វត្តមានវិទ្យាល័យបុរីអូរស្វាយសែនជ័យជួយទប់ស្កាត់ការបោះបង់ចោលការសិក្សារបស់ក្មេងស្រី

ស្ទឹងត្រែង – នៅចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង និងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសឡាវ វិទ្យាល័យបុរីអូរស្វាយសែនជ័យ ត្រូវបានសាងសង់ឡើងក្រោមកិច្ចសហការរវាងអង្គការភ្លែនអន្តរជាតិកម្ពុជា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង គោលបំណងដើម្បីរួមចំណែកទប់ស្កាត់ការបោះបង់ចោលការសិក្សារបស់សិស្សានុសិស្ស ពិសេសសិស្សនារីសិក្សានៅកម្រិតវិទ្យាល័យ ។ វិទ្យាល័យបុរីអូរស្វាយសែនជ័យ បានសម្ពោធនៅថ្ងៃអង្គារ៍ ទី៣១ ខែមករា ឆ្នាំ២០២៣ ។

លោក យី គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យ AMS ដឹងថា ដោយមើលឃើញពីកត្តារារាំងដល់ការទទួលបានការអប់រំរបស់កុមារ និងយុវជន អង្គការភ្លែនអន្តរជាតិកម្ពុជា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង សាងសង់អគារសិក្សានៃវិទ្យាល័យបុរីអូរស្វាយសែនជ័យចំនួនមួយខ្នង ស្មើនឹង ០៦បន្ទប់, មានរបងប្រវែង ១០៦ម៉ែត្រ, មានបន្ទប់ទឹកស្អាត, ព្រមទាំងតារាងបាល់ទះ បាល់ទាត់ និងបាល់បោះផងដែរ ។

នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាលើក​ឡើងថា ការបង្កើតឱ្យមានវត្តមានអគារសិក្សាវិទ្យាល័យបុរីអូរស្វាយសែនជ័យ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងចូលរួមលើកកម្ពស់ការអប់រំរបស់កុមារ និងយុវជនស្រុកបុរីអូរស្វាយសែនជ័យឱ្យមានឱកាសទទួលបានការអប់រំពេញលេញយ៉ាងហោចណាស់ត្រឹមថ្នាក់ទី១២ ព្រមទាំងបង្ខិតទីតាំងអប់រំឱ្យនៅជិតផ្ទះសិក្សានុសិស្ស ។

ទន្ទឹមគ្នានេះ លោក យី គឹមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាក៏​លើក​ឡើងដែរថា

“អង្គការភ្លែនអន្តរជាតិកម្ពុជានិងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមគ្នាបង្កើតអគារសិក្សា និងប្រព័ន្ធអប់រំកាន់តែចូលកៀកតំបន់ដែលជួបការខ្វះខាត ធ្វើយ៉ាងណាឱ្យកុមារ និងកុមារីជំទង់ដែលមានហានិភ័យក្នុងការបោះបង់ចោលការសិក្សា អាចបន្តការសិក្សា ឬអាចរៀនសូត្រជំនាញសម្រាប់ជីវិត”

យោងតាមស្ថិតិអប់រំនៅឆ្នាំ២០២១-២០២២ នៅខេត្តស្ទឹងត្រែង អត្រារួម នៃការចុះឈ្មោះចូលរៀនកម្រិតមធ្យមសិក្សាទុតិយភូមិ មានចំនួនត្រឹមតែ ៣១.៩%ប៉ុណ្ណោះ ។ បច្ចុប្បន្ននៅក្នុងខេត្តស្ទឹងត្រែងទាំងមូល មានវិទ្យាល័យចំនួន០៩ កន្លែង ស្មើនឹង ៦៥បន្ទប់ ។

គួរបញ្ជាក់ថា វិទ្យាល័យបុរីអូរស្វាយសែនជ័យជាវិទ្យាល័យដំបូងគេបង្អស់ដែលត្រូវបានបង្កើតឡើងនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខណៈស្រុកនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ។ លើសពីនេះ បើតាមអង្គការភ្លែនបានឱ្យដឹងថា វិទ្យាល័យបុរីអូរស្វាយសែនជ័យ ជាសាលារៀនសុវត្ថិភាពមួយ ដែលរួមចំណែកលើកកម្ពស់ការអប់រំ និងសុខុមាលភាពសិក្សានៅក្នុងសហគមន៍ ខណៈហេដ្ឋារចនាសម្ព័ន្ធសិក្សានៅក្នុងតំបន់ដាច់ស្រយាលនេះ ហាក់នៅមានភាពខ្វះខាតនៅឡើយ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...