អ្នកជំនាញគាំពារកុមារ ៖ អាពាហ៍ពិពាហ៍នៅវ័យកុមារមិនមែនជាជម្រើសល្អសម្រាប់ក្មេងស្រីកម្ពុជា

ភ្នំពេញ – អ្នកជំនាញគាំពារកុមារអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធនានា បានពិភាក្សាគ្នា ព្រមទាំងចាត់ទុកការរៀបចំឱ្យកុមាររៀបអាពាហ៍ពិពាហ៍ ឬរៀបការនៅវ័យកុមារ មិនមែនជាជម្រើសល្អសម្រាប់ដំណើរជីវិតក្មេងស្រីនៅកម្ពុជា ។ ឥទ្ធិពលនៃការរៀបអាពាហ៍ពិពាហ៍វ័យកុមារនេះ អាចឱ្យកុមារីបោះបង់ចោលការសិក្សា និងកុមារីទទួលបានការអប់រំតិច កុមារីងាយជួបគុណវិបត្តិផ្នែកសុខភាព និងបាត់បង់ស្មារតីតាមរយៈការទទួលរងអំពើហឹង្សាក្នុងទម្រង់ផ្សេងៗនៅគ្រួសារ ។ នេះបើផ្អែកតាមខ្លឹមសារលើកឡើងនៅក្នុងកិច្ចសន្ទនាក្មេងស្រីដឹកនាំថ្នាក់ជាតិ រៀបចំឡើងដោយអង្គការភ្លែនអន្តរជាតិកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣  ។

លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា កិច្ចសន្ទនាក្មេងស្រីដឹកនាំថ្នាក់ជាតិ ជាវេទិកាសុវត្ថិភាពសម្រាប់យុវជន ស្ត្រីវ័យក្មេង និងកុមារី ដើម្បីបញ្ចេញសំឡេង និងអនុវត្តសិទ្ធិរបស់ពួកគេតាមរយៈការសន្ទនាគោលនយោបាយជាមួយអ្នកធ្វើគោលនយោបាយមកពីក្រសួងពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាក្មេងស្រីដែលកំពុងប្រឈមមុខ ដូចជា ការបោះបង់ការសិក្សា និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ ។

ទន្ទឹមគ្នានេះ នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានសង្កត់ធ្ងន់ថា ការបោះបង់ការសិក្សា និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ នៅតែជាបញ្ហាអាទិភាពដែលត្រូវដោះស្រាយ ជាពិសេសនៅតំបន់ជនបទ ។ កុមារី និងកុមារាវ័យជំទង់ងាយរងគ្រោះ ព្រមទាំងមានហានិភ័យនាពេលអនាគត ដូចជា ផលប៉ះពាល់សុខភាពរាងកាយ ការមានផ្ទៃពោះនៅវ័យក្មេង អំពើហិង្សាក្នុងគ្រួសារផ្អែកលើយេនឌ័រ និងការចុះខ្សោយនៃសេដ្ឋកិច្ចក្នុងគ្រួសារ ។

ផ្អែកតាមការសិក្សារបស់អង្គការភ្លែនអន្តរជាតិកម្ពុជាជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ និងយុវជនដែលមានអាយុពី ១០ឆ្នាំ ដល់ ២៤ឆ្នាំ បានបង្ហាញថា មានមូលហេតុជាច្រើនដែលរួមចំណែកធ្វើឱ្យយុវជនបោះបង់ការសិក្សា ។ មូលហេតុចម្បង គឺភាពក្រីក្រ និងភាពងាយរងគ្រោះ ការធ្លាក់ទឹកចិត្តពីការមើលឃើញថា ជាសិស្សខ្សោយ ការយល់ឃើញខុសរបស់ឪពុកម្តាយអំពីសារៈសំខាន់នៃការអប់រំរបស់កុមារ ភាពទាក់ទាញនៃការទទួលបានការងារ សុវត្ថិភាព និងបញ្ហាភូមិសាស្ត្រជាដើម ។

យោងតាមរបាយការណ៍វិភាគស្ថានភាពយុវជនឆ្នាំ២០២០ ដែលធ្វើឡើងដោយមូលនិធិសហប្រជាជាតិសសម្រាប់ប្រជាជន បានបង្ហាញថា យុវជនចំនួន២៩% ដែលមានអាយុពី ១០ ដល់២៤ ឆ្នាំបានបោះបង់ការសិក្សា ដែល៣៨% ក្នុងចំណោមពួកគេជាសមាជិកនៅក្នុងគ្រួសារដែលមានប័ណ្ណសមធម៌ ។ ប្រភពព័ត៌មានដដែលបង្ហាញថា ស្ត្រីវ័យក្មេង ១៩% បានរៀបការមុនអាយុ ១៨ឆ្នាំ ខណៈបុរសវ័យក្មេងមានតែ ៦% ប៉ុណ្ណោះ ហើយ ១.៨% នៃកុមារីរៀបការនៅអាយុ ១៥ ឆ្នាំ ។

ជុំវិញការលើកឡើងអំពីអត្រាបោះបង់ចោលលការសិក្សារបស់កុមារីកម្ពុជា និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចលការនារី មានប្រសាសន៍ថា ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប ជាគន្លឹះជួយទប់ស្កាត់អត្រាបោះបង់ចោលការសិក្សារបស់ក្មេងស្រី ព្រមទាំងទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ ។

លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចលការនារី បានបញ្ជាក់បន្តថា ការលើកកម្ពស់សិទ្ធិកុមារ និងកិច្ចការពារកុមារ ជាពិសេសការចូលរួមបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ និងអភិវឌ្ឍខ្លួនក្លាយជាមនុស្សវ័យពេញវ័យ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យមានភាពល្អប្រសើរនូវបរិយាកាសរៀនសូត្រល្អក្នុងសាលា បង្កើតឱកាស ជម្រើស ឯករាជ្យភាព និងពង្រឹងអំណាចសម្រាប់ក្មេងស្រី ។ ជាមួយគ្នានេះ ការបង្កើតភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបជាកាតព្វកិច្ច និងភារកិច្ចរបស់បុគ្គលគ្រប់រូប ។

សូមជម្រាបថា កិច្ចសន្ទនាក្មេងស្រីដឹកនាំថ្នាក់ជាតិ បានអនុញ្ញាតឱ្យយុវជនសិក្សារៀនសូត្រ ផ្សាភ្ជាប់ និងពិភាក្សាអំពីដំណោះស្រាយជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្ត ស្របតាមគោលនយោបាយដែលមានស្រាប់ ដើម្បីគាំទ្រដល់ក្មេងស្រីវ័យក្មេងក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការបញ្ចប់អាពាហ៍ពិពាហ៍កុមារ ។

កិច្ចសន្ទនាក្មេងស្រីដឹកនាំថ្នាក់ជាតិនេះ ជាផ្នែកមួយនៃ “កម្មវិធីភាពដឹកនាំរបស់ក្មេងស្រី” របស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាគម្រោងរយៈពេល ៥ឆ្នាំ  មានគោលបំណងពង្រឹងសមត្ថភាពរបស់ក្មេងស្រី តាមរយៈការបណ្តុះបណ្តាលស្តីពីភាពអង់អាច ភាពជាអ្នកដឹកនាំ ភាពជាពលរដ្ឋសកម្ម និងការចូលរួមជាពលរដ្ឋ។ កិច្ចសន្ទនាថ្នាក់ខេត្តទាំងប្រាំបួនត្រូវបានធ្វើឡើងជាមុន ដើម្បីប្រមូលបញ្ហាអាទិភាព និងដំណោះស្រាយដែលបានលើកឡើងដោយយុវជន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...