វេសឡាញសហការជាមួយសកលវិទ្យាល័យ Edmond ដើម្បីផ្តល់ឱកាសដល់អ្នកសិក្សាអាចបន្តការសិក្សានៅសហរដ្ឋអាមេរិក

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានចុះអនុស្សារណៈយោគយល់គ្នាជាមួយសកលវិទ្យាល័យ Edmond សហរដ្ឋអាមេរិក ដើម្បីផ្តល់ឱកាសដល់សិស្សនិស្សិតនៅគ្រប់បណ្តាញសាលារៀនរបស់ខ្លួន អាចបន្តការសិក្សាកម្រិតវិទ្យាល័យថ្នាក់ទី១១ និងទី១២ ឬកម្រិតសកលវិទ្យាល័យប្រកបដោយភាពងាយស្រួល។

លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ការចាប់ដៃគូសហការជាមួយសកលវិទ្យា Edmond គឺជាជំហានថ្មីមួយបន្ថែមទៀត ដែលវេសឡាញមានគោលដៅផ្តល់ឱកាស ដ៏ដូចជាតម្រង់ទិសបើកផ្លូវដល់សិស្សនិស្សិតកម្ពុជាឱ្យមានភាពងាយស្រួលបន្តការសិក្សាក្រៅប្រទេស។

លោកបន្ថែមទៀតថា ការសិក្សានៅបរទេសជាបទពិសោធន៍ដ៏មានតម្លៃ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺការបើកទំព័រថ្មីនៃជីវិតទទួលយកមិត្តភក្តិថ្មី និងបរិយាកាសរស់នៅថ្មី ព្រមទាំងមើលឃើញពីភាពរីកចម្រើននៃបច្ចេកវិទ្យារបស់ពិភពលោក ដែលកាន់តែធ្វើឱ្យអ្នកមានគំនិតទូលំទូលាយ និងបង្កើនភាពច្នៃប្រឌិតបន្ថែមទៀត។ លើសពីនេះ អ្នកសិក្សានឹងផ្លាស់ប្ដូរផ្នត់គំនិត និងការគិតបែបថ្មីដែលធ្វើឱ្យគេយល់កាន់តែច្បាស់អំពីខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះអ្នកសិក្សាមានឱកាសជាច្រើនក្នុងការអភិវឌ្ឍសមត្ថភាពថែមមួយកម្រិតទៀត ដែលអាចក្លាយជាធនធានដ៏មានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៏ប្រទេសជាតិ ។

លោកស្រី Thalia Saplad នាយិកាទទួលបន្ទុកផ្នែកផ្សព្វផ្សាយអន្តរជាតិ មានប្រសាសន៍ថា ការចុះអនុស្សារណៈយោគយល់គ្នា គឺជាកិច្ចការបន្ត និងពង្រឹងលើកិច្ចសហការជាមួយគ្នាបន្តទៀត ក្នុងទិសដៅជួយជ្រោមជ្រែងក៏ដូចជាផ្តល់ឱកាសដល់សិស្សនិស្សិតកម្ពុជាអាចបន្តការសិក្សាកម្រិតវិទ្យាល័យ និងសកលវិទ្យាល័យ Edmond នៅសហរដ្ឋអាមេរិក។

លោកស្រីបានបង្ហាញពីអារម្មណ៍សប្បាយរីករាយដែលបានចាប់ដៃគូសហការអប់រំជាមួយវេសឡាញ និងបានឃើញសិស្សនិស្សិតកម្ពុជាមួយចំនួនបានមកសិក្សានៅទីនោះ ហើយអ្នកខ្លះទៀតសិក្សារហូតដល់បញ្ចប់ថ្នាក់បណ្ឌិតទៀតផង។

សកលវិទ្យាល័យ Edmonds គឺជាគ្រឹះស្ថានអប់រំសហគមន៍សាធារណៈនៅ Lynnwood ក្នុងរដ្ឋ Washington នៅសហរដ្ឋអាមេរិក ដែលបង្កើតឡើងក្នុងឆ្នាំ១៩៦៧។ Edmonds ផ្តល់ការអប់រំលើកម្រិតវិទ្យាល័យ បរិញ្ញាបត្ររង បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត លើជំនាញសិល្បៈនិងការទំនាក់ទំនង វិស្វកម្មនិងផលិតកម្ម គណិតវិទ្យានិងវិទ្យាសាស្រ្តធម្មជាតិ ធុរកិច្ចនិងហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រសង្គមនិងការសិក្សាវប្បធម៌ ចំណីអាហារនិងបដិសណ្ឋារកិច្ចវិទ្យាសាស្រ្តសុខាធិបាល ច្បាប់និងរដ្ឋាភិបាល។ បច្ចុប្បន្ននេះ មាននិស្សិតអាមេរិកច្រើនជាង10 300នាក់ និងនិស្សិតជាង១២០០នាក់មកពី៦៤ប្រទេសជុំវិញពិភពលោក។

គួរបញ្ជាក់ថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បាននិងកំពុងបន្តចាប់ដៃគូសហការអប់រំជាមួយគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេសដូចជា ប្រទេសចិន ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសអង់គ្លេស ប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិក ដើម្បីស្វែងរកអាហារូបករណ៍សម្រាប់សិស្សឆ្នើមកម្ពុជា ក៏ដូចផ្តល់ឱកាសដល់សិស្សនិស្សិតអាចបន្តការសិក្សានៅក្រៅប្រទេសប្រកបដោយភាពងាយស្រួល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...