សម្តេចនាយករដ្ឋមន្រ្តី ៖ រាជរដ្ឋាភិបាល​កំពុងគិតគូរ​ឱ្យ​មានការ​តម្រង់ទិស​សម្រាប់សិស្ស​រៀន​ថ្នាក់ទី៩

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

លើកឡើង​នៅក្នុងឱកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និង​អគារ​ទីចាត់ការ​​វិទ្យាល័យ ហ៊ុន សែន វាលរេញ នាព្រឹក​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពី​បំណង​ក្នុងការ​ពង្រឹងមូលដ្ឋាន ​នៃការ​បណ្តុះបណ្តាល ដោយ​តម្រង់ទិស នៃគន្លងអប់រំចាប់ពីសិស្ស​ថ្នាក់ទី៩​ ដើម្បីឱ្យ​ពួកគេ​បានយល់ និងដឹងពីជំនាញ។

សម្តេចធិបតីក៏​បាន​មានប្រសាសន៍ដោយ​លើកឡើងថា ក្នុង​ជំនួប​ជាមួយ​ប្រធានធនាគារពិភពលោក ក៏​ដូចជា​ប្រទេស​អភិវឌ្ឍ​នានា គឺសុទ្ធតែមើលឃើញ​ដូចកម្ពុជាដែរថា គន្លឹះខ្លាំង នៃ​កិច្ច​អភិវឌ្ឍ​ប្រទេស គឺគ្មានអ្វីសំខាន់​ជាង​ធនធាន​មនុស្ស​នោះឡើយ។ សម្តេចនាយករដ្ឋមន្រ្តីបន្តថា កាលពីពេលថ្មីៗនេះ សម្តេចបាន​ជួបប្រជុំជាមួយ​ក្រសួងអប់រំ និង​ក្រសួងការងារ​ ក្នុង​ការ​ពង្រឹងមូលដ្ឋាន នៃការ​បណ្តុះបណ្តាល ដោយ​ក្នុងនោះ​សម្តេច​កំពុង​គិតគូរ​ឱ្យ​មាន​ការ​តម្រង់ទិស​សម្រាប់សិស្ស​រៀនថ្នាក់ទី៩ តើពួកគេ​ត្រូវ​បន្ត​ទៅមហាវិទ្យាល័យ ឬ​រៀនជំនាញ​វិជ្ជាជីវៈ​បច្ចេកទេស? បើតាម​ប្រសាសន៍សម្តេចធិបតី ការសម្រេចធ្វើបែបនេះ គឺដើម្បី​ឱ្យ​សិស្ស​មានជម្រើស​ច្រើន​ក្នុង​ការ​សិក្សា។

“ធ្វើបែបនេះ ដើម្បី​បើក​ឱ្យ​មានជម្រើសច្រើនសម្រាប់ក្មេងៗ​របស់យើង… ប៉ុន្តែធ្វើយ៉ាងណា​ឱ្យ​សមស្របតាមតម្រូវការ​ទីផ្សារ​ការងារ…”

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា គោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការ​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ គឺមាន៣ ទីមួយ គឺឱ្យ​ប្រជាពលរដ្ឋ​មានសុខភាពល្អ, ទីពីរ ឱ្យ​មានចំណេះដឹង និង ទីបី ផ្តល់​ឱកាស​ការងារ ឬបង្កើត​បរិយាកាសក្នុងការ​ប្រកប​របរចិញ្ចឹមជីវិត ដោយធានានូវលំនឹង ស្ថិរភាព សន្តិភាព ក៏​ដូចជា​សន្តិសុខ​ក្នុង​ការ​រស់នៅ។

ឆ្លៀត​ក្នុង​ឱកាស​នោះដែរ សម្តេចនាយករដ្ឋមន្រ្តី​ក៏​បានរំលេចពីអាទិភាពចំនួន៥ របស់រាជរដ្ឋាភិបាល​សម្រាប់​កសាងមូលធន​មនុស្ស​ឱ្យ​រឹងមាំ ដែល​រួមមាន ទី១. ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ទី២. ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ទី៣. ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន, ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង និង ទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។

ជាមួយ​គ្នានេះដែរ រាជរដ្ឋាភិបាល​ក៏បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពវិធានការ​ចាំបាច់នានា និង កំណត់នូវក្របខ័ណ្ឌសមិទ្ធកម្ម ដែលរួមមាន សូចនាករគន្លឹះគោលដៅ និង វិធីសាស្រ្តវាស់វែងវឌ្ឍនភាព ដើម្បីពង្រឹងគុណភាព​អប់​រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ រហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្ដិសិទ្ធភាព ប្រសិទ្ធភាព និង សមិទ្ធកម្ម តាមរយៈទី១. ការពង្រឹងអភិបាល​កិច្ចសាលារៀន, ទី២. ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ​ក្នុង​ការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និង ឥរិយាបថសិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ​ដល់​កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង ទី៤. ការ ជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ដើម្បីការអប់រំ»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *