អ្នកសេដ្ឋកិច្ច ៖ ការបណ្តុះបណ្តាលជំនាញ TVET ជាថ្នាលបង្កើតកម្លាំងជំនាញសម្រាប់កម្ពុជា ស្របនឹងរបត់ផ្លាស់ប្តូទិសដៅវិនិយោគថ្មី

ស្របទៅ​នឹង​ការវិវឌ្ឍន៍​នៃសេដ្ឋកិច្ចកម្ពុជា ការ​ដាក់ចេញ​នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន​របស់​រាជរដ្ឋាភិបាលកម្ពុជា ត្រូវ​បានអ្នកជំនាញ​សេដ្ឋកិច្ច​ចាត់ទុកថា គឺជាថ្នាលបណ្តុះបណ្តាលកម្លាំងជំនាញមួយយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយតាមរយៈសន្ទុះកើនឡើងនៃកម្លាំងជំនាញនៅក្នុងស្រុកនេះ គឺស្របតាមរបត់ថ្មីមួយ ក្នុងការកែប្រែទិសដៅវិនិយោគបរទេសនៅកម្ពុជា ដែលនឹងអាចប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សក្នុងការចូលរួមប្រកួតប្រជែងលំហូរវិនិយោគនៅតំបន់អាស៊ាន និងសកលលោក។

នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជា បានទាក់ទាញយុវជនចូលរៀនជំនាញជាង៧មុឺននាក់ក្នុងរយៈពេលមួយ​ឆ្នាំមកនេះ ហើយ​វា​ពិត​ជា​ដំណើរ​ការ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់ និង​ជាសមិទ្ធផល​ដ៏ល្អប្រពៃក្នុង​លក្ខខណ្ឌ​នៃ​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​បង្កើន​ជំនាញនៅកម្ពុជា។

នាយកប្រតិបត្តិវិទ្យាស្ថានចក្ខុវិស័យអាស៊ីរូបនេះបន្តថា ការអភិវឌ្ឍន៍កម្លាំងជំនាញគឺជារឿងចាំបាច់ណាស់នៅក្នុងយុគសម័យអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនាពេលបច្ចុប្បន្ន ដែលកម្ពុជាចាំបាច់ត្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​ដើម្បី​ទាក់ទាញការវិនិយោគបរទេសបន្ថែម​ទៀត​ក្នុង​វិស័យ​ផលិតកម្ម និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ ដូច្នេះកម្មវិធីបណ្តុះបណ្តាលជំនាញរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះនឹងក្លាយទៅជាសូចនាករមួយដ៏មានសក្តានុពល និងចម្បងក្នុងការផ្លាស់ប្តូមុខមាត់សេដ្ឋកិច្ចកម្ពុជា។

បើតាមលោកបណ្ឌិត ឈាង វណ្ណារិទ្ធ នៅក្នុងយុគសម័យសេដ្ឋកិច្ចបែបថ្មីនេះ ប្រទេសកម្ពុជាត្រូវការវិនិយោគ​ធនធាន​បន្ថែម​ទៀត​ដើម្បី​បណ្តុះបណ្តាល​យុវជន​​នូវ​ជំនាញ​អនាគត​ដែល​ឆ្លើយតប​នឹង​ទីផ្សារ​ការងារ​នា​ពេល​អនាគត ដូចជាជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍ ក៏​ដូចជាជំនាញផ្សេងទៀត ដែលកម្ពុជាគួរតែផ្តោតបន្ថែមលើការអភិវឌ្ឍជំនាញមូលដ្ឋាន។ 

ចំណែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល នឹងក្លាយទៅជាចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់កម្ពុជា ពីព្រោះកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានក្លាយទៅជាថ្នាលនៃការបង្កើតកម្លាំងជំនាញជាច្រើនមុឺននាក់រួចស្រេចទៅហើយនៅក្នុងរយៈពេលមួយឆ្នាំមកនេះចាប់តាំងពីរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តជាផ្លូវការ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយនេះ នឹងនាំកម្ពុជាទៅដល់ការបង្កើតកម្លាំងធនធានផលិតកម្មដ៏ខ្លាំងមួយដែលមានផលិតភាពខ្ពស់ នឹងឈានដល់អភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មនៅកម្ពុជា ដែលជាយន្តការក្នុងការកែប្រែកម្ពុជាពីការពឹងផ្អែកលើវិស័យកសិកម្ម មកពឹងផ្អែកលើឧស្សាហកម្ម និងពីសហគ្រាសខ្នាតតូចមធ្យម មកជាឧស្សាហកម្មធន់ធ្ងន់។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង៧មុឺននាក់នៅទូទាំងប្រទេស។ យុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, កំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *