ការ​ឱ្យ​កុមាររៀនជំនាញរ៉ូបូតតាំងពីក្មេង ជំរុញពួកគេក្លាយជាអ្នកគិតច្នៃប្រឌិត និងអ្នកដឹកនាំសហការទៅថ្ងៃអនាគត

រ៉ូបូត ជាកម្មវិធីសិក្សាមួយផ្សារភ្ជាប់ជាមួយវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាជាដើម ។ ជាការពិតទៅ ការឱ្យ​កុមាររៀនរ៉ូបូតតាំងពីក្មេង គឺអាចជួយឱ្យពួកគេមានគំនិតច្នៃប្រឌិត និងការគិតប្រកបដោយការឆ្លាតវៃ ដើម្បីបង្កើតស្នាដៃ ដូចជា មនុស្សយន្ត គ្រឿងយន្ត ឬឧបករណ៍ប្រើប្រាស់ផ្សេងៗទៅថ្ងៃអនាគត។

លោក ដៀម បញ្ញា ជាគ្រូរ៉ូបូទិច (Robotic) នៃមជ្ឈមណ្ឌលសិក្សាទំនើប RoboThink  ឱ្យដឹងថា RoboThink ផ្តល់នូវវេទិកាដ៏ទូលំទូលាយ និងចូលរួមសម្រាប់ការបង្រៀនមនុស្សយន្តដល់កុមារតូចៗ ដោយជួយពួកគេអភិវឌ្ឍជំនាញសំខាន់ៗដូចជា ការដោះស្រាយបញ្ហា ការច្នៃប្រឌិត និងការគិតប្រកបដោយភាពឆ្លាតវៃ និងបង្ហាញផ្លូវសម្រាប់អាជីពនាពេលអនាគតក្នុងវិស័យស្ទែម (STEM) រួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

បើតាម លោក ដៀម បញ្ញា ការ​ឱ្យ​កុមារ​រៀន​អំពីរ៉ូបូត ទាក់ទងនឹងការសរសេរកូដ និងសង់គ្រឿងយន្ត នឹងធ្វើឱ្យអនាគតរបស់ពួកត្រចះត្រចង់ ដោយ​អាចក្លាយជា ទី១. អ្នកគិតច្នៃប្រឌិត ៖ ពួកគេអភិវឌ្ឍជំនាញដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ទី២. អ្នកដឹកនាំសហការ ៖ ពួកគេរៀនធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាព ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងដឹកនាំអ្នកដទៃ ទី៣. អ្នកសិក្សាដែលអាចសម្របខ្លួនបាន ៖ ពួកគេអភិវឌ្ឍភាពធន់ និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងស្ថានភាព និងបញ្ហាប្រឈមថ្មីៗ ទី៤. បុគ្គលដែលចេះបច្ចេកវិទ្យា៖ ពួកគេទទួលបានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងកម្មវិធីកុំព្យូទ័រ និងបច្ចេកវិទ្យា។

«តាមរយៈការរួមបញ្ចូលការអប់រំមនុស្សយន្តទៅក្នុងកម្មវិធីសិក្សារបស់កុមារ សាលារៀនអាចផ្តល់អំណាចដល់កុមារឱ្យក្លាយជាអ្នកគិតប្រកបដោយភាពច្នៃប្រឌិត អ្នកដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត និងអ្នកដឹកនាំដែលសហការគ្នានៅថ្ងៃអនាគត»

លោក ដៀម បញ្ញា ជាគ្រូរ៉ូបូទិច (Robotic) នៃមជ្ឈមណ្ឌលសិក្សាទំនើប RoboThink សាខាកូលាបទី១   

លោក ដៀម បញ្ញា បន្ថែមថា ប្រសិនជាអ្នក​អាណាព្យាបាលមើលឃើញថា កូនរបស់គាត់នៅតូចតែមានចំណូលចិត្តខាងបច្ចេកវិទ្យា ហើយដើម្បីឱ្យអាណាព្យាបាលមានទំនុកចិត្ត សូម​ឱ្យកូនសាកល្បងរៀនអី្វថី្មៗតាំងពីកុមារ ដោយ​ត្រូវលើកទឹកចិត្តឱ្យមានការចង់ដឹងចង់ឃើញ អនុញ្ញាតឱ្យកូនស្វែងយល់អំពី STEM ឬការគិតបែបមនុស្សយន្តតាំងពីក្មេង ក៏ដូចជា លើកទឹកចិត្តពួកគេឱ្យសួរសំណួរ និងស្វែងរកចម្លើយ។ លើសពីនេះ ការលេងហ្គេមអប់រំ ដែលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហា តក្កវិជ្ជា និងការគិតប្រកបដោយការរិះគិត ដូចជា ល្បែងផ្គុំរូប ល្បែងផ្គុំរូបខួរក្បាល និងហ្គេមយុទ្ធសាស្ត្រ ចូលរួមក្នុងសកម្មភាព STEM រួមគ្នាជាមួយកូន ឬចូលរួមក្នុងពិព័រណ៍វិទ្យាសាស្ត្រ ក៏នឹងអាចជួយកូនរបស់អ្នកបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងគំនិត STEM និងលើកទឹកចិត្តពួកគេឱ្យបន្តចំណាប់អារម្មណ៍គេលើមនុស្សយន្ត និងការច្នៃប្រឌិតតាំងពីវ័យក្មេង។

គ្រូរ៉ូបូទិករូបនេះ បញ្ជាក់ទៀតថា ការស្វែងរកគំរូ ដោយណែនាំកូន អំពីគំរូដែលទទួលបានជោគជ័យក្នុងវិស័យ STEM ដូចជា អ្នកវិទ្យាសាស្ត្រ វិស្វករ ឬអ្នកបង្កើត ហើយបង្ហាញពួកគេពីរបៀបដែលបុគ្គលទាំងនេះបានជម្នះឧបសគ្គ និងសម្រេចបាននូវគោលដៅរបស់ពួកគេ ហើយ​លើសពីនេះ ផ្តោតលើការសរសើរការខិតខំប្រឹងប្រែង និងការតស៊ូរបស់កូនអ្នក ជាជាងគ្រាន់តែពិន្ទុ ឬសមិទ្ធផលរបស់ពួកគេ។ ទាំងនេះនឹងជួយឱ្យពួកគេអភិវឌ្ឍផ្នត់គំនិតរីកចម្រើន និងស្រឡាញ់ការសិក្សា។

កុមារា គឹមផារី វឌ្ឍនៈ ជាសិស្សថ្នាក់ទី៦A នៃមជ្ឈមណ្ឌលសិក្សាទំនើប RoboThink សាខាកូលាបទី១

កុមារា គឹម ផារីវឌ្ឍនៈ ជាសិស្សថ្នាក់ទី៦A នៃមជ្ឈមណ្ឌលសិក្សាទំនើប RoboThink សាខាកូលាបទី១  បានបង្ហាញពីចំណាប់អារម្មណ៍របស់គេនៅពេលបានចូលរៀនថ្នាក់រ៉ូបូទិចថា វាធ្វើឱ្យរូបគេបានយល់ដឹងពីបច្ចេកវិទ្យាច្រើនជាងមុន ព្រោះមុខវិជ្ជានេះ សិក្សាអំពីស្ទែម (STEM) ដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ផារីវឌ្ឍនៈ បន្តថា មុខវិជ្ជានេះ ជួយឱ្យមានគំនិតច្នៃប្រឌិតខ្ពស់ បង្កើនជំនាញក្នុងការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ទំនាក់ទំនងល្អ​ ជាមួយមនុស្សជុំវិញខ្លួន និងមានទំនុកចិត្ត ភាពជឿជាក់ក្នុងការប្រឈមមុខបញ្ហា។ លើសពីនេះ ចង់ដឹង និងបង្កើតអ្វីដែលថ្មី ដូចជា មនុស្សយន្ត ឡានប្រណាំង និងទទួលបានបទពិសោធន៍ថ្មីពីអ្នកជុំវិញខ្លួន និងសាលារ៉ូបូទិច។

ការសិក្សាក្នុងម៉ោងរ៉ូបូទិចនេះ វឌ្ឍនៈ មានភាពសប្បាយរីករាយ មានគំនិតច្នៃប្រឌិតខ្ពស់ និងយល់ដឹងពីបច្ចេកវិទ្យាច្រើនជាងមុន។ វឌ្ឍនៈ បន្តថា ឪពុកម្ដាយរបស់គេតែងជំរុញលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបន្ថែម ដើម្បីក្លាយជាគ្រូបង្រៀនរ៉ូបូទិក នៅថ្ងៃអនាគត។ ទន្ទឹមគ្នានេះ រូបគេក៏ចង់ឱ្យមានថ្នាក់រៀនរ៉ូបូទិកនេះ នៅកម្រិតវិទ្យាល័យផងដែរ ដើម្បីលើកកម្ពស់ផ្នែកបច្ចេកវិទ្យាបន្ថែមទៀត។

កុមារី ឃុន ពេជ្រឡាលីន ជាសិស្សថ្នាក់ទី៦A នៃមជ្ឈមណ្ឌលសិក្សាទំនើប RoboThink សាខាកូលាបទី១ ក៏​បានឱ្យដឹងដែរថា ការរៀនរ៉ូបូទិចនេះ ជួយឱ្យរូបគេមានគំនិតច្នៃប្រឌិតខ្ពស់ មានជំនាញក្នុងការដោះស្រាយបញ្ហា បង្កើនជំនាញការធ្វើការងារជាក្រុម មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ មានទំនុកចិត្ត និងជឿជាក់លើខ្លួនឯងក្នុងការប្រឈមមុខនឹងបញ្ហាដោយ ចង់ដឹង ចង់ឮ បង្កើតនូវអ្វីដែលថ្មី ទទួលបានបទពិសោធន៍ថ្មីពីអ្នកនៅជុំវិញខ្លួន។

កុមារី ពេជ្រឡាលីន បន្តថា ការរៀនរ៉ូបូទិចនេះមានភាពសប្បាយរីករាយ និងមានចំណេះដឹងច្រើន។ ទន្ទឹមគ្នា មុខវិជ្ជានេះ ក្មេងស្រី និងក្មេងប្រុសអាចរៀនបានដូចគ្នា ដែលជួយឱ្យពួកគេយល់ដឹងពីវិស័យស្ទែម បានច្រើន។

គួរជម្រាបជូនថា កុមារា គឹម ផារីវឌ្ឍនៈ និងកុមារី ឃុន ពេជ្រឡាលីន បានទទួលមេដាយមាសនៅក្នុងការប្រកួតប្រណាំងរ៉ូបូទិច ក្នុងឆ្នាំ២០២៣ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។