា ការប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ឆ្នាំ២០២១ ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងឧបត្ថម្ភដោយស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ។ កម្មវិធីនេះមានគោលបំណងប្រមូលផ្តុំយុវជន ដើម្បីអភិវឌ្ឍភាពច្នៃប្រឌិត និងជំនាញដោះស្រាយបញ្ហាតាមរយៈការប្រកួតប្រជែងល្បងសមត្ថភាពរ៉ូបូតទិចបែបអប់រំ ដែលផ្តោតសំខាន់លើប្រធានបទថាមពលស្អាត៕


លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...
ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...
អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈកម្មវិធីអាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2025
តាមរយៈកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់អាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍ចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញអប់រំភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/07/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដល់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង...
អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ DALI ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2024
សាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2024
មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...


























