៣ចំណុចបច្ចេកវិទ្យាកំពុងជួយពិភពលោកសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ- តាមរបាយការណ៍វាយតម្លៃលើកទី៤ របស់ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ចេញផ្សាយឆ្នាំ២០០៧ បានបញ្ជាក់យ៉ាងច្បាស់ថា ភពផែនដីកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុបង្កដោយសកម្មភាពមនុស្ស។ ទន្ទឹមគ្នានេះ បច្ចេកវិទ្យាថ្មីកំពុងបង្ហាញពីគន្លឹះជួយពិភពលោកសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ រួមមាន ប្រព័ន្ធផ្ដល់ដំណឹងទឹកជំនន់ ការបន្សាំអាកាសធាតុដោយប្រើបញ្ញាសិប្បនិមិ្មត (AI) និងប្រព័ន្ធ IoT សម្រាប់ការគ្រប់គ្រងទឹក ដើម្បីមនុស្សរៀនរស់នៅប្រឈមជាមួយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ទី១.  ប្រព័ន្ធផ្ដល់ដំណឹងទឹកជំនន់ (Google Flood Hub)៖ ប្រព័ន្ធផ្ដល់ដំណឹងទឹកជំនន់ Flood Hub របស់ក្រុមហ៊ុន Google ប្រើបច្ចេកវិទ្យាម៉ាស៊ីនសិក្សា (Machine Learning) ដើម្បីផ្ដល់ដំណឹងដល់មនុស្សអំពីគ្រោះថ្នាក់ នៅពេលដែលទន្លេ មហាសមុទ្រ និងបឹង បង្កការគំរាមកំហែងដល់អាយុជីវិត ឬទ្រព្យសម្បត្តិប្រជាជន។ ប្រព័ន្ធនេះ បង្ហាញពីតំបន់ និងពេលវេលាដែលទឹកជំនន់អាចកើតមានឡើង ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋអំពីគ្រោះធម្មជាតិ ហើយអាជ្ញាធរអាចជួយប្រជាជនប្រកបដោយប្រសិទ្ធភាព។ នៅឆ្នាំ២០២១ ប្រព័ន្ធនេះបានបញ្ជូនការជូនដំណឹងចំនួន ១១៥ លានដង ទៅកាន់មនុស្ស ២៣ លាននាក់តាមរយៈ Google Search និង Maps ដោយជួយសង្រ្គោះជីវិតមនុស្សរាប់មិនអស់។

ទី២. ការបន្សាំអាកាសធាតុដោយប្រើបញ្ញាសិប្បនិមិ្មត (AI)៖ យោងតាមក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ (Boston Consulting Group-BCG) បានឱ្យដឹងថា បញ្ញាសិប្បនិម្មិត (AI) នឹងដើរតួយ៉ាងសំខាន់ក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុ។ នៅក្នុងក្របខ័ណ្ឌនេះ ការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI) ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ BCG បានកំណត់តំបន់មួយចំនួនសម្រាប់ការបន្សាំអាកាសធាតុតាមរយៈការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI)។

កម្មវិធីមួយរបស់ Pano AI ដែលមានមូលដ្ឋាននៅទីក្រុង San Francisco ប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្វែងរកភ្លើងឆេះព្រៃ ជូនដំណឹងដល់ម្ចាស់ផ្ទះ និងជួយក្រុមពន្លត់អគ្គីភ័យក្នុងការគ្រប់គ្រងភ្លើង។ ម៉្យាងវិញទៀត បញ្ញាសិប្បនិមិ្មត (AI) អាចស្កែនវីដេអូរបស់កាមេរ៉ាលើភ្នំ ដើម្បីរកឃើញសញ្ញាដំបូងនៃភ្លើងឆេះព្រៃ បន្ទាប់មកវាជូនដំណឹងដល់ម្ចាស់ផ្ទះ និងអ្នកឆ្លើយតបដំបូងនៅក្នុងតំបន់។ នេះបើយោងតាមក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ BCG បានលើកឡើង។

ទី៣. ប្រព័ន្ធ IoT សម្រាប់ការគ្រប់គ្រងទឹក៖ ការប្រើប្រាស់ទឹកឆ្លាតវៃនឹងមានសារៈសំខាន់នៅពេលដែលសីតុណ្ហភាពកើនឡើង ហើយគំរូទឹកភ្លៀងរងការរំខានដោយការប្រែប្រួលអាកាសធាតុ។ ប្រព័ន្ធ IoT នេះ កំពុងត្រូវបានប្រើប្រាស់នៅក្នុងគម្រោង SWAMP នៅប្រទេសប្រេស៊ីល អ៊ីតាលី និងអេស្ប៉ាញ ដើម្បីគ្រប់គ្រង និងបង្កើនផលប៉ះពាល់នៃការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់កសិកម្មដែលមានសក្តានុពលសន្សំសំចៃទឹកប្រមាណពី ១៨%ទៅ ៣៨%។ នេះបើតាមរបាយការណ៍គណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...