រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អ្នកសារព័ត៌មានផ្ទេរចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់ សំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យព័ត៌មាន

ភ្នំពេញ – មានប្រសាសន៍លើកទឹកចិត្តដល់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកអ្នកសារព័ត៌មានអាជីព និងគោរពវិជ្ជាជីវៈដើរតួនាទីយ៉ាងសំខាន់ ដើម្បីចែករំលែកចំណេះដឹងផ្នែកសរសេរព័ត៌មានពីមួយជំនាន់ទៅមួយជំនាន់។ ទន្ទឹមគ្នានេះ តំណភ្ជាប់រវាងអ្នកសារព័ត៌មានពីជំនាន់នីមួយៗ បង្ហាញពីសាមគ្គីភាព ចំណេះដឹង និងសេចក្តីថ្លៃថ្នូរក្នុងវិជ្ជាជីវៈ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ នៅក្នុងពិធីប្រគល់ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មានប្រាំសម័យកាល ចាប់ពីទសវត្សរ៍៧០ រហូតដល់បច្ចុប្បន្ន នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ៖

“អ្នកសារព័ត៌មានមួយដែលមានវិជ្ជាជីវៈត្រឹមត្រូវ ធ្វើការប្រកបដោយសីលធម៌ អាចជួយសង្គ្រាះជាតិបានច្រើន មិនមែនជួយតែប្រជាជនធម្មតានោះទេ ជួយរហូតដល់ថ្នាក់ដឹកនាំប្រទេសក្នុងការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបាន អ្នកព័ត៌មានចាំបាច់ណាស់ត្រូវទាមទារចំណេះដឹងច្រើន និងមានជំនាញ”

ស្របគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នអ្នកសារព័ត៌មានបានធ្លាក់ចុះ ពិសេសអ្នកសារព័ត៌មាននៅតាមបណ្តាខេត្ត។ គេមិនបន្ទោសអ្នកសារព័ត៌មានពេញលេញទេ ប៉ុន្តែគេបន្ទោសអ្នកដែលតាំងខ្លួនជាអ្នកកាសែត។ ឯកឧត្តមបានបន្តថា ការងារជាអ្នកសារព័ត៌មានជាការងារទូលាយនៅក្នុងសង្គម ។

ប្រសាសន៍របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

“ឥឡូវនេះអ្នកកាសែតមិនប្រឡងទេ ឱ្យអ្នកចូលចិត្តសរសេរអាចធ្វើបាន ហើយពួកគេគិតថា ការងានេះជាការងារសេរី។ អ្នកខ្លះធ្វើជាអ្នកកាសែតរួចហើយ ទើបចូលសាលាក្រោយ ពេលនោះទើបគេយល់ដឹងពីវិជ្ជាជីវៈ និងសិទ្ធិរបស់គេ”

សូមជម្រាបថា ការប្រគល់ពានរង្វាន់ លើកទឹកចិត្តអ្នកសារព័ត៌មានប្រាំសម័យកាល ធ្វើ​ឡើង​ដើម្បីភ្ជាប់អ្នកធ្វើការកាសែតជំនាន់មុន និងអ្នកកាសែតជំនាន់ក្រោយ។ ជាងនេះទៀត ក៏​ធ្វើឱ្យអ្នកកាសែតជំនាន់មុនស្រឡាញ់អ្នកកាសែតជំនាន់ក្រោយ ដោយ​មិនមែនអាងអ្នកកាសែតជំនាន់មុនមើលងាយអ្នកកាសែតជំនាន់ក្រោយ ឬអ្នកជំនាន់ក្រោយមិនផ្តល់តម្លៃដល់អ្នកសារព័ត៌មានជំនាន់មុន។ អ្នកសារសារព័ត៌មានអាជីព ១៤រូប បានទទួលពានរង្វាន់អ្នកសារព័ត៌មានប្រាំសម័យកាល ចាប់ពីទសវត្សរ៍៧០ ដល់បច្ចុប្បន្ន រៀបចំដោយក្រសួងព័ត៌មាន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។