ក្រសួងអប់រំ រកឃើញបេក្ខជន២ក្រុម បន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥

ក្រោយពីការប្រកួតប្រជែងដេញដោលយ៉ាងស្វិតស្វាញក្នុង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ (២៩ មិថុនា) ទីបំផុតក្រសួងអប់រំ បានរកឃើញបេក្ខជនចំនួន២ក្រុម ដើម្បីបន្តចូលវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ ដែលគ្រោង​នឹងប្រារព្ធឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។

បេក្ខជន២ក្រុម ដែលនឹងបន្តទៅប្រកួតក្នុង​វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ គឺក្រុមបេក្ខជនមកពីវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងក្រុមបេក្ខជនមកពីវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន ខេត្តបាត់ដំបង។ ក្រុមទាំង២ នឹងប្រកួតជជែកដេញដោលលើប្រធានបទ “យុវជនកម្ពុជាត្រូវមានចំណេះដឹងបញ្ញាសិប្បនិម្មិតជាអាទិភាព ដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការធ្វើពិពិទកម្មសេដ្ឋកិច្ចកម្ពុជា”។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជា លើបំណិនសតវត្សរ៍ទី២១ ពោលគឺពង្រឹងបំណិនស្រាវជ្រាវ បំណិនត្រឹះរឹះពិចារណា នវានុវត្តន៍ ការនិយាយជាសាធារណៈ មូលដ្ឋានចំណេះដឹង ឌីជីថល ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អដែលមានទំនួលខុសត្រូវក្នុងសង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តម សេរី ជំនះ ក៏​សម្តែង​ក្តី​សង្ឃឹមថា ការប្រកួតជជែកដេញដោលនេះ នឹងក្លាយជាមេរៀនដ៏ពិសេសសម្រាប់ប្អូនៗ ក្នុងការឈានជើងចូលទៅក្នុងសង្គមជាក់ស្ដែង និងក្លាយជាបទពិសោធន៍មួយដ៏អស្ចារ្យសម្រាប់អនាគតរបស់ខ្លួនផងដែរ។ “ធម្មតាការប្រកួតប្រជែងតែងមានឈ្នះ មានចាញ់ មានឱកាសឈានបន្តទៅវគ្គបន្ទាប់រៀងៗខ្លួន ដូច្នេះប្អូនៗត្រូវចាត់ទុកថា ការប្រកួតនេះ ជាបទពិសោធន៍ដ៏អស្ចារ្យ ជាមេរៀនដ៏ពិសេស ចាញ់ក្ដី ឈ្នះក្ដី យើងត្រូវព្រមឯកភាពគ្នា ទទួលស្គាលនូវលទ្ធផលទាំងអស់នោះ”។

ឯកឧត្តមរដ្ឋលេខាធិការ ក៏​បាន​បញ្ជាក់ដែរថា សម្រាប់ការ​ប្រកួតជជែកដេញដោលនេះ គណៈកម្មការដាក់ពិន្ទុពុំមែនផ្ដោតតែទៅលើវោហាសព្ទ សកម្មភាពក្នុងការធ្វើបទបង្ហាញ ឬការចូលរួមទះដៃអបអរសារទរថា អាចកំណត់ការចាញ់ឈ្នះនោះទេ ពោលគឺគណៈកម្មការដាក់ពិន្ទុផ្ដោតលើខ្លឹមសារប្រធានបទ ទាំងវិធីសាស្រ្តបកស្រាយ ឥរិយាបទក្នុងការសម្ដែងមតិ និងការសហការក្រុម។

សូមជំរាបជូនថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ត្រូវ​បានក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងក្នុងគោលបំណងផ្តល់ជូននូវ «វេទិកាសម្តែងមតិរបស់យុវជនកម្ពុជា» និងជា «សង្វៀនវោហារសព្ទ» ដើម្បីបណ្តុះបណ្តាល និងពង្រឹងបំណិនស្រាវជ្រាវ ការនិយាយជាសាធារណៈ ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការច្នៃប្រឌិត ការវិភាគ និងសំយោគ ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីអភិវឌ្ឍន៍សមត្ថភាពយុវជននៅក្នុងកម្រិតមធ្យមសិក្សាក្នុងប្រទេសកម្ពុជា ឱ្យ​ក្លាយខ្លួនជាពលរដ្ឋ មានទំនួលខុសត្រូវក្នុងសង្គមជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *