ក្រសួងអប់រំ និង​ក្រសួងប្រៃសណីយ៍ សហការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ AI

ក្រសួងអប់រំ យុវជន និងកីឡា និង​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញពីគម្រោង​សហការគ្នា​ក្នុង​ការ​បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញគុណភាពក្នុងវិស័យអប់រំ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ រដ្ឋមន្ត្រីនៃក្រសួងទាំងពីរបានជួបពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បត្តិ៍ដោយបានពិភាក្សាគ្នាអំពីសារៈសំខាន់ នៃដំណើរការរបស់មជ្ឈមណ្ឌលនេះ សម្រាប់សក្តានុពលក្នុងការបង្កើនគុណភាពអប់រំ ដោយមានជំនួយពីកម្មវិធី AI សម្រាប់បង្កើតវិធីសាស្ត្របង្រៀន និងវិធីសាស្ត្ររៀនរបស់សិស្សនៅតាមសាលារៀន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើង​ថា គម្រោង​នេះ​នឹង​ក្លាយជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ការ​បង្រៀន និងការរៀនសូត្រនៅកម្ពុជាឱ្យឈាន​ដល់​កម្រិត​ខ្ពស់​ស្របតាម​និន្នាការ​ពិភពលោក។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងថា ការ​បញ្ចូល​ជំនាញ​ឌីជីថល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ គឺជា​តម្រូវការ​ចាំបាច់​មួយ​សម្រាប់​ការ​កសាងរដ្ឋាភិបាល​ឌីជីថល និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ឌីជីថលរបស់​ប្រទេស។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

បើតាម ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋានមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ មជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) គ្រោង​នឹង​ដាក់ទីតាំងស្ថិតនៅក្នុង​បរិវេណបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ហើយ​មជ្ឈមណ្ឌលមួយ​នេះ គ្រោង​នឹង​ប្រកាសជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះហើយ។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា មានប្រសាសន៍ថា មជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) នឹងជាជំនួយដល់គ្រូបង្រៀន និងសិស្សានុសិស្ស ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិតសមស្របនឹងសីលធម៌នៃការប្រើប្រាស់, គាំទ្រដល់ការបង្កើនគុណភាពអប់រំ ធ្វើឱ្យការរៀនសូត្រកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងមានប្រសិទ្ធភាព, ផ្តល់ដំណោះស្រាយនិងផលិតផលដល់គ្រូបង្រៀនក្នុងការបង្កើតមាតិកាមេរៀន ធ្វើឱ្យមេរៀនងាយស្រួលយល់ និងចំណេញពេលវេលា ក្នុងគោលដៅឱ្យគ្រូបង្រៀនមានពេលវេលាគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ និងបណ្តុះបណ្តាលគុណភាពបង្រៀនរបស់ខ្លួន។

ជាមួយ​គ្នា​មជ្ឈមណ្ឌលនេះ ក៏​នឹងសិក្សាគំរូនៃការវិភាគទិន្នន័យ ដើម្បីវាស់ស្ទង់និងវាយតម្លៃសមត្ថភាពសិស្សលើសពីពិន្ទុរបស់សិស្ស ដូចជាការកំណត់ចំណុចខ្លាំង និងចំណុចខ្សោយ ងាយស្រួលក្នុងការពង្រឹងចំនុចខ្វះខាតរបស់សិស្ស, ផ្សារភា្ជប់ការស្រាវជ្រាវពីឧត្តមសិក្សា ជាមួយមធ្យមសិក្សា និងបឋមសិក្សាក្នុងការដាក់បញ្ចូលក្នុងកម្មវិធីអប់រំ កំណត់មុខជំនាញដែលមានសារៈសំខាន់ពាក់ព័ន្ធនឹង AI ដើម្បីឆ្លើយតបនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្ងៃទី៧ មិថុនា ក្នុងខេត្តសៀមរាប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) មានសារៈសំខាន់យ៉ាងខ្លាំងដែលត្រូវជំរុញការផ្លាស់ប្តូរឥរិយាបថរបស់អ្នករៀបចំគោលនយោបាយ, អ្នកស្រាវជ្រាវ និងស្ថាប័នឯកជនផងដែរ។យ៉ាងណាក៏ដោយសម្តេចនាយករដ្ឋមន្ត្រី ទាញចំណាប់អារម្មណ៍ថា បញ្ញាសិប្បនិមិត្ត អាចបង្កការព្រួយបារម្ភ ការភ័យខ្លាចពីការរំលោភលើសិទ្ធិ និងឯកជនភាពបុគ្គលដោយសមត្ថភាពដ៏ខ្លាំងសម្បើម នៃកម្មវិធីAI នេះ។ ដូច្នេះសម្តេចក៏បានអំពាវនាវឲ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ក្នុងដែនកំណត់មួយដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។