រដ្ឋមន្រ្តីអប់រំ ៖ លទ្ធផលនៃកម្មវិធី PISA ជារង្វាស់មួយដ៏សំខាន់សម្រាប់វាស់វែងវឌ្ឍនភាពនៃប្រព័ន្ធអប់រំទាំងមូលធៀបនឹងស្តង់ដាអន្តរជាតិ

ក្រសួងអប់រំ យុវជន និងកីឡា គ្រោង​នឹងធ្វើអនុវត្តកម្មវិធីអន្ត​រជាតិ​​​រង្វាយ​​​​តម្លៃ​​​​​​ការ​សិក្សារ​បស់សិស្ស ឆ្នាំ២០២៥ (PISA-2025) ក្នុងអំឡុងពេលឆាប់ៗនេះ ដែល​លទ្ធផល​នៃកម្មវិធីតេស្ត PISA នេះ នឹង​ក្លាយជារង្វាស់មួយដ៏សំខាន់ សម្រាប់វាស់វែងវឌ្ឍនភាពនៃប្រព័ន្ធអប់រំទាំងមូលធៀបនឹងស្តង់ដាអន្តរជាតិ ជាពិសេសឆ្លើយតបនឹងបរិវត្តកម្មសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល ដែលទាមទារការផ្តោតលើការកសាងមូលធនមនុស្សដែលមានសមត្ថភាពសកល។

ក្នុងពិធីបើកសិក្ខាសាលាស្តីពីការណែនាំបច្ចេកទេសអនុវត្តកម្មវិធីអន្ត​រជាតិ​​​រង្វាយ​​​​តម្លៃ​​​​​​ការ​សិក្សារ​បស់សិស្ស ឆ្នាំ២០២៥ (PISA-2025) កាលពីថ្ងៃទី១៨ មិថុនា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអនុវត្តកម្មវិធី PISA មានគោលបំណងធំៗ​ចំនួន រួមមាន ៖ ១). វាស់ស្ទង់សមត្ថភាពរបស់សិស្សកម្ពុជា អាយុ១៥ឆ្នាំនៅកម្រិតមធ្យមសិក្សាទាំងចំណេះដឹង និងបំណិន លើផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ស្របតាមកម្រិតសមត្ថភាពសកល ដែលលទ្ធផលអាចប្រៀបធៀបបានជាមួយនឹងប្រទេសទូទាំងពិភពលោក, ២). សិក្សាអំពីស្ថានភាពសិស្សអាយុ១៥ឆ្នាំ កត្តាសង្គម-សេដ្ឋកិច្ច កត្តាគ្រួសារ កត្តាគ្រូបង្រៀន កត្តាសាលារៀន និង​សហគមន៍​ក្នុងបរិបទកម្ពុជា ពោលគឺជាការវាយតម្លៃលើស្ថានភាព នៃប្រព័ន្ធអប់រំកម្ពុជាទាំងមូល, ៣). កំណត់បាននូវកិច្ចអន្តរាគមន៍គោលនយោបាយ និងវិធានការពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពនៃប្រព័ន្ធអប់រំកម្ពុជានៅកម្រិតមធ្យមសិក្សា និង ៤). ផ្តល់ជាភស្តុតាង និងទិន្នន័យអំពីកម្រិតសមត្ថភាពសិស្សអាយុ១៥ឆ្នាំ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សា ឆ្លើយតបនឹងសូចនាករគុណភាពអប់រំ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

បើតាម​ឯកឧត្តមបណ្ឌិតសភាចារ្យ ក្រសួងបានជ្រើសរើសយកសូចនាករគន្លឹះចំនួនបី ដើម្បីវាស់វែងសមិទ្ធកម្មអប់រំនៅក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន ៖ ១) លទ្ធផលនៃកម្មវិធីអន្តរជាតិ ស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) ផ្តោតលើពិន្ទុជាមធ្យមនៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត, ២) អត្រារួមនៃការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ និង ៣) អត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។

ជាមួយ​គ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏​បាន​បង្ហាញពីកត្តាសំខាន់ៗមួយចំនួនដែលមានឥទ្ធិពលលើវិស័យអប់រំ និងតេស្ត (PISA) រួមមាន៖

ទី១. កត្តាសិស្ស ៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរក្បាលឆ្លាតវៃទើបរៀនបានពូកែ ដែលទាមទារការយកចិត្តទុកដាក់អំពីការលូតលាស់របស់កូនពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ និងអ្នកអាណាព្យាបាល តាំងពីវ័យកុមារ (១០០០ថ្ងៃដំបូង) ក៏ដូចជាការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យ ដើម្បីឱ្យពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ថ្នាក់បឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។

ទី២. កត្តាសាលារៀន ៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមស្រប បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ រៀបចំបរិស្ថានសាលារៀនស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់។

សិក្ខាសាលាស្តីពី ការណែនាំបច្ចេកទេសអនុវត្តកម្មវិធីអន្ត​រជាតិ​​​រង្វាយ​​​​តម្លៃ​​​​​​ការ​សិក្សារ​បស់សិស្ស ឆ្នាំ២០២៥ (PISA-2025)

ទី៣. កត្តាគ្រូបង្រៀន ៖ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្តាលគ្រូបង្រៀន ឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ និងបន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន លើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។

ទី៤. កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល ៖ ត្រូវចូលរួមជំរុញកូនឱ្យទៅសិក្សា និងប្រឹងប្រែងរៀនសូត្រ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ផងដែរ។

ទី៥. កត្តាគោលនយោបាយប្រព័ន្ធអប់រំ ៖ ត្រូវបន្តពង្រឹងគោលនយោបាយអប់រំដោយផ្តោតលើការអប់រំបែបឌីជីថល ការអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ អនុវត្តកញ្ចប់អំណានដំបូង និងគណិតដំបូងឱ្យបានពេញលេញ ពង្រឹងបំណិនសតវត្សរ៍ទី២១ ក៏ដូចជាការគិតបែបត្រិះរិះពិចារណាជាដើម។

គួរជំរាបជូនថា ប្រទេសកម្ពុជាបានចូលរួមអនុវត្តលើកដំបូង នៃកម្មវិធីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) នៅឆ្នាំ២០២២​ ក្នុងនោះ លទ្ធផលគណិត សិស្សកម្ពុជាទទួលបានពិន្ទុមធ្យម ៣៣៦ កើនឡើង១១% ប្រៀបធៀប នឹង​ពិន្ទុ PISA-D ប៉ុន្តែពិន្ទុមធ្យមភាគរបស់កម្ពុជា នៅទាបជាង OECD មានពិន្ទុមធ្យម ៤៧២ និងប្រទេសអាស៊ានមានពិន្ទុមធ្យម ៤១៨ ។ ចំណែកលទ្ធផលវិទ្យាសាស្រ្ត សិស្សកម្ពុជាទទួលបានពិន្ទុជាមធ្យម ៣៤៧ កើន ១៧ពិន្ទុ ប៉ុន្តែពិន្ទុមធ្យមនៅទាបជាង OECD ៤៨៥ និងអាស៊ាន ៤២៤៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *