អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ប្រារព្ធពិធីអ្នកស្ម័គ្រចិត្តសង់ផ្ទះអន្តរជាតិធំបំផុតប្រចាំឆ្នាំ និងប្រគល់ផ្ទះថ្មីចំនួយ១៣ខ្នងជូនពលរដ្ឋកម្ពុជា

ភ្នំពេញ — នៅថ្ងៃទី២២ ឧសភា ឆ្នាំ ២០២៥ អង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានប្រារព្ធពិធីបិទបញ្ចប់ព្រឹត្តិការណ៍អ្នកស្ម័គ្រចិត្តដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួនដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តអន្តរជាតិពីប្រទេសអូស្ត្រាលីចំនួន១៥០នាក់ និងបានប្រគល់ផ្ទះថ្មីចំនួន១៣ខ្នង ជូនគ្រួសារកម្ពុជានៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ កម្មវិធីនេះ អាចប្រារព្ធឡើងបានយ៉ាងល្អ ដោយសារតែមានការគាំទ្រពី អង្គការលំនៅឋានមនុស្សជាតិអូស្ត្រាលី អង្គការលំនៅឋានមនុស្សជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិក និងអជ្ញាធរមូលដ្ឋានកម្ពុជា។

លោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេស នៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា មានប្រសាសន៍ថា អង្គការលំនៅឋានកម្ពុជាពិតជាមានមោទនភាពក្នុងការទទួលសា្វគមន៍អ្នកស្ម័គ្រចិត្តអន្តរជាតិជាង១៥០នាក់ដែលបានធ្វើដំណើរឆ្លងទ្វីបមកសង់ផ្ទះជូនពលរដ្ឋកម្ពុជា។ ក្រុមអ្នកស្ម័គ្រចិត្តបានធ្វើការងារសង់ផ្ទះផ្ទាល់ជាមួយនឹងម្ចាស់ផ្ទះរយៈពេល៤ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ឧសភា ២០២៥។ “ថ្ងៃនេះយើងបានប្រារព្ធពិធីប្រគល់ផ្ទះចំនួន១៣ខ្នងគ្រួសារដែលមានតម្រូវការ ហើយផ្ទះទាំងអស់នេះគឺជាក្តីសង្ឃឹម តំណាងឱ្យសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងការចាប់ផ្តើមថ្មីសម្រាប់គ្រួសារទាំង១៣។ យើងក៏ឆ្លៀតឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Grant Thornton អូស្ត្រាលី និងអ្នកស្ម័គ្រចិត្តគ្រប់រូបដែលបានធ្វើដំណើរពីចម្ងាយ ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់យើង”។

ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋានក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដី និងអង្គការលំនៅឋានមនុស្សជាតិគឺជាដៃគូសហការគ្នាក្នុងការងារលំនៅឋានជាច្រើនឆ្នាំមកហើយ ដោយមកទល់នឹងពេលនេះ ពួកយើងនៅតែមានការងារធ្វើជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីអភិវឌ្ឍវិស័យលំនៅឋានក្នុងប្រទេសកម្ពុជា។ ហើយថ្ងៃនេះខ្ញុំពិតជារំភើប និងត្រេកអរនៅពេលឃើញអ្នកស្ម័គ្រចិត្តអូស្ត្រាលីបានមកសង់ផ្ទះជូនពលរដ្ឋខែ្មរ ដែលនេះគឺជាសកម្មភាពដែលមានអត្ថន័យណាស់សម្រាប់គ្រួសារកម្ពុជាព្រោះតាមសាសានារបស់ខ្មែរ ការផ្តល់ជូនផ្ទះគឺជាការធ្វើបុណ្យមួយដ៏ធំធេងណាស់សម្រាប់អ្នក។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អ្នកស្ម័គ្រចិត្តអូស្ត្រាលីទាំងអស់។

ម្ចាស់ផ្ទះម្នាក់ក្នុងចំណោមម្ចាស់ផ្ទះថ្មីទាំង១៣ គឺអ្នកស្រី ឡឹម ចាន់ថន បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅដល់អង្គការលំនៅឋាន និងដៃគូពាក់ព័ន្ធដែលបានសង់ផ្ទះថ្មីជូនគ្រួសារគាត់។ ជាស្ត្រីមេម៉ាយ មានកូន៥នាក់ក្នុងបន្ទុក ចាន់ថន និយាយបន្ថែមថា គាត់ស្ទើរតែរកពាក្យដើម្បីបង្ហាញពីអារម្មណ៍សប្បាយរីករាយពេលនេះមិនបានទេ ព្រោះ ផ្ទះនេះមានន័យជ្រាលជ្រៅណាស់សម្រាប់គាត់ ជាពិសេសផ្ទះនេះនឹងផ្តល់ឱ្យកូនៗរបស់គាត់នូវកន្លែងរស់នៅប្រកបដោយសុវត្ថិភាព ធន់នឹងទឹកភ្លៀងនៅរដូវវស្សា។ អ្នកស្រីក៏បានរៀបរាប់ពីបទពិសោធន៍ដែលមានអត្ថន័យ នៃការធ្វើការងារជាមួយអ្នកស្ម័គ្រចិត្តសាងសង់ផ្ទះថ្មីរបស់គាត់ ដែលការងារនេះបានបង្កើតទំនាក់ទំនង និងអនុស្សាវរីយ៍ល្អៗ រវាងគាត់និងអ្នកស្ម័គ្រចិត្ត ហើយគាត់អាចមានឱកាសអរគុណចំពោះពួកគេដែលបាន ចូលរួមលើកស្ទួយជីវភាពរបស់គាត់។

រយៈពេលជិតមួយសប្តាហ៍ អ្នកស្ម័គ្រចិត្ដបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រួសារ ដោយបានចូលរួមតាមរយៈអាហារសាមគ្គី ការផ្លាស់ប្តូរវប្បធម៌ និងការលេងល្បែងប្រជាប្រិយ។ លោក Greg Keith នាយកប្រតិបត្តិនៃក្រុមហ៊ុន Grant Thornton អូស្ត្រាលី មានប្រសាសន៍ថា “ក្រុមហ៊ុន Grant Thornton បានចាប់ដៃគូជាមួយអង្គការលំនៅឋានមនុស្សជាតិ អស់រយៈពេល ១០ ឆ្នាំមកហើយ។ នេះគឺជាគម្រោងទីបីរបស់យើង ហើយជាលើកទីពីររបស់យើង ដែលបានមកសាងសង់នៅក្នុងប្រទេសកម្ពុជា” ។ “គុណតម្លៃនៃក្រុមហ៊ុន Grant Thornton របស់យើងត្រូវបានតំណាងដោយអក្សរកាត់ថា CARE—កិច្ចសហការ ភាពត្រឹមត្រូវ ទំនួលខុសត្រូវ និងឧត្តមភាព។ ហើយការងាររបស់អង្គការលំនៅឋានមនុស្សជាតិ បង្កប់នូវគុណតម្លៃដូចគ្នា មានការគាំពារស្ត្រី ជនងាយរងគ្រោះ និងជួយអ្នកដែលត្រូវការជំនួយ។»

គួររំលឹកផងដែរថា ការប្រគល់ផ្ទះចំនួន១៣ខ្នង ជូនដល់គ្រួសារគោលដៅ គឺជាផ្នែកមួយនៃគម្រោងរបស់ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំសារពើពន្ធ២០២៥ អង្គការលំនៅឋានកម្ពុជា បានសាងសង់ និងជួសជុលផ្ទះជាង១៥០ខ្នង នៅខេត្តសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ ដែលគម្រោងទាំងនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើង។ បន្ថែមពីលើការងារអភិវឌ្ឍន៍លំនៅឋាន អង្គការក៏បានគាំទ្រសហគមន៍តាមរយៈ កម្មវីធីអភិវឌ្ឍ WASH (ទឹក និងអនាម័យ) និងកម្មវិធីបង្កើនភាពធន់សហគមន៍ទៅនឹងការប្រែប្រួលអាកាសធាតុ និង ការសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងអង្គការដៃគូ ដើម្បីលើកកម្ពស់លំនៅឋានដែលមានតម្លៃសមរម្យ និងការគាំពារមតិសម្រាប់សិទ្ធិកាន់កាប់ដីធ្លីផងដែរ។

ជារៀងរាល់ឆ្នាំ អង្គការលំនៅឋានកម្ពុជា ទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តប្រមាណ ១០០០នាក់ ទាំងជាតិ និងអន្តរជាតិ ដើម្បីធ្វើការរួមគ្នាសាងសង់ផ្ទះដោយផ្តល់ក្តីសង្ឃឹមជូនពលរដ្ឋកម្ពុជា។ ហើយកម្មវីធីថ្ងៃនេះគឺជាសក្ខីភាពនៃភាពជាដៃគូដ៏សំខាន់ក្នុងការចូលរួមរបស់ក្រុមហ៊ុនឯកជនក្នុងការផ្លាស់ប្តូរជាវិជ្ជមានយូរអង្វែង។

សម្រាប់ព័ត៌មានបន្ថែម ឬរៀបចំការសម្ភាសន៍ សូមទាក់ទងលោក អ៊ុំ វណ្ណៈ oum_vannak@habitatcambodia.org
សូមចូលទៅកាន់គេហទំព័ររបស់យើង៖
https://habitatcambodia.org/en/




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *