ថ្នាំជក់ បារីអេឡិចត្រូនិក(វេប) និងគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបានហាមឃាត់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលប្រារព្ធនៅប្រទេសកាតាឆ្នាំនេះ។
ការអនុវត្តកីឡាគ្មានផ្សែងបារី វិធានការថ្នាំជក់ និងគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ គឺជាគោលដៅភាពជាដៃគូពិសេសរវាង សហព័ន្ធបាល់ទាត់ FIFA រដ្ឋាភិបាលប្រទេសកាតា និងអង្គការសុខភាពពិភពលោក ដើម្បីធានាថា អ្នកគាំទ្រទាំងអស់អាចរីករាយជាមួយខ្យល់អាកាសគ្មានផ្សែងថ្នាំជក់ និងបរិយាកាសល្អដែលមិនបង្កដោយការប្រើប្រាស់គ្រឿងស្រវឹង ក៏ដូចជាធានាឱ្យព្រឹត្តិការណ៍មួយនេះប្រកបដោយសុខុមាលភាពល្អនិងសុវត្ថិភាព។
វិធានការហាមឃាត់ខាងលើនេះ គឺស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោកសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានគោលបំណងការពាសិទ្ធិរបស់មនុស្សក្នុងការដកដង្ហើមខ្យល់ស្អាត គ្មានការបំពុលដោយសារធាតុបង្កមហារីក សារធាតុគ្រោះថ្នាក់ផ្សេងៗ។ ជាមួយគ្នានេះ អ្នករៀបចំការប្រកួតបានចាត់វិធានការជាគោលដៅដើម្បីធានាថា អ្នកគាំទ្រអាចរីករាយនឹងការប្រកួតដោយមិនប៉ះពាល់នឹងផ្សែងថ្នាំជក់ និងសកម្មភាពអវិជ្ជមានផ្សេងៗពីការប្រើប្រាស់គ្រឿងស្រវឹង។

លោក Vinayak Prasad ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្តីពីការគ្រប់គ្រងថ្នាំជក់ មានប្រសាសន៍ថា ការហាមឃាត់ការប្រើប្រាស់ ការលក់ និងការផ្សព្វផ្សាយផលិតផលថ្នាំជក់ក្នុងព្រឹត្តិការណ៍កីឡា នៅតែជាជំហានសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ និងជំងឺដែលទាក់ទងនឹងថ្នាំជក់។
លោក Vinayak Prasad
“ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ដែលត្រូវបានប្រារព្ធឡើងនៅប្រទេសកាតាក្នុងឆ្នាំ 2022 ផ្តល់នូវឱកាសដ៏មានឥទ្ធិពលមួយដើម្បីទទួលយកកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងថ្នាំជក់ជាសកលទៅកាន់កម្រិតថ្មីមួយ”

ចំណែកគ្រឿងស្រវឹងវិញ លោក GIANNI INFANTINO ប្រធាន FIFA បាននិយាយថា ការហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹងក្នុងបរិវេណកីឡាដ្ឋានមិនមែនមានតែនៅប្រទេសកាតាប៉ុណ្ណោះទេ នៅប្រទេសបារាំង ព័រទុយហ្គាល់ អេស្ប៉ាញ ស្កុតឡេន សុទ្ធតែមិនអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងស្រវឹងក្នុងបរិវេណកីឡាដ្ឋាន។
លោក GIANNI INFANTINO ប្រធាន FIFA
“ប្រសិនបើអ្នកមិនផឹកគ្រឿងស្រវឹងរយៈពេល៣ម៉ោង អ្នកនៅតែរស់រានមានជីវិត”
គួរជម្រាបជូនថា យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ថ្នាំជក់នៅតែជាការគំរាមកំហែងដល់សុខភាពសាធារណៈដ៏ធំបំផុតដែលបានសម្លាប់មនុស្សជុំវិញពិភពលោក ៧លាននាក់ក្នុងមួយឆ្នាំពីការប្រើប្រាស់ថ្នាំជក់ដោយផ្ទាល់ និង ១.២លាននាក់ទៀតពីផលប៉ះពាល់នៃផ្សែងថ្នាំជក់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2025
ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































