ភ្នំពេញ – នៅក្នុងកម្មវិធីនិយាយជាសាធារណៈស្ដីពី “ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា” រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការបានប្រកាសជ័យលាភីបេក្ខជន ៥រូបនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
បេក្ខជនចំនួន ៥រូបដែលនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រកម្មវិធីនិយាយជាសាធារណៈស្ដីពី “ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា” រួមមាន ១. កញ្ញា ឈុន ប៉ូឡែន មកពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន, ២. លោក តុន ច័ន្ទរិទ្ធិ អ្នកនិពន្ធឯករាជ្យ, ៣. កញ្ញា ហាក់ ម៉ីម៉ី មកពីសាកលវិទ្យាល័យអន្តរជាតិឌូរី, ៤. កញ្ញា លី គីមធីណា មកពីវិទ្យាល័យដុនបូស្កូ និងទី៥. លោក វិន វុទ្ធី មកពីវិទ្យាល័យជំនាន់ថ្មីគោកព្រីង។
កញ្ញា ឈុន ប៉ូឡែន និស្សិតសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន លើកឡើងថា ឧស្សាហកម្មគ្រឿងស្រវឹងបានប្រើយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួនក្នុងការអូសទាញកុមារនិងយុវជន តាមរយៈការផ្សព្វផ្សាយគ្រឿងស្រវឹងលើផ្ទាំងបដា ឬអេក្រង់ LED ការដាក់ស្តង់បង្ហាញម៉ាក ឬចែកសម្ភារៈមានម៉ាកគ្រឿងស្រវឹងនៅលើមួក ឆ័ត្រ អាវយឺត ផ្លិត។ លើសពីនេះ ការឧបត្ថម្ភកម្មវិធីកីឡា ការចែកគ្រឿងស្រវឹងដោយឥតគិតថ្លៃ ឬផ្ដល់រង្វាន់ផ្សេងៗ លេងល្បែងកម្សាន្តជាមួយភ្នាក់ងារគ្រឿងស្រវឹង និងការជួលតារាល្បីៗឱ្យផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា។

លោក តុន ច័ន្ទរិទ្ធិ អ្នកនិពន្ធឯករាជ្យ និងជាបេក្ខជនប្រកួត ក៏បានលើកឡើងដែរថា សកម្មភាពផ្សាយពាណិជ្ជកម្មរបស់ឧស្សាហកម្មគ្រឿងស្រវឹងកំពុងធ្វើនេះ បានជះឥទ្ធិពលអាក្រក់ជាច្រើនទៅលើកុមារនិងយុវជន។ ទន្ទឹមគ្នានេះ កុមារនិងយុវជន ត្រូវបានជម្រុញឱ្យចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើនក្នុងវ័យក្មេងខ្ចី តាមរយៈសារនិងរូបភាពទាក់ទាញ ការធ្វើត្រាប់តាមអាយដលផ្សាយស្រាបៀរ ការផ្តល់គ្រឿងស្រវឹងដោយឥតគិតថ្លៃ។

ជាលទ្ធផល កុមារ និងយុវជន ទទួលរងនូវការប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ការលូតលាស់មិនប្រក្រតីរបស់កុមារ ប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាល និងដល់ការសិក្សា។ មិនតែប៉ុណ្ណោះ ការផ្សាយពាណិជ្ជកម្មបំផ្លើស នៃគ្រឿងស្រវឹង ប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានត្រឹមត្រូវ និងសិទ្ធិទទួលបានសុខភាពល្អ ដែលមានចែងក្នុងសន្ធិសញ្ញាស្តីពីសិទ្ធិកុមារ។ អំពើហិង្សាដែលកើតមានក្នុងអំឡុងពេលមុនប្រកួត ពេលប្រកួត និងក្រោយប្រកួតកីឡា ដែលជម្រុញដោយការសេពគ្រឿងស្រវឹង ជះឥទ្ធិពលអាក្រក់ដល់កុមារ និងយុវជន។
ជាមួយគ្នានេះ ដោយសារឃើញពីផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងមកលើកុមារ និងយុវជន សិស្សនិស្សិតដែលជាបេក្ខជនប្រកួតបានគាំទ្រឱ្យមានការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡានិងទីកន្លែងប្រកួតកីឡា។

គួរបញ្ជាក់ផងដែរថា បេក្ខជនឆ្នើមទាំង១០រូប ដែលបានប្រកួតគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនេះ ត្រូវបានជ្រើសរើសដោយគណៈកម្មការ ចេញពីយុវជនរាប់រយនាក់ដែលបានផ្ញើអត្ថបទចូលរួមកម្មវិធីប្រកួតនេះ។ ក្នុងនោះ មានតែបេក្ខជនចំនួន ៥រូបប៉ុណ្ណោះដែលនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីនិយាយជាសាធារណៈ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (PIKT) ប្រកាសជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សាជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2024
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនយន៣កន្លែងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយអាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2023
កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2026
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)



































































