ប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចុះឈ្មោះជាង១៣ម៉ឺននាក់ កើនជាងឆ្នាំមុន ខណៈមណ្ឌលប្រឡងសរុប២២៧មណ្ឌល

ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យ​ដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ឆ្នាំ​សិក្សា​២០២២-២០២៣ ដែលមានសម័យប្រឡងថ្ងៃទី០៦ វិច្ឆិកា មានបកេ្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧៤១២នាក់ កើនឡើង ៩២៧៧នាក់។

បើតាម​ប្រសាសន៍បញ្ជាក់របស់ ឯកឧត្តម ហង់ជួន ណារ៉ុន ចំនួនបេក្ខជនដែលចុះឈ្មោះប្រឡង​ទាំងជាង១៣ម៉ឺននាក់នេះ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន ៤១៣៧៩នាក់ បេក្ខនារី ២៤៧៨៩នាក់, បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ៩៦០៣៣នាក់​ បេក្ខនារី ៤៨៤៨៩នាក់។

សម្រាប់ការដាក់ពាក្យប្រឡង គឺមានបេក្ខជនចំណេះទូទៅ ចំនួន ១១៩៩៣៧នាក់ បេក្ខនារី ៦៤១៦៦នាក់, បេក្ខជនស្វ័យរិន មានចំនួន ១៥៥០១នាក់ បេក្ខនារី ៧៦២២នាក់, បេក្ខជនបំពេញវិជ្ជា មានចំនួន ៣៣៤២នាក់ បេក្ខនារី ១១៧២នាក់, បេក្ខជនស្វ័យនរិនបំពេញវិជ្ជា មានចំនួន ១៦៣២នាក់ បេក្ខនារី ៣១៧នាក់, បេក្ខជនដែលប្រឡងយកភាសាអង់គ្លេសជាភាសាបរទេសមានចំនួន ១៣៦៨១១នាក់ បេក្ខនារី ៧២៩១៣នាក់, បេក្ខជនដែលយកភាសាបារាំងជាភាសាបរទេស មានចំនួនត្រឹមតែ ៦០១នាក់ប៉ុណ្ណោះ ហើយបេក្ខនារីមានចំនួន ៣៦៥នាក់។ បេក្ខជនពិការ និងគរថ្លង់មានចំនួន ១៨នាក់ (បេក្ខនារី៦នាក់) ក្នុងនោះបេក្ខជនពិការភ្នែកចំនួន៦នាក់ បេក្ខជនគថ្លង់ចំនួន១២នាក់។

ដោយឡែកសម្រាប់មណ្ឌលប្រឡង ត្រូវ​បានរៀបចំប្រមូលផ្តុំនៅតាមរាជធានី និង​ទីរួមខេត្ត និងទីរួមស្រុកធំៗមួយចំនួន នៃខេត្តមួយចំនួន ដោយបែងចែកជាមណ្ឌលប្រឡងមធ្យម មណ្ឌលប្រឡងធំ និងមណ្ឌលប្រឡងតូច ទៅតាមភូមិសាស្រ្ត និង​ស្ថានភាពរបស់បេក្ខជន។ បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី នៅឆ្នាំនេះ មណ្ឌលសំណេមានចំនួន ២២៧មណ្ឌល កើតឡើងចំនួន ៦មណ្ឌល ដោយសារបេក្ខជនកើនឡើង ដោយមានចំនួនថ្នាក់ត្រូវជា ៥៥៤៣បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្តមានចំនួន ៧២មណ្ឌល និង​វិទ្យាសាស្រ្តសង្គម ១៥៥មណ្ឌល។

យ៉ាងណាក៏ដោយ​បើតាម​ប្រសាសន៍​បញ្ជាក់របស់ឯកឧត្តម ហង់ជួន ណារ៉ុន ការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ៦ វិច្ឆកា ២០២៣ នឹងត្រូវប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍ទាំង៤ នៃការប្រឡង គឺ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះជាប់»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។