ក្រសួងអប់រំ ជ្រើសរើសកុមារីចូលរួមកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ “កម្មវិធីអប់រំបង្កើតហ្គេម”

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសកុមារី ចូលរួមកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ កម្មវិធីអប់រំបង្កើតហ្គេម (Virtual Global Game Jam) ឆ្នាំ២០២៥ ដែល​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមក្រសួងអប់រំ កម្មវិធីនេះ មានគោលបំណងដើម្បីចូលរួមគាំទ្រការអប់រំបែបឌីជីថលសម្រាប់ប្រទេសកម្ពុជា និងពង្រីកវិសាលភាព នៃការចូលរួមរបស់កុមារីឱ្យចាប់យកការសិក្សាលើជំនាញកុំព្យូទ័រ, ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេម, អ្នកច្នៃប្រឌិត, បង្កើតដំណោះស្រាយថ្មីដោយប្រើប្រាស់ហ្គេមក្នុងការផ្សព្វផ្សាយ, ចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ និងបង្ហាញលទ្ធផលសម្រេចបានរបស់កុមារី តាមរយៈកម្មវិធីប្រកួតប្រជែងអន្តរជាតិ។

សម្រាប់កម្មវិធីនេះ អង្គការ UNICEF ផ្ដល់មេរៀនទាក់ទងកម្មវិធីអប់រំបង្កើតហ្គេមនៅលើគេហទំព័រ Agora ចាប់ពីថ្ងៃ១១ ដល់២២ ខែសីហា ឆ្នាំ២០២៥ លើជំនាញបង្កើតហ្គេម ដូចជាការសរសេរកូដ ការរចនាហ្គេម ការសរសេរសាច់រឿង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត។ បន្ថែមពីនេះទៀត វគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើង ចំនួនពីរលើករយៈពេល ៥ថ្ងៃ ដោយលើកទី១ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ និងលើកទី២ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល ក្រុមកុមារីទាំងអស់ត្រូវបញ្ជូនស្នាដៃរបស់ក្រុមរៀងខ្លួន ដើម្បីប្រកួតប្រជែងកម្រិតសកលនៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

លក្ខខណ្ឌនៃការចូលរួម ៖ ក្មេងស្រីមានអាយុចាប់ពី ១៣ ដល់ ១៩ ឆ្នាំ ត្រូវបង្កើតជាក្រុមដែលមានសមាជិកចាប់ពី ៣ ទៅ ៥នាក់ ជាសិស្សដែលកំពុងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវ, ត្រូវចូលរួមវគ្គបណ្តុះបណ្ដាលទាំងពីរលើក ដោយ​មានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន អាណាព្យាបាល ឱ្យចូលរួមកម្មវិធីប្រកួតប្រជែង។

អត្ថប្រយោជន៍ទទួលបានរួមមាន ៖ អភិវឌ្ឍជំនាញបច្ចេកវិទ្យា, ភាពច្នៃប្រឌិត, ការរចនា និងសហគ្រិនភាព ផ្តល់ជំនាញដល់កុមារីកម្ពុជាដើម្បីត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាជុំវិញការអភិវឌ្ឍសហគមន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាបង្ហាញពីសក្តានុពលនៃភាពជោគជ័យរបស់ស្រ្តីវ័យក្មេង លើផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព, ចេះធ្វើការងារជាក្រុម និងអភិវឌ្ឍបំណិនសតវត្សទី២១, ទទួលបានពានរង្វាន់ជ័យលាភីថ្នាក់អន្តរជាតិ និងទទួលបានលិខិតសរសើរ ពីក្រសួងអប់រំ យុវជន និងកីឡា។

កុមារី និងយុវនារីដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីប្រកួតប្រជែង សូមដាក់ពាក្យស្នើសុំតាមរយៈ QR Code ខាងក្រោមចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូត ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។

គួរជំរាបជូនថា ចាប់ពីឆ្នាំ២០២៣មក ក្រោមកិច្ចសហការ រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការយូនីសេហ្វ ប្រទេសកម្ពុជាបានអនុវត្តកម្មវិធីនេះ ក្នុង ចំណោម៨ប្រទេស រួមមានប្រទេសអាមេនី ប្រទេសប្រេស៊ីល ប្រទេសឥណ្ឌា ប្រទេសកាហ្សាក់ស្ថាន ប្រទេសម៉ារ៉ុក ប្រទេសម៉ាឡេស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង ដែលមានអ្នកចូលរួមជាង ១៥៤ ០០០ នាក់ ជុំវិញពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *