កិច្ចការសាលាគឺជាការសរសេរ ឬគណនាដែលទាក់ទងនឹងប្រធានបទណាមួយដែលសិស្ស ឬនិស្សិតកំពុងសិក្សា។ កិច្ចការសាលាវាមិនមែនត្រឹមតែជាការងារមួយ ដែលវាសវែងសមត្ថភាពកំឡុងពេលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីជំរុញដល់ផលិតភាពការងារនាពេលអនាគត។ ទន្ទឹមគ្នានេះ វាក៏ជាផ្នែកមួយនៃបំណិនជីវិតផងដែរ ព្រោះវាបានបណ្តុះស្មារតីឱ្យចេះយកចិត្តទុកដាក់ ពង្រឹងការផ្តោត ឬការអនុវត្ត ពន្លឿនសមត្ថភាពរៀនសូត្រ គ្រប់គ្រងពេលវេលា ឬចេះចាត់ចែងប្រភេទអទិភាពការងារ និងចេះវិភាគព្រឹត្តិការណ៍អ្វីមួយឈរលើអព្យាក្រឹតបានច្រើន ថែមទាំងឆ្លើយតបទៅនឹងក្តីរំពឹង តួយ៉ាងដូចជាលទ្ធផលការសិក្សាខ្ពស់ជាដើម។
លោក ឃុន សំណាង បញ្ចប់បរិញ្ញាបត្រផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិយាយថា ការសិក្សាមិនថានៅមហាវិទ្យាល័យ ឬវិទ្យាល័យ ទោះបីជាបានយកចិត្តទុកដាក់ក្នុងកម្រិតណាក៏ដោយ ប៉ុន្តែស្វ័យសិក្សា និងការធ្វើកិច្ចការងារបន្ថែមតាមរយៈការស្នើពីសំណាក់គ្រូបង្រៀននៅតែមានតួនាទីសំខាន់ ព្រោះវាជាវិធីមួយជួយវាស់វែងសមត្ថភាព និងបំពេញបន្ថែមនូវចន្លោះខ្វះខាត។ បន្ថែមពីនោះ វាអាចជួយឱ្យយើងអាចរៀនពីការគ្រប់គ្រងការងារ និងរកដំណោះស្រាយការងារតាមពេលវេលា។ ព្រោះកិច្ចការសាលាមានការកំណត់ពេលវេលាយ៉ាងជាក់លាក់ ដែលជាហេតុជំរុញឱ្យបញ្ចប់កិច្ចការបានលឿន និងរៀនចេះបែងចែក រវាងកិច្ចការអទិភាព និងភាពសំខាន់។
លោក ឃុន សំណាង
“តាមបទពិសោធន៍ខ្ញុំ គឺខ្ញុំយល់ថា ហេតុផលដែលសិស្ស ឬនិសិ្សតមិនត្រូវគេចកិច្ចការសាលា (assignment) ព្រោះការងារនេះ វាអាចជួយបំពេញចំណេះដឹងដែលខ្វះខាតកំឡុងពេលសិស្សា”

កញ្ញា យឿន ពុធធីតា ដែលជានិស្សិតកំពុងសិក្សាផ្នែកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិនៅសាលាភូមិន្ទភ្នំពេញ យល់ឃើញដូចគ្នាដែរថា ការធ្វើកិច្ចការសាលា(Assignment) វាជួយពង្រឹងការស្រាវជ្រាវបានល្អជាងមុន និងទទួលបានចំណេះដឹងថ្មីៗបន្ថែមលើសពីមេរៀនដែលបានរៀនជាមួយនឹងសាស្រ្តាចារ្យ ។ ធីតាបន្តថា ការដែលគេចពីកិច្ចការសាលា (Assignment) អាចបណ្តាលឱ្យនិស្សិតបាត់បង់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯង ក៏ដូចជាមិនសូវទទួលបានចំណេះដឹងពីការស្រាវជ្រាវបានពេញលេញ និងបាត់បង់ឯករាជ្យភាពក្នុងការធ្វើអ្វីមួយដោយខ្លួនឯង។
កញ្ញា យឿន ពុធធីតា
“ខ្ញុំមានអារម្មណ៍ថាឯករាជ្យក្នុងការធ្វើកិច្ចការសាលា (Assignment) ដោយសារខ្ញុំដឹងថាគួរធ្វើអ្វី ឬស្រាវជ្រាវពីអី្វ ហើយថែមទាំងបានអនុវត្តមេរៀនដែលបានរៀនរួចហើយទៀតផង”
ព្រះតេជគុណ យ៉ិន ឧត្ដម កំពុងសិក្សាជំនាញទំនាក់ទំនងធុរកិច្ច និងប្រព័ន្ធផ្សព្វផ្សាយនៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាមានសង្ឃដីកាថា ការយកចិត្តទុកដាក់ចំពោះកិច្ចការសាលា គឺរក្សានូវគុណតម្លៃផ្ទាល់ខ្លួន និងទំនួលខុសត្រូវ។ ធ្វើឱ្យសិស្សយល់ពីរបៀបគិតបានច្រើន និងការស្វែងរកព័ត៌មានបន្ថែមថ្មីៗ ដើម្បីសាងចំណេះជំនាញ។ ជាមួយគ្នានោះក៏អាចយល់បានស៊ីជម្រៅទៅនឹងអ្វីដែលកំពុងធ្វើ ប៉ុន្តែវាអាស្រ័យលើប្រធានបទដែលធ្វើផ្ទាល់ប៉ុណ្ណោះ។

ចំណែក កញ្ញា គន ណាវីន កំពុងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាននិយាយថា នាងបានអភិវឌ្ឍន៍សមត្ថភាពសំខាន់ៗ និងច្រើនប្រភេទផ្អែកតាមមុខវិជ្ជានីមួយៗ ដូចជាការធ្វើកិច្ចពិភាក្សាក្រុមជាមួយមិត្តរួមថ្នាក់ ហើយអ្វីដែលពិសេស គឺមានឱកាសសម្រាប់អានបន្ថែមរាល់សំណួរ និងឯកសារពាក់ព័ន្ធនានា។ ចំពោះ ណាវិន នាងយល់ឃើញថា មានហេតុផលមួយចំនួនដែលសិស្សមិនគួរគេចរាល់កិច្ចការសាលាទាំងឡាយ ទោះបីជាចំណេះដឹងស្ថិតក្នុងកម្រិតណាក៏ដោយ។
កញ្ញា គន ណាវីន
“ខ្ញុំយល់ថា បើទៅសាលាហើយគេចការងារសាលា វាមិនខុសអ្វីពីការទៅសាលាដើម្បីយកតែកិត្តិយសទេ(credit) ដែលវាធ្វើឱ្យបាត់បង់ឱកាសក្នុងការអនុវត្តផ្ទាល់ នូវចំណេះដឹងដែលគួរតែទទួលបានពីសាលា”
ណាវីន បន្ថែមថា មូលហេតុដែលសិស្សចាំបាច់ត្រូវតែអនុវត្តកិច្ចការសាលា ព្រោះវាក៏ជាចំណែកមួយដែលជះឥទ្ធិពលនៅពេលដែលយើងទៅធ្វើការងារផងដែរ។ ព្រោះបើមិនបានឆ្លងកាត់ការលត់ដំ ទម្លាប់ខ្លួននៅក្នុងសាកលវិទ្យាល័យនោះទេ វាមិនបានពង្រឹងភាពអត់ធ្មត់របស់យើងនៅពេលចេញទៅធ្វើការនោះទេ។
កញ្ញា គន ណាវីន
“ក្នុងនាមខ្ញុំជាសិស្សម្នាក់ខ្ញុំត្រូវតែមានការតាំងចិត្តធ្វើកិច្ចការសាលា (Assignment) ព្រោះដើម្បីបង្កើនទំនុកចិត្ត និងបណ្តុះទម្លាប់ឱ្យចេះតាំងចិត្តបានខ្ពស់តាំងតែពីនៅរៀន”

លោក ហ៊ន់ កុងហូយ និស្សិតពេទ្យនៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម លើកឡើងថា កិច្ចការសាលាវាបានបណ្តុះនូវទម្លាប់អាន ដែលដូចទៅនឹងពាក្យមួយគេនិយាយថា យើងរៀនថ្ងៃនេះ មានន័យថាបានដឹងច្រើនជាងម្សិលមិញ ហើយបើសិនជាមិនបានរៀននៅថ្ងៃនេះ មានន័យថាល្ងង់ជាងម្សិលមិញ។ នេះជាប្រយោគដែលលោកតែងតែចងចាំ និងបណ្តុះទឹកចិត្តមិនឱ្យខ្លាច ឬគេចពីកិច្ចការសាលា។
លោក ហ៊ន់ កុងហូយ
“ខ្ញុំយល់ថា ការងាររបស់សាលា ប្រៀបដូចជាការ ធ្វើបច្ចុប្បន្នភាពឲ្យខ្លួនឯង តាមរយៈការអាន និងការស្រាវជ្រាវថ្មីៗ”
ចំណែក លោក មួយ ពិសិដ្ឋ កំពុងបន្តថ្នាក់ អនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តក៏បានលើកឡើងដែរថា ការសិក្សានៅក្នុងថ្នាក់ជារឿងមួយដែលជួយលត់ដំ មានចំណេះបន្ថែមក្រៅពីគ្រូពន្យល់ និងយល់ពីរបៀបសរសេរ ហើយថែមទាំងបង្កើនចម្ងល់បន្ថែម ដែលជាគន្លឹះក្នុងការត្រិះរិះបន្ត ដូច្នេះហើយសិស្ស និស្សិត មិនគួរគេចវេសពីកិច្ចការសាលា (Assignment) នោះឡើយ ព្រោះវាជាបំណិនមួយសម្រាប់សិស្សនិស្សិតទៅថ្ងៃអនាគត៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/07/2025
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រកាសជ្រើសរើសនិស្សិតចំនួន១០រូប ដើម្បីទៅចូលរួមទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

បំណង ផ្ដល់អាហារូបករណ៍កន្លែងស្នាក់នៅ ២១០កន្លែង ដល់និស្សិតបន្តការសិក្សានៅរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2026
ដើម្បីជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយលើការស្វែងរកកន្លែងស្នាក់នៅប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ "បំណង"

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2023
កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2026
ជាឱកាសសម្រាប់សាធារណៈជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកដែលចង់បានជំនាញមួយពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តឧត្តរមានជ័យ បានប្រកាសពីការផ្តល់អាហារូបករណ៍១០០%

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/01/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































