រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ការប្រឡងបាក់ឌុបឆ្នាំនេះនឹងប្រព្រឹត្តទៅស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព

ភ្នំពេញ – ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាគន្លឹះសំខាន់ដើម្បីការសិក្សាមានគុណភាព ជួយដល់ការធ្វើកំណែទម្រង់តាមសាលារៀនឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ទន្ទឹមគ្នានេះ ការរៀបចំយន្តការប្រឡងនេះឱ្យបានល្អ គឺត្រូវឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ឯកឧត្ដមបណ្ឌិតសភាចារ្យ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទ កាលពីពេលថ្មីៗកន្លងទៅ ​។

បើតាម​ការ​លើក​ឡើង​របស់​ឯកឧត្តមរដ្ឋមន្ត្រីថា ការប្រឡងបាក់ឌុបឆ្នាំនេះ រៀបចំទៅដោយរលូន ទោះបីជាបរិបទកូវីដ-19 ក្ដី ដោយសារបទពិសោធន៍នៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដំណើរការទៅល្អ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយក្នុងនោះសិស្ស គ្រូបង្រៀន និងអ្នកចូលរួមបានចាក់វ៉ាក់សាំងដូសទី២ និងទី៣រួចរាល់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ការរៀបចំយន្តការប្រឡងឆ្នាំនេះ ដំណើរការប្រឡងដូចពេលមុនទាំងរៀបចំវិញ្ញាសាប្រឡង ការចាត់គណកម្មការផ្សេងៗដំណើរការដោយរលូនដូចពេលមុន ។ ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា ដោយបេក្ខជនប្រឡងបានជួបប្រទះការបិទសាលារយៈពេលយូរ ក្រសួងអប់រំបានផ្តល់អទិភាពឱ្យសិស្សរៀនបន្ថែមដើម្បីត្រៀមប្រឡងប្រមាណជា ២ឬ៣ខែមុនថ្ងៃប្រឡង ។

“ខ្ញុំជឿជាក់ថាបេក្ខជនទាំងអស់នឹងខិតខំប្រឹងប្រែងប្រឡងបញ្ចប់ការសិក្សាទទួលបានជោគជ័យ និងដើម្បីធានាបាននូវនិរន្តរភាពនៃការកែទម្រង់វិស័យអប់រំ ដើម្បីកសាងធនធានមនុស្សមានគុណភាពចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិ”

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា ក្រសួងបានរៀបចំការបណ្ដុះបណ្ដាលដើម្បីឱ្យជំនួយការអប្បមាទដែលជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមត្រួតពិនិត្យ ។ ទន្ទឹមគ្នានេះ នៅក្នុងមណ្ឌលប្រឡងមានប្រធានមណ្ឌល គណៈកម្មការផ្សេងៗ អនុរក្សដែលពិនិត្យមើល ហើយអប្បមាទគឺនៅមើលពីលើ ដើម្បីធានាឱ្យការប្រឡងនេះដំណើរការទៅដោយរលូន ។

តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ការប្រឡងបាក់ឌុបបានកំណត់មណ្ឌលទាំងអស់ចំនួន ២០៤ មណ្ឌលនៅ ២៥ខេត្តក្រុង ។ ជាពិសេស មណ្ឌលទាំងអស់ បានរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ ជាពិសេសស្តង់ដារប្រតិបត្តិការពារជំងឺកូវីដ-១៩ និងអាចទទួលសិស្សប្រមាណជា ១១០៥០០នាក់ ចូលរួមប្រឡង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។