ក្រសួង​អប់រំ​ចាប់ផ្តើម​ធ្វើ​កំណែ​ប្រឡង​បាក់ឌុប​ ក្រោម​ការ​ឃ្លាំមើល​ពី​ ​ACU​

​នៅ​ថ្ងៃទី​១៣​ ​ខែសីហា ​ឆ្នាំ​២០២៦​នេះ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ចាប់ផ្តើម​ដំណើរការ​កំណែ ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​សម័យ​ប្រឡង​ ​១០​ ​សីហា ​២០២៦​ ​ហើយ​ ​ដោយ​មាន​ការ​តាម​ត្រួតពិនិត្យ​ ​និង​ឃ្លាំមើល​ពី​អង្គភាព​ប្រឆាំង​អំពុករលួយ​ ​(​ACU​) ​ព្រម​ជាមួយនឹង​បទបញ្ញត្តិ​ដ៏​តឹងរឹង​។​

​បើ​តាម​ក្រសួង​អប់រំ ​ដំណើរការ​កំណែ ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៣​ ​ដល់​ថ្ងៃទី​១៩​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០​ ​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​ ​ដោយ​មាន​បុគ្គលិក​អប់រំ​ចូលរួម​សរុប​ចំនួន​ ​១០​ ​៦០១​នាក់​។

​ក្នុង​កិច្ចប្រជុំ​ណែនាំ​បច្ចេកទេស​កំណែ​ដល់​ប្រធាន​ ​អនុ​ប្រធាន​មណ្ឌល​កំណែ ​កាលពី​រសៀល​ថ្ងៃទី​១២​ ​សីហា ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ណែនាំ​ដល់​គណៈកម្មការ​កំណែ ​ពិសេស​អ្នក​កែ ​ត្រូវ​គោរព​ឱ្យ​បាន​នូវ​គោលការណ៍​ដែល​បាន​កំណត់​នៅ​គ្រប់​ដំណាក់កាល​ការងារ​ ​រួមមាន​៖​ ​(​១​) ​ការ​កំណត់​ល្បឿន​នៃ​ការ​កែ​កិច្ចការ​បេក្ខជន ​(​២​) ​ការ​កំណត់​ចំនួន​ដុំ​កិច្ចការ​ដែល​ត្រូវ​កែ ​(​៣​) ​ការ​ប្រជុំ​ណែនាំ​អំពី​អត្រា​កំណែ​និង​របៀប​កែ ​(​៤​) ​ការ​កែ​ដោយ​អ្នក​កែ​ពីរ​នាក់​ និង​ការ​ពង្រឹង​យន្ត​ការ​ក្នុង​ការ​តាមដាន​ (​៥​) ​ការ​ពង្រឹង​យ៉ាង​ម៉ឺងម៉ាត់ការ​អនុវត្ត​នូវ​បទប្បញ្ញត្តិ​ ​និង​កម្រិត​វិន័យ​ចំពោះ​អ្នកកែ​ជាដើម​។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

​ដោយ​ផ្អែក​លើ​បទពិសោធ​កន្លងមក​ និង​ដើម្បី​បង្ការ​កំហុសឆ្គង​ ​ការ​ធ្វេសប្រហែស ​ឬ​បាតុភាព​នានា​ ​ក្នុង​ដំណាក់កាល​កំណែ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ឧប​នាយក​រដ្ឋមន្ត្រី​ ​បាន​ផ្តល់​អនុសាសន៍​ ​ដោយ​ពង្រឹង​តួនាទី​របស់​គ្រូ​កំណែ​ទី​២​ ​ក្នុង​ការ​ផ្ទៀងផ្ទាត់​ការ​កែ​របស់​គ្រូ​កំណែ​ទី​១​ ​ឡើងវិញ​ឱ្យ​បាន​ម៉ត់ចត់​។ ​ប្រសិនបើ​រកឃើញ​ថា​មាន​ករណី​ធ្វេសប្រហែស ​នឹង​មិន​អនុញ្ញាតឱ្យ​ចូលរួម​ក្នុង​ដំណើរការ​កែ​ទៀត​ទេ​។ ​ជាមួយគ្នា​នេះ​ ​គឺ​ហាម​ដាច់ខាត​យក​ទូរស័ព្ទ​ចូល​បន្ទប់​កំណែ ​និង​ហាម​យក​អត្រា​កំណែ​ចេញ​ពី​មណ្ឌល​ប្រឡង ​ដោយ​បាន​ស្នើ ​អនុវត្ត​តឹងរឹង​ ក្នុង​ការ​ឆែកឆេរ ​រាល់​ពេល​ចេញ​ ​និង​ចូល​មណ្ឌល​កំណែ​។​

​យោង​តាម​កាលវិភាគ​ ​នៃ​ការ​ប្រព្រឹត្តទៅ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៥​-​២០២៦​ ​បន្ទាប់ពី​បញ្ចប់​ដំណើរការ​កំណែ​នៅ​ថ្ងៃទី​១៩​ ​សីហា​, ​ដំណើរការ​ស្រង់​ ​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​ និង​ផ្ទៀងផ្ទាត់​ពិន្ទុ ​គ្រោង​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២០​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ដល់​ថ្ងៃទី​១​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​ហើយ​ការ​បិទ​ផ្សាយ​លទ្ធផល​ប្រឡង​ ​នឹង​ធ្វើឡើង​នៅ​តាម​មណ្ឌល​សំណេរ​នីមួយ​ៗ​ នា​ព្រឹក​ថ្ងៃទី​២​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​សម្រាប់​មណ្ឌល​សំណេរ​រាជធានី ​ខេត្ត​ទាំង​២៥​ ​ទូទាំង​ប្រទេស​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។