ក្រសួងអប់រំ នាំយកសាលារៀនឌីជីថល ទៅកាន់ជំរំសុវត្ថិភាព ដើម្បីធានានិរន្តភាពនៃការសិក្សា​របស់សិស្ស

កាលពីដើមសប្តាហ៍នេះ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា បានដំឡើង និងបំពាក់ឧបករណ៍​ឌីជីថលសម្រាប់​គាំទ្រការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្ន ក្នុងជំរំសុវត្ថិភាពចុងកាល់ និងជំរំ​សុវត្ថិភាព​វត្តបាត់ថ្កៅ។

ការបំពាក់ឧបករណ៍ឌីជីថលនេះ គឺដើម្បីធានាថា ការសិក្សា​របស់សិស្សានុសិស្ស​ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន នៅតែបន្ត​ដោយ​មិន​រអាក់រអួលឡើយ។ ក្នុងនោះ ក្រសួងអប់រំបានផ្តល់បន្ទប់ចល័តសម្រាប់រៀបចំជាបន្ទប់កុំព្យូទ័រចល័ត ដែលបំពាក់​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យាសាមញ្ញទំនើប ដែលវាគឺជា​គំរូ នៃ “សាលារៀនឌីជីថលចល័ត” សម្រាប់​តំបន់​ដែលគ្មាន​អ៊ីនធឺណិត ឬមានការ​រំខាន​ដោយ​សារ​ជម្លោះ។

“សាលារៀនឌីជីថលចល័ត” នេះ រួមមានសមាសភាពដូចជា បណ្ណាល័យឌីជីថល​ក្រៅបណ្តាញ (Offline Content Server) ដែលផ្ទុកមាតិកា​សិក្សា​ទំហំ ២តេរ៉ាបៃ (សៀវភៅជាង ៣ពាន់ក្បាល និង​វីដេអូរាប់ពាន់) ដែលអនុញ្ញាត​ឱ្យ​គ្រុ និង​សិស្ស​ប្រើប្រាស់​តាមរយៈ​ Local Wi-Fi ដោយ​មិន​ចាំបាច់​មានអ៊ីនធឺណិត។ ការ​បំពាក់​គ្រឿងបរិក្ខា​របច្ចេកវិទ្យា រួមមាន​កុំព្យូទ័រ​យួរដៃ​សម្រាប់គ្រូ កុំព្យូទ័រចំនួន១០គ្រឿងសម្រាប់​សិស្ស​អនុវត្តផ្ទាល់ និង​ Smart TV សម្រាប់ជំនួយ​ដល់ការ​បង្រៀនឱ្យ​កាន់តែរស់រវើក។

ជាមួយគ្នានេះ ក្រុមការងារ ក៏​បានរៀបចំវគ្គបណ្តុះបណ្តាល​ជូនលោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស រួមទាំង​អាណាព្យាបាល ពីរបៀបប្រើប្រាស់ និង​ថែទាំឧបករណ៍ផងដែរ។

កម្មវិធីនេះ ទទួលបានកិច្ច​សហការ​ពីក្រុមហ៊ុន KOOMPI និងការគាំទ្រមូលនិធិពី ក្រុមហ៊ុន ISI Group, មូលនិធិ KMH Foundation និងអង្គការ Aide et Action (Action Education)។ ទោះយ៉ាងណា តាមរយៈបណ្តាញសង្គម ក្រសួងអប់រំ បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និង​សប្បុរសជននានា ឱ្យ​ចូលរួម​គាំទ្រ និង​ពង្រីកវិសាលភាព នៃ “សាលារៀនឌីជីថល” នេះបន្ថែមទៀត ទៅកាន់ជំរំសុវត្ថិភាពដទៃ​ទៀត ក៏​ដូចជា​សាលា​រៀន​ដាច់ស្រយាល​នៅទូទាំង​ប្រទេស ដើម្បីលុបបំបាត់​គម្លាតឌីជីថល និង​ផ្តល់សមធម៌ នៃការ​សិក្សា​សម្រាប់កុមារ​កម្ពុជា​គ្រប់រូប។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅមានពលរដ្ឋភៀសសឹកបន្ត​ស្នាក់​អាស្រ័យតាមជំរំនានាចំនួន ១១៣ ០៤០នាក់ទៀត ក្នុងនោះ កុមារមានចំនួន ៣៧ ០៨៨នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍