សាមគ្គីភាពក្នុងពេលសង្គ្រាម គឺជាកម្លាំងដ៏ខ្លាំងក្លាដើម្បីរក្សាកម្លាំងស្នូល និងស្មារតីរបស់យើងឱ្យ​នៅរស់រវើក

“សាមគ្គីភាពក្នុងពេលមានសង្គ្រាម គឺជាកម្លាំងដ៏ខ្លាំងក្លា ដើម្បីរក្សាកម្លាំងស្នូល និងស្មារតីរបស់យើងឱ្យ​នៅរស់រវើក។ វាចាំបាច់ណាស់ដែលសាមគ្គីភាពនេះត្រូវតែរក្សា និងធ្វើឱ្យ​ល្អឥតខ្ចោះ ខណៈដែលបទឈប់បាញ់មិនទាន់មាននៅឡើយ។ កម្លាំងសាមគ្គីនេះក៏គួរតែត្រូវបានបញ្ចូលទៅក្នុងដំណើរការកសាងសន្តិភាព”។

ខណៈពេលដែលវីរកងទ័ពកម្ពុជានៅជួរមុខកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញនឹងទាហានឈ្លានពានថៃនៅតំបន់ជម្លោះជាច្រើនទីតាំង ប្រជាជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសកំពុងទាមទារឱ្យ​ទាហានថៃបញ្ឈប់ការប្រយុទ្ធ និងការឈ្លានពានអធិបតេយ្យភាព និងទឹកដីកម្ពុជា តាមរយៈយុទ្ធសាស្ត្រទំនាក់ទំនង និងការដង្ហែរក្បួនសន្តិភាព ព្រមទាំងការរៀបចំជំនួយសម្រាប់វីរកងទ័ព និងជនភៀសសឹកកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ ការងារស្ម័គ្រចិត្តបានលេចឡើងយ៉ាងត្រដែត តាមរយៈការរៃអង្គាសថវិកាមនុស្សធម៌ ការវេចខ្ចប់អាហារ និងការចែកចាយទៅដល់វីរៈកងទ័ពនិងជនភៀសសឹក។ កិច្ចខិតខំប្រឹងប្រែងនេះបង្ហាញពីសាមគ្គីភាពដ៏ស្អិតរមួយ ដែលជាកម្លាំងដ៏មានឥទ្ធិពលប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃ។

មនសិការរបស់យើងជំរុញឱ្យ​យើងធ្វើការងារស្ម័គ្រចិត្តតាមរយៈការធ្វើសកម្មភាពជាក់ស្តែង និងមានប្រយោជន៍។ នេះគឺជាកម្លាំងជំរុញដែលផុសចេញពីក្នុងចិត្ត កើតឡើងដោយសារយើងជាមនុស្សស្មោះត្រង់និងប្រាថ្នារស់នៅក្នុងសន្តិភាព។ ទាហានថៃបានឈ្លានពាននិងបំផ្លិចបំផ្លាញផ្ទះសម្បែងជនស៊ីវិល សាលារៀន មន្ទីរពេទ្យ ស្ពាន វត្តអារាម និងប្រាសាទបុរាណ បានបណ្តាលឱ្យ​មានអ្នកស្លាប់និងរបួសជាច្រើន និងបានធ្វើឱ្យ​ជនស៊ីវិលរាប់សែននាក់នៅក្នុងខេត្តជាច្រើន បានភៀសសឹកទៅកាន់ទីកន្លែងសុវត្ថិភាព។

អ្នកស្ម័គ្រចិត្តទាំងនេះមកពីមជ្ឈដ្ឋានផ្សេងៗគ្នា បាននិងកំពុងធ្វើការដោយមិនចេះនឿយហត់ ដើម្បីរក្សាកម្លាំងស្នូល និងស្មារតីរបស់វីរកងទ័ពកម្ពុជា និងប្រទេសជាតិ ឱ្យ​នៅរស់រវើក ដើម្បីការពារអធិបតេយ្យភាពនិងទឹកដីកម្ពុជាពីការឈ្លានពាន និងការពារតម្លៃនិងសេចក្តីថ្លៃថ្នូររបស់យើង ។

ខណៈពេលដែលការឈ្លានពានរបស់ទាហានថៃបានឈានចូលដល់ថ្ងៃទី១២ (ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥) ហើយបទឈប់បាញ់នៅតែមិនទាន់មកដល់ វាចាំបាច់ណាស់ដែលសាមគ្គីភាពនេះត្រូវតែរក្សា និងធ្វើឱ្យ​ល្អឥតខ្ចោះ។ កិច្ចខិតខំប្រឹងប្រែងនេះក៏គួរតែត្រូវបានបញ្ចូលទៅក្នុងដំណើរការកសាងសន្តិភាពរបស់យើងផងដែរ៕

អត្ថបទ ៖ សូ ហ្វារីណា
មជ្ឈមណ្ឌលឯកសារកម្ពុជា




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...