មូលហេតុដែលសិស្ស ឬនិស្សិតមិនត្រូវគេចពីការ​ធ្វើកិច្ចការសាលា (Assignment)

កិច្ចការសាលាគឺជាការសរសេរ ឬគណនាដែលទាក់ទងនឹងប្រធានបទណាមួយដែលសិស្ស ឬនិស្សិតកំពុងសិក្សា។ កិច្ច​ការ​សាលា​វាមិនមែនត្រឹមតែជាការងារមួយ ដែលវាសវែងសមត្ថភាពកំឡុងពេលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីជំរុញដល់ផលិតភាពការងារនាពេលអនាគត។ ទន្ទឹមគ្នានេះ វាក៏ជាផ្នែកមួយនៃបំណិនជីវិតផងដែរ ព្រោះវាបានបណ្តុះស្មារតីឱ្យ​ចេះយកចិត្តទុកដាក់ ពង្រឹងការផ្តោត ឬការអនុវត្ត ពន្លឿនសមត្ថភាពរៀនសូត្រ គ្រប់គ្រងពេលវេលា ឬចេះចាត់ចែងប្រភេទអទិភាពការងារ និងចេះវិភាគព្រឹត្តិការណ៍អ្វីមួយឈរលើអព្យាក្រឹតបានច្រើន ថែមទាំងឆ្លើយតបទៅនឹងក្តីរំពឹង តួយ៉ាងដូចជាលទ្ធផលការសិក្សាខ្ពស់ជាដើម។

លោក ឃុន សំណាង បញ្ចប់បរិញ្ញាបត្រផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិយាយថា ការសិក្សាមិនថានៅមហាវិទ្យាល័យ ឬវិទ្យាល័យ ទោះបីជាបានយកចិត្តទុកដាក់ក្នុងកម្រិតណាក៏ដោយ ប៉ុន្តែស្វ័យសិក្សា និងការធ្វើកិច្ចការងារបន្ថែមតាមរយៈការស្នើពីសំណាក់គ្រូបង្រៀននៅតែមានតួនាទីសំខាន់ ព្រោះវាជាវិធីមួយជួយវាស់វែងសមត្ថភាព និងបំពេញបន្ថែមនូវចន្លោះខ្វះខាត។ បន្ថែមពីនោះ វាអាចជួយឱ្យ​យើង​អាចរៀនពីការគ្រប់គ្រងការងារ និងរកដំណោះស្រាយការងារតាមពេលវេលា។ ព្រោះកិច្ចការសាលាមានការកំណត់ពេលវេលាយ៉ាងជាក់លាក់ ដែលជាហេតុជំរុញឱ្យ​បញ្ចប់កិច្ចការបានលឿន និងរៀនចេះបែងចែក រវាងកិច្ចការអទិភាព និងភាពសំខាន់។

លោក ឃុន សំណាង

“តាមបទពិសោធន៍ខ្ញុំ គឺខ្ញុំយល់ថា ហេតុផលដែលសិស្ស ឬនិសិ្សតមិនត្រូវគេចកិច្ចការសាលា (assignment) ព្រោះការងារនេះ វាអាចជួយបំពេញចំណេះដឹងដែលខ្វះខាតកំឡុងពេលសិស្សា”

កញ្ញា យឿន ពុធធីតា ដែលជា​និស្សិត​កំពុងសិក្សាផ្នែកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិនៅសាលាភូមិន្ទភ្នំពេញ យល់ឃើញដូចគ្នាដែរថា ការធ្វើកិច្ចការសាលា(Assignment) វាជួយពង្រឹងការស្រាវជ្រាវបានល្អជាងមុន និងទទួលបានចំណេះដឹងថ្មីៗបន្ថែមលើសពីមេរៀនដែលបានរៀនជាមួយនឹងសាស្រ្តាចារ្យ ។ ធីតាបន្តថា ការដែលគេចពីកិច្ចការសាលា (Assignment) អាចបណ្តាលឱ្យ​និស្សិតបាត់បង់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯង ក៏ដូចជាមិនសូវទទួលបានចំណេះដឹងពីការស្រាវជ្រាវបានពេញលេញ និងបាត់បង់ឯករាជ្យភាពក្នុងការធ្វើអ្វីមួយដោយខ្លួនឯង។

កញ្ញា យឿន ពុធធីតា

“ខ្ញុំមានអារម្មណ៍ថាឯករាជ្យក្នុងការធ្វើកិច្ចការសាលា (Assignment) ដោយសារខ្ញុំដឹងថាគួរធ្វើអ្វី ឬស្រាវជ្រាវពីអី្វ ហើយថែមទាំងបានអនុវត្តមេរៀនដែលបានរៀនរួចហើយទៀតផង”

ព្រះតេជគុណ យ៉ិន ឧត្ដម កំពុងសិក្សាជំនាញទំនាក់ទំនងធុរកិច្ច និងប្រព័ន្ធផ្សព្វផ្សាយនៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាមានសង្ឃដីកាថា ការយកចិត្តទុកដាក់ចំពោះកិច្ចការសាលា គឺរក្សានូវ​គុណតម្លៃផ្ទាល់ខ្លួន និងទំនួលខុសត្រូវ។ ធ្វើឱ្យ​សិស្សយល់ពីរបៀបគិតបានច្រើន និងការស្វែងរកព័ត៌មានបន្ថែមថ្មីៗ ដើម្បីសាងចំណេះជំនាញ។ ជាមួយគ្នានោះក៏អាចយល់បានស៊ីជម្រៅទៅនឹងអ្វីដែលកំពុងធ្វើ ប៉ុន្តែវាអាស្រ័យលើប្រធានបទដែលធ្វើផ្ទាល់ប៉ុណ្ណោះ។

ចំណែក កញ្ញា គន ណាវីន កំពុងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាននិយាយថា នាងបានអភិវឌ្ឍន៍សមត្ថភាពសំខាន់ៗ និងច្រើនប្រភេទផ្អែកតាមមុខវិជ្ជានីមួយៗ ដូចជាការធ្វើកិច្ចពិភាក្សាក្រុមជាមួយមិត្តរួមថ្នាក់  ហើយអ្វីដែលពិសេស គឺមានឱកាសសម្រាប់អានបន្ថែមរាល់សំណួរ និងឯកសារពាក់ព័ន្ធនានា។ ចំពោះ ណាវិន នាងយល់ឃើញថា មានហេតុផលមួយចំនួនដែលសិស្សមិនគួរគេចរាល់កិច្ចការសាលាទាំងឡាយ ទោះបីជាចំណេះដឹងស្ថិតក្នុងកម្រិតណាក៏ដោយ។

កញ្ញា គន ណាវីន

“ខ្ញុំយល់ថា បើទៅសាលាហើយគេចការងារសាលា វាមិនខុសអ្វីពីការទៅសាលាដើម្បីយកតែកិត្តិយសទេ(credit) ដែលវាធ្វើឱ្យ​បាត់បង់ឱកាសក្នុងការអនុវត្តផ្ទាល់ នូវចំណេះដឹងដែលគួរតែទទួលបានពីសាលា”

ណាវីន បន្ថែមថា មូលហេតុដែលសិស្ស​ចាំបាច់ត្រូវតែអនុវត្តកិច្ចការសាលា ព្រោះវាក៏ជាចំណែកមួយដែលជះឥទ្ធិពលនៅពេលដែលយើងទៅធ្វើការងារផងដែរ។ ព្រោះបើមិនបានឆ្លងកាត់ការលត់ដំ ទម្លាប់ខ្លួននៅក្នុងសាកលវិទ្យាល័យនោះទេ វាមិនបានពង្រឹងភាពអត់ធ្មត់របស់យើង​នៅពេល​ចេញទៅធ្វើការ​នោះទេ។

កញ្ញា គន ណាវីន

“ក្នុងនាមខ្ញុំជាសិស្សម្នាក់ខ្ញុំត្រូវតែមានការតាំងចិត្តធ្វើកិច្ចការសាលា (Assignment) ព្រោះដើម្បីបង្កើនទំនុកចិត្ត និងបណ្តុះទម្លាប់ឱ្យ​ចេះតាំងចិត្តបានខ្ពស់តាំងតែពីនៅរៀន”

លោក  ហ៊ន់ កុងហូយ និស្សិតពេទ្យនៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម លើកឡើងថា កិច្ចការសាលាវាបានបណ្តុះនូវទម្លាប់អាន ដែល​ដូចទៅនឹងពាក្យមួយគេនិយាយថា យើងរៀនថ្ងៃនេះ មានន័យថាបានដឹងច្រើនជាងម្សិលមិញ ហើយបើសិនជាមិនបានរៀននៅថ្ងៃនេះ មានន័យថាល្ងង់ជាងម្សិលមិញ។ នេះជាប្រយោគដែលលោកតែងតែចងចាំ និងបណ្តុះទឹកចិត្តមិនឱ្យ​ខ្លាច ឬគេចពីកិច្ចការសាលា។

លោក  ហ៊ន់ កុងហូយ

“ខ្ញុំយល់ថា ការងាររបស់សាលា ប្រៀបដូចជាការ ធ្វើបច្ចុប្បន្នភាពឲ្យខ្លួនឯង តាមរយៈការអាន និងការស្រាវជ្រាវថ្មីៗ”

ចំណែក លោក មួយ ពិសិដ្ឋ កំពុងបន្តថ្នាក់ អនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តក៏​បាន​លើក​ឡើងដែរថា ការសិក្សានៅក្នុងថ្នាក់ជារឿងមួយដែលជួយលត់ដំ មានចំណេះបន្ថែមក្រៅពីគ្រូពន្យល់ និងយល់ពីរបៀបសរសេរ ហើយថែមទាំងបង្កើនចម្ងល់បន្ថែម ដែលជាគន្លឹះក្នុងការត្រិះរិះបន្ត ដូច្នេះហើយ​សិស្ស និស្សិត​ មិន​គួរ​គេចវេស​ពីកិច្ច​ការ​សាលា (Assignment) នោះឡើយ ព្រោះវា​ជា​បំណិន​មួយ​សម្រាប់​សិស្សនិស្សិត​ទៅថ្ងៃអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...