រដ្ឋមន្រ្តីក្រសួងការងារ ៖ TVET ជាកន្លែង​សម្រាប់ពលរដ្ឋ​គ្រប់រូប​ដែល​ចង់បានចំណេះជំនាញពិតប្រាកដ

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពិធីផ្សព្វផ្សាយ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាលជំនាញ នៅ​ខេត្តសៀមរាប កាលពីដើមសប្តាហ៍នេះ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាកន្លែងសម្រាប់ពលរដ្ឋគ្រប់រូបដែលចង់បានចំណេះជំនាញពិតប្រាកដ ចង់ពង្រឹងសមត្ថភាព ឬចង់ផ្លាស់ប្តូរឱកាសការងារ ពោលគឺមិនមែនសម្រាប់តែយុវជនគោលដៅនោះទេ។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងរយៈពេល៥ឆ្នាំ ដល់យុវជនចំនួន១លាន៥សែននាក់។ តាមរយៈកម្មវិធីនេះ យុវជនគ្រប់រូបពួកគាត់ទទួលបាននូវការរៀនជំនាញដោយមិនគិតថ្លៃ លើកឡើងតែយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ដែលពួកគាត់ទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយទទួលបាននូវការឧបត្ថម្ភបន្ថែមនូវទឹកប្រាក់មួយខែ២៨ម៉ឺនរៀលទៀត។

តាម​ប្រសាសន៍​របស់ឯកឧត្តមរដ្ឋមន្រ្តី កម្មវិធីបណ្តុះបណ្តាលជំនាញ​ដល់យុវជនចំនួន១លាន៥សែននាក់ គឺមិន​មែនធ្វើឡើងសម្រាប់តែយុវជនគោលដៅប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះ បង្កើតឡើងសម្រាប់ពលរដ្ឋគ្រប់រូប មិនថា មន្ត្រីរាជការ បុគ្គលិកវិស័យឯកជន ឬម្ចាស់អាជីវកម្មផ្សេងៗនោះទេ ពួកគាត់សុទ្ធតែមានឱកាសមកទទួលការបណ្តុះបណ្តាលជំនាញនេះទាំងអស់។

” TVET ជាកន្លែងដែលផ្តល់ជំនាញវិជ្ជាជីវៈ ជាកន្លែងពង្រឹងជំនាញ ហើយជាកន្លែងសម្រាប់បងប្អូនដែលចង់ផ្លាស់ប្តូរជំនាញផងដែរ…”

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ

ក្នុងឱកាសនោះដែរលោក ហេង សួរ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធរឃុំសង្កាត់ ត្រូវខិតខំពន្យល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យពួកគាត់បានយល់អំពីកម្មវិធីបណ្តុះបណ្តាល វិជ្ជាជីវៈ TVETនេះ ព្រោះមានតែអាជ្ញាធរមូលដ្ឋានទេដែលដឹងអំពីសុខទុក្ខពលរដ្ឋច្បាស់ជាងគេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...