ភ្នំពេញ – មុននឹងប្រឡូកចូលក្នុងវិស័យការងារ យុវជនគប្បីខិតខំសិក្សាឱ្យបានច្បាស់លាស់នូវជំនាញឯកទេសរបស់ខ្លួន ហើយទន្ទឹមគ្នានេះក៏មិនអាចខ្វះបាននូវជំនាញប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ការគ្រប់គ្រងអារម្មណ៍ និងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។ ជំនាញទាំងនេះ ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានរបស់យុវជនដែលចង់ចាប់យកអាជីពការងារ ឬការធ្វើអាជីវកម្ម។ នេះបើតាមការលើកឡើងរបស់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community ។

លោក គីម ដារ៉ា មានប្រសាសន៍ថា ជំនាញរឹង (Hard Skill) គឺជាចំណេះដឹងបច្ចេកទេសដែលអាចបណ្តុះបណ្តាលបានតាមរយៈការសិក្សារៀនសូត្រនៅក្នុងថ្នាក់មហាវិទ្យាល័យ។ លោកបន្តថា ជំនាញរឹង ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងការធ្វើការងារ និងការធ្វើអាជីវកម្ម ដែលជាមូលដ្ឋានក្នុងការចាប់ផ្ដើមមួយដ៏សំខាន់ ព្រោះបើសិនយុវជនចេះមិនច្បាស់ជំនាញបច្ចេកទេសរបស់ខ្លួន នោះនឹងនាំឱ្យមានផលលំបាកក្រោយចេញធ្វើការ ឬធ្វើអាជីវកម្ម។
“ជំនាញរឹង ជាមូលដ្ឋានសំខាន់ដំបូងក្នុងការចាប់ផ្ដើមធ្វើអ្វីមួយ យើងមិនអាចទទួលបានលទ្ធផលការងារបានល្អនោះទេ ប្រសិនយុវជនមិនបានពង្រឹងជំនាញបច្ចេកទេសរបស់ខ្លួនឱ្យខ្លាំង”
លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community
ដោយឡែកសម្រាប់ជំនាញទន់ (Soft skills) បើតាមស្ថាបនិកសាលាបង្វឹក Startup Community បានបញ្ជាក់ថា វាជាជំនាញក្នុងការគ្រប់គ្រងអារម្មណ៍ ជំនាញក្នុងការប្រាស្រ័យទាក់ទង ជំនាញក្នុងការនិយាយស្ដី ។ លោកថា ជំនាញទន់ មានអត្ថប្រយោជន៍ជួយមនុស្សឱ្យចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានល្អ ចេះប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ចេះលើកទឹកចិត្តអ្នកដទៃ និងចេះលើកទឹកចិត្តខ្លួនឯងមិនងាយបោះបង់។

បើតាមការលើកឡើងរបស់ លោក គីម ដារ៉ា នៅពេលចូលធ្វើការងារ គឺទាមទារឱ្យយុវជនមានការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ចេះសម្រេចចិត្តឱ្យបានត្រឹមត្រូវ ចេះសម្របសម្រួល ដែលវាទាក់ទងនឹងអារម្មណ៍ច្រើន ហេតុនេះ បើធ្វើការកាន់តែធំត្រូវរៀនជំនាញទន់បន្ថែម ។ ហើយប្រសិនបើយុវជនពុំមានជំនាញទន់ នោះអាចនាំឱ្យគេមិនយល់ចិត្តអ្នកដទៃ មិនចេះគ្រប់គ្រងអារម្មណ៍ ឆេវឆាវ មិនចេះលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃ ដែលអាចបណ្ដាលឱ្យលទ្ធផលការងារមិនល្អប្រសើរ។
ពាក់ព័ន្ធនឹងជំនាញរឹង និងជំនាញទន់ខាងលើ ស្ថាបនិកសាលាបង្វឹក Startup Community បញ្ជាក់ថា ជំនាញទាំងពីរនេះ គឺសំខាន់ដូចគ្នា ហើយប្រសិនជាយុវជនចង់ជោគជ័យ ដំបូងត្រូវផ្ដោតសំខាន់ទៅលើជំនាញរឹង គឺត្រូវរៀនជំនាញពិតប្រាកដឱ្យខ្លាំង ឱ្យចេះច្បាស់សម្រាប់ចេញទៅអនុវត្តការងារ ។ បន្ទាប់មកគួររៀនជំនាញទន់បន្ថែម ដើម្បីឱ្យយើងចេះប្រាស្រ័យទាក់ទង ចេះដឹកនាំ ចេះគ្រប់គ្រងអារម្មណ៍ ចេះធ្វើការសម្រេចចិត្តឱ្យបានល្អ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...
ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/04/2025
កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។
រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2025
តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប បានប្រកាសផ្តល់អាហារូបករណ៍ក្នុងការសិក្សាជំនាញធុរកិច្ចភេសជ្ជៈដោយឥតគិតថ្លៃ ទៅដល់យុវជន និងអ្នកកំពុងត្រូវការជំនាញ។
វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2023
សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...






























