ឥទ្ធិពលបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិស័យអប់រំ

បញ្ញាសិប្បនិម្មិត (Artificial Intelligence) ឬហៅថា  AI គឺជាបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រមានសមត្ថភាពរៀនគិត វិភាគ និងយល់ដឹងពីបញ្ហាជាក់លាក់ណាមួយ ដោយយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស។ បច្ចុប្បន្ននេះ AI ត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃសកម្មភាពសេដ្ឋកិច្ច-សង្គម ដូចជា វិស័យសុខាភិបាល វិស័យអប់រំ សេវាសាធារណៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិក បច្ចេកវិទ្យាម្ហូបអាហារ សេវាកម្មធនាគារ និងហិរញ្ញវត្ថុ សន្តិសុខបច្ចេកវិទ្យា ភស្ដុភារកម្ម និងដឹកជញ្ជូន ការធ្វើដំណើរ អចលនទ្រព្យ ការកំសាន្ត និងហ្គេម ផលិតកម្ម វិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃ។ល។ 

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាស្នូលជំរុញឱ្យមានបដិវត្តន៍ឧស្សាហកម្ម៤.០ ដោយបច្ចេកវិទ្យាឌីជីថលធំៗនាពេលបច្ចុប្បន្នដែលបានបង្កើតឡើងដោយផ្អែកលើគោលការណ៍ចម្បងរបស់ AI រួមមាន ទិន្ន័យធំ (Big Data), ឧបករណ៍ចាប់សញ្ញា, អ៊ីនធឺណិតនៃវត្ថុ, ម៉ាស៊ីនសិក្សា និងបច្ចេកវិទ្យាពិភពពិតបន្ថែមដោយរូបភាពនិម្មិត (AR) ឬបច្ចេកវិទ្យារូបភាពនិមិ្មត (VR) ជាដើម។ 

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងបាឋកថាពិសេស ក្រោមប្រធានបទ “បញ្ញាសិប្បនិមិត្ត និងការអប់រំនៅកម្ពុជា” ថា កាលពីមុនអ្នកចេះដឹង គឺជាអ្នកដែលដឹងរឿងច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្នយុវជនត្រូវមានចំណេះដឹង និងសមត្ថភាពក្នុងការវិនិច្ឆ័យ និងដោះស្រាយបញ្ហាដោយប្រើប្រាស់បច្ចេកវិទ្យា។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បន្តថា បច្ចេកវិទ្យា AI នេះ ក៏ជួយស្រាវជ្រាវព័ត៌មានដ៏ច្រើនដែលមានលើអ៊ីនធឺណិត ដោយធ្វើការសង្ខេប និងឆ្លើយសំណួរផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងពង្រឹងយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍចំណេះដឹង និងបំណិនស្រាវជ្រាវរបស់យុវសិស្សទៅលើបច្ចេកវិទ្យា (AI) ឱ្យ​បានទូលំទូលាយ

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម បានបន្តថា ក្នុងរបត់សង្គមឌីជីថលដែលឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) អាចគ្របដណ្ដប់ស្ទើរគ្រប់វិស័យ ចាំបាច់តម្រូវសង្គមនោះសម្បូរទៅដោយយុវជនឌីជីថលដែលឆ្នើម ចេះវិភាគ ថ្លឹងថ្លែងមើលពីគុណប្រយោជន៍ និងគុណវិបត្តិបញ្ញាសិប្បនិម្មិត ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាដ៏មានឥទ្ធិពលមួយនេះ និងផ្ដល់ភាពរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ចូលដល់យុគសម័យមួយដែលមានព័ត៌មានច្រើនលើសលប់ ការគ្រាន់តែដឹងរឿងមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺយុវជនត្រូវតែមានចំណេះដឹងពិតប្រាកដ ត្រូវតែមានសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហា ការវិនិច្ឆ័យថា តើព័ត៌មានខុស ឬត្រូវ មុនប្រើប្រាស់នូវព័ត៌មានទាំងនេះ ដើម្បីសម្រេចគោលដៅអ្វីមួយរបស់ខ្លួន។  «មានន័យថា ដើម្បីបណ្ដុះឱ្យយុវជនមានគុណភាពពិតប្រាកដ យុវជនត្រូវតែមានសមត្ថភាព និងមានបំណិនសតវត្សរ៍ទី២១ មានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍន៍ខ្លួនឯងក៏ដូចជាការអភិវឌ្ឍន៍សង្គមជាតិ»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស